1 2 3
4 5 6 7

ឃិត សំម៉ាលីស សន្យាធ្វើ ខ្លួនឲ្យសមជានារីខ្មែរ ពេលទៅដល់បារាំង និងUSA

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ថ្ពាល់ខួចទាំងសង របស់ផលិតកម្ម ដាយម៉ិន (Diamond Music) កញ្ញា ឃិត សំម៉ាលីស បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាង មានគម្រោងវេចបង្វេចចាកចេញពីទឹកដី ប្រទេសខ្មែរ ឆ្ពោះទៅសម្តែង នៅប្រទេសបារាំង និងដែនដីមហាសេដ្ឋកិច្ច សហរដ្ឋអាមេរិក ដែលជាដំណើរចាកចេញ ជាលើកទី១ សម្រាប់នាង ក្នុងអាជីពជាតារាចម្រៀង អស់រយៈពេលជាច្រើនឆ្នាំ និងជាឱកាសដ៏ពិសិដ្ឋមួយ ក្នុងការ ស្វែងរកប្រាក់ចំណូល និងសាងប្រជាប្រិយភាពបន្ថែម លើទីផ្សារក្រៅប្រទេស។

តារាចម្រៀងសាច់ស ចូលចិត្តបង្អួតសុដន់សិចស៊ី ទាក់ភ្នែកប្រុសៗ កញ្ញា សំម៉ាលីស មុននេះបន្តិច ត្រូវបានមហាជនដឹងស្ទើរ គ្រប់គ្នាថា នាងជាតារា ស្រី ដែលតែងជួបជំពប់ នូវរឿងរ៉ាវអាស្រូវស្នេហា ក្រៅឆាកជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗកន្លងមកនេះ ក៏បានលេចឮដំណឹងថា នាងកំពុងមានទំនាក់ ទំនងស្នេហា ជាមួយមន្ត្រីរាជការវ័យក្មេង ក្នុងស្រុកម្នាក់ ប៉ុន្តែព័ត៌មាននេះ ត្រូវបាន ឃិត សំម៉ាលីស ឆ្លើយបដិសេធថា ពុំមាន រឿងហ្នឹង កើតឡើងចំពោះនាងឡើយ។

ថ្វីត្បិតតែមួយរយៈនេះ សំម៉ាលីស ត្រូវប្រទះជាមួយនឹង រឿងអាស្រូវស្នេហា ច្រើនក៏ពិតមែន តែឈានចូលដល់ ឆ្នាំ២០១៤នេះនាងក៏កំពុងតែ ចាប់ផ្តើម ឡើងយីអ៊ុន មានហាងឆេងទីផ្សារសិល្បៈ ជាថ្មីឡើងវិញទាំងក្នុង និងក្រៅស្រុក។ខណៈដែលថ្មីៗនេះ នាងបានឱកាសចេញ បង្ហាញ មុខច្រើននៅលើឆាក ប្រគំតន្រ្តី និងចេញតាមបណ្តាខេត្តនានា ។ ទន្ទឹមគ្នានេះ តារាចម្រៀង សំម៉ាលីស ក៏បានត្រៀមខ្លួនចេញទៅសម្តែង និងច្រៀងពីរប្រទេសផ្សេងគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤នេះ កញ្ញា ឃិត សំម៉ាលីស បាននិយាយថា ចូលដល់ឆ្នាំ២០១៤ ភ្លាម នាងហាក់មាន ការមមាញឹកច្រើន សម្រាប់ការចេញច្រៀង នៅតាមបណ្តាឆាកប្រគំតន្រ្តីនៃស្ថានីយទូរសទ្សន៍ និងការ ចេញច្រៀង នៅតាមបណ្តាខេត្តមួយចំនួន។ ទន្ទឹមជាមួយគ្នានេះ នាងកំពុងតែរៀបចំឯកសារ ដាក់ទៅ ស្ថានទូតប្រទេសទាំងពីរ គឺបារាំង និងអាមេរិក ដើម្បីបានឱកាសចេញទៅច្រៀង និងសម្តែងនៅទីនោះ តបតាមការអញ្ជើញរបស់ប្រធានសមាគមខ្មែរ។ បើសិនជានាង បានឱកាសចេញទៅសម្តែង និងច្រៀងប្រទេសខាងលើ ទាំងពីរនេះ តាមគ្រោង គឺនឹងរៀបចំខ្លួន ឲ្យស័ក្តិសមជានារីខ្មែរ ពោលឈប់ស្លៀកពាក់ខ្លី បែបសិចស៊ី បញ្ចេញសុដន់ ទៀតហើយ។

កញ្ញា ឃិត សំសុម៉ាលីស គឺជាតារាចម្រៀងស្រីមួយដួង មានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន ពិសេសពីសំណាក់ស្រទាប់មិត្តៗយុវវ័យ ហើយនាងក៏ជាអ្នកចម្រៀង ដែលធ្លាប់ទទួលរង នូវព្យុះភ្លៀងព័ត៌មានអាស្រូវ ច្រើនគួរសម ទៅលើការលេងស្ទីលខ្លួនស្លៀកពាក់ បញ្ចេញភាពសិចស៊ី ថតបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក៕

ប្រភព៖ lookingtoday

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS