1 2 3
4 5 6 7

​អ្នកជំនាញ​សន្តិសុខ​ថៃ​៖​ស្ថានការណ៍​នយោបាយ​កំពុង​ទាញ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​​

thai-unrrest--www-abc-net-2014-02-26

ក្រុម​អ្នកជំនាញ សន្ដិសុខសង្គម​នៃព្រោះ​រាជាណាចក្រ​ថៃ ព្រមាន​ថា​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេសថៃ​កាន់តែ ​ធ្ងន់​ធរ​ឡើងៗ​ដោយសារ​តែ​អំពើ​ហិង្សា​មិន​អាច​ថប់​ថយ​ហើយ​ចាំបាច់​ត្រូវមាន ​ក្រុម​ពិសេស​មួយ​ដើម្បី​ចូល​ខ្លួន​មក​ដោះស្រាយ​ចំពោះ​វិបត្តិ​នេះ​បើ​ ពុំនោះ​ទេ វា​ទាញ​ទំលាក់ សង្គម​ទៅក្នុង​សង្គ្រាមស៊ីវិល ។

​ប្រទេស​ថៃ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ដ៏​រន្ធត់​ជា​ថ្មី​ម្ដងទៀត​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដែល​មាន​ការវាយប្រហា​រ​ដោយ​ គ្រាប់បែក​នៅ​ខេត្ត​Trat​ និង​ក្រុង​បាងកក​បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​បី​នាក់​ស្លាប់​ហើយ​ដែល​គិត ​មកដល់ពេលនេះ​។​

​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ ២១នាក់​ និង ៧០០០​នាក់​ទៀត​រងរបួស​ដែល​ករណី​នេះ​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​ក្រុង​ បាងក​ក​កាន់តែ​ធ្ងន់​ធរ​ឡើងៗ​ហើយ​ពេលនេះ​ទៀត​កងទ័ព​ ព្រមាន​ថា​អាច​នឹង​ធ្ងន់ធ្ងរ​ទៀត​ប្រសិនបើ​មិន​មាន​ការសម្របសម្រួល​ហើយ​មាន​ ដំណោះស្រាយ​ដែល​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន​។​

​ក្រុម​អ្នកជំនាញ​និង​ក្រុម​សន្ដិសុខ​មាន​ជំនឿ​ថា​ការចរចារ​ដើម្បី​មាន​ ដំណោះស្រាយ​និង​មិន​អាច​មាន​ផលប្រយោជន៍​សំរាប់​ក្រុមប្រឆាំង​ព្រោះតែ​ក្រុម​ នេះ​ចង់​ផ្ដួល​រដ្ឋាភិបាល​របស់​លោក​ស្រី​យី​ង​ឡា​ក់ដោយ​មិន​ឆ្លងកាត់​ ការសម្របសម្រួល​អ្វី​ឡើយ​។

​ប៉ុន្ដែ​ក្រុម​ជំនាញ​នេះ​បែរ​ជា​ផ្ដល់​ទស្សនៈ​ថា​គណកម្មការ​ប្រឆាំង​ អំពើពុករលួយ​ត្រូវតែ​ពិនិត្យ​ឡើងវិញ​តួនាទី​របស់​លោក​យី​ង​ឡាក់​ដែល​ស្ថិតនៅ ​ក្រោម​ការ​ចោទ​ថា​មាន​រឿងអាស្រូវ​ក្នុងករណី​គំរោង​ទិញ​អង្ករ​។​

​ក្រុម​អ្នកជំនាញ​ខាង​សន្ដិសុខ​ព្រមាន​ថា​បើ​ក្រុម​ពិសេស​នេះ​មិន​អាច​ បង្កើតបាន​ទាន់ពេលវេលា​ទេ​គឺ​អំពើហិង្សា​កាន់តែ​រីក​រាលដាល​ហើយ​វា​អាច​ឈាន​ ដល់​ការផ្ទុះ​សង្គ្រាម​ទ័ពព្រៃ​ក៏​អាច​កើតមាន​បាន​។​

​ពួក​មន្ដ្រី​សន្ដិសុខ​បាន​លើកឡើង​ថា​កងទ័ព​និង​កំលាំង​សន្ដិសុខ​ដទៃ​ទៀត ​ត្រូវតែ​ឆាប់​ចូលខ្លួន​មក​សម្របសម្រួល​វិបត្តិ​នេះ​ជា​បន្ទាន់​ហើយ​អ្នក​ នយោបាយ​ដែល​នៅ​ពីក្រោយ​ស្ថានការណ៍​ត្រូវតែ​បញ្ឈប់​ការ​ញុះ​ញ៉​ង់​ឲ្យមាន​ ការប្រឆាំង​គ្នា​ទៅវិញទៅម​កទាំង​ក្រុមគាំទ្រ​បក្សប្រឆាំង​និង​ក្រុម​អាវ​ ក្រហម​គាំទ្រ​លោក​ស្រី​យី​ង​ឡាក់​។ ប្រធាន​នាយក​ដ្ឋា​ន​ស៊ើបអង្កេត លោក ​Tarit Pengdith បាន​ទទូច​សុំ​ឲ្យ​គូ​ជម្លោះ​នយោបាយ ទាំង​ពីរ​ព្យាយាម​អត់ធ្មត់ ហើយ​ងាក​មក​រក​តុ ​ចរចារ​ជាបន្ទាន់​។

ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងទ័ព​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា សរសេរ​នៅក្នុង សារ SMS របស់​លោក​ថា ស្ថានការណ៍​ធ្ងន់ធ្ងរ​បែបនេះ នឹងមានសង្គ្រាមស៊ីវិល ប្រសិន​បើ​ភាគី​ទាំងអស់ មិនបានគោរព​និតិរដ្ឋជាធំ។ លោក​បាន​បញ្ជាក់ថា កងទ័ព​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាងដើម្បី ប្រជាជន​និង​ប្រទេសជាតិ ហើយប្រកាន់​ជំហរ​អព្យាក្រិត្យ។​

​ប្រទេស​ថៃធ្លាក់ នៅក្នុងការបែកបាក់​នយោបាយ ចាប់តាំងពីមាន​ការធ្វើ​រដ្ឋប្រហារ នៅ​ឆ្នាំ២០០៦ ក្នុង​ព្រឹត្តិការណ៍បណ្ដេញ នាយក​រដ្ឋ​ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​យី​ង​ឡាក់ ពី​អំណាច ហើយនៅ​ឆ្នាំ២០១០ មាន​ការបះបោរ​នយោបាយដូច​នេះដែរ ដោយ​វា​បាន​សម្លាប់​មនុស្ស​ជាង ​៩០នាក់ និង​របួស​ជិត​ ១០០០​នាក់។

ការព្រួយបារម្ភ​នោះ​គឺ​ពួក​អាវ​ក្រហម​ វិល​មក​ដើរ​តវ៉ា​តាម​ដងផ្លូវ​នៅ​ក្រុង​បាងកក ហើយ​ពេលនឹង​មាន​ការ​ប៉ះ​ទង្កិច​គ្នា​កើតឡើង​រវាង ក្រុម​អ្នកគាំទ្រលោកស្រី យី​ង​ឡាក់​និង ក្រុម ប្រឆាំង​លោក​ស្រី។ ទោះ​បែប​នេះ​ក្ដី លោកស្រីនឹង​ត្រូវ​ដាក់​ឲ្យ​ប្រឈម​នឹង​បទ​ចោទ​ករណី​ពុករលួយ ក្នុង​គម្រោង​ទិញ​អង្ករ ដែល​កសិករ​កំពុង​ទាមទារ​ប្រាក់​សំណងត្រឡប់មកវិញ។ ករណី​នេះ​នឹង​នាំ​ឲ្យ​លោកស្រី​យីង​ឡាក់ បាត់បង់​អំណាច​ជា​នាយករដ្ឋមន្ត្រី៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS