1 2 3
4 5 6 7

យក់ ឋិតរដ្ឋា បង្កើន​ភាពផ្អែមល្ហែម​ ជាមួយ​ស្វាមី​រឹតចំណង​ស្នេហ៍​

ភ្នំពេញៈ បើទោះបីជាគូស្វាមីភរិយា ជាតារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបការ ជាមួយគ្នា អស់រយៈពេល ជាច្រើនឆ្នាំ មកហើយ ក៏ដោយ ប៉ុន្តែសម្រាប់ ក្តីស្រលាញ់ របស់ពួកគេ នៅតែមានភាពផ្អែមល្ហែម ប្រៀបដូចជា ទឹកឃ្មុំដដែល គ្មានអ្វីប្រែប្រួល ទាល់តែសោះ ។ ហើយជានិច្ចកាល គេតែងតែ ឃើញ ស្វាមីភរិយាមួយគូនេះ សម្ញែងពីស្នេហាផ្អែមល្ហែម ជាមួយគ្នាមិនដែល ដាច់ទេ នៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook ។

តារាចម្រៀងចាស់វស្សាដែល បច្ចុប្បន្នកំពុងតែ ជ្រកក្រោម ដំបូលផលិតកម្ម ហង្ស មាស ដែលជាផលិតកម្ម ល្បីឈ្មោះ អ្នកនាង យក់ ឋិតរដ្ឋា តែងតែបង្ហាញរូបថត កៀកកើយ អោបរឹតជាមួយស្វាមី មិនដែលដាច់នោះទេ ។ ហើយជារឿយៗ ឲ្យតែតារាស្រី រូបនេះ ចេញទៅសម្តែង ខនសឺត នៅទីណាគេតែង តែឃើញវត្តមាន លោក ឃុំ ប៉ុណ្ណាដែត ទៅតាមភរិយាមិនដាច់ ។

អស់រយៈពេលជិត១០ឆ្នាំ ហើយដែលស្វាមីភរិយា មួយគូនេះ បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយគ្នា រហូតបានទទួល ចំណងដៃ អាពាហ៍ពិពាហ៍ កូនប្រុសម្នាក់ ថែមទៀត។ បើទោះជាគូស្នេហ៍មួយគូនេះ បានរៀបការជាមួយគ្នា ច្រើនឆ្នាំមកហើយ ក៏ដោយតែគេមិនដែល ឃើញពួកគេ ទាំងពីរនាក់មាន បញ្ហាប្រះស្រាំជាមួយគ្នា លេចឮ ជាសាធារណៈ ដូចជាអ្នកសិល្បៈ មួយចំនួននោះទេ។

តាមរយៈការបង្ហាញពីសុភមង្គល ក្នុងគ្រួសារបែបនេះ ត្រូវបាន ទស្សនិកជនមួយចំនួន លើកឡើងថានេះជាចេតនា របស់អ្នកនាងយក់ ឋិតរដ្ឋាចង់បង្ហាញពី ការស្រលាញ់ ដែលនាងនិង ស្វាមី មានចំពោះគ្នា ទៅវិញទៅមក ដើម្បីរឹតចំណងស្នេហា របស់ពួក នាង ទាំងពីរនាក់ឲ្យកាន់ តែផ្អែមថែមមួយ កម្រិតទៀត ។ នាពេលកន្លងមកបើទោះ ជាគូស្នេហ៍មួយគូនេះ មានការមមាញឹក ជាមួយការងារ ច្រើនប៉ុណ្ណា ក៏ដោយក៏គេ នៅតែឃើញពួកគេ នៅតែមានការឆ្លៀតពេល នាំគ្រួសារចេញទៅដើរកម្សាន្ត លំហែ កាយ និងផ្តល់ក្តីស្រលាញ់ឲ្យគ្នា ទៅវិញទៅមក ក៏ព្រោះតែ ពួកគេទាំងពីរនាក់ មិនចង់ ជួបចំណុចបញ្ចប់ ដូចសិល្បៈមួយចំនួន ដែលរៀបការហើយ ត្រូវលែងលះគ្នានោះទេ ។

ដោយសារតែពួកគេមានចិត្ត ស្រលាញ់ស្ម័គ្រស្មោះ ជាមួយគ្នាបែបហើយ ទើបធ្វើឲ្យ អ្នកសិល្បៈ និងអ្នកគាំទ្រនាង មានការច្រណែន និងប្រាថ្នា ចង់បាន សុភមង្គល ក្នុង គ្រួសារដូចពួកគេ ទាំងពីរនាក់ មិនតែប៉ុណ្ណោះគេ ថែមទាំង ដាក់រហ័សនាមឲ្យថា ជា គ្រួសារគំរូក្នុងសិល្បៈ មិនចាញ់ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ប៉ុន្មានទេ ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS