1 2 3
4 5 6 7

ក្បាច់រាំថ្មីៗ នឹងបង្ហាញជូន ប្រជាជនកម្ពុជា​ទស្សនា នៅមុខវត្តបុទុមវត្តី

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៨ ខែមិនា ឆ្នាំ២០១៤ខាងមុខនេះ វិទ្យាស្ថានបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវិធីរាំដ៏អស្ចារ្យមួយ ដែលមានឈ្មោះថា «វិថីរបាំ» ជូនដល់ទស្សនិកជន ទស្សនាកម្សាន្ត នៅទីលានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

កម្មវិធី «វិថីរបាំ» នេះនឹងមានសិល្បកររបាំចំនួន ២០នាក់ ចូលរួមសម្តែង នៅលើឆាកចំនួន ៨ ដោយទស្សនិកជននឹងបានទស្សនា នូវការសម្តែងតន្រ្តីបារាំង រួមមានបទភ្លេងរបស់សិល្បករ ជាច្រើនដូចជា លោក Yann Tiersen លោក Dalida និងក្រុម Louise Attaque ជាដើម។

សូមបញ្ជាក់ផងដែរថា កម្មវិធី «វិថីរបាំ» នឹងចាប់ផ្តើមនៅវេលាម៉ោង ៧ល្ងាច ដោយលោកអ្នក អាចចូលរួមទស្សនាដោយសេរី ជាមួយនឹងទស្សនីយភាពរបាំ ដែលសិល្បករទាំង ២០រូប ទើបតែបង្កើតឡើងថ្មីៗ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS