1 2 3
4 5 6 7

អភិបាលរង ខណ្ឌទួលគោក នាំយកថវិកា និងជំនួយ ជូនជនរងគ្រោះ ដោយសារ គ្រោះចរាចរ នៅសង្កាត់ បឹងសាឡាង

ភ្នំពេញ៖ អភិបាលរងខណ្ឌទួលគោក លោក ពេជ្រ កែវមុនី នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ បាននាំយកថវិកា និងជំនួយជាសម្ភារៈមួយចំនួនទៀត ជូនដល់យុវជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរម្នាក់ ដែលរស់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

នៅក្នុងឱកាសចុះសួរសុខទុក្ខក៏ដូចជា នាំជូននូវថរិកាខ្លះ និងជំនួយមួយចំនួនទៀតនោះ រួមមាន លោក ពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹងថា មានប្រជាជនស្ថិតនៅក្នុងខណ្ឌទួលគោក ជួបគ្រោះថ្នាក់ចរាចរភ្លាម លោកក៏បានប្រញាប់ប្រញាល់មកភ្លាម ដើម្បីនាំមកនូវថវិកាចំនួន ២០ម៉ឺនរៀល អង្ករ មួយបាវ ទឹកដោះគោឆៅមួយយួរ ស្ករស និងមីមួយកេស ដើម្បីជាវប្បធម៌ចែករំលែក និងជួយគ្នាក្នុង គ្រាមានអាសន្ន នៅផ្ទះជនរងគ្រោះផ្ទាល់តែម្តង លេខ៨៥Z ផ្លូវ២៥១ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្ទាប់ពីជនរងគ្រោះចេញ ពីមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា ជនគ្រោះដែលជួបគ្រោះថ្នាក់ចរចរនេះ មានឈ្មោះ អ៊ន ស៊ីណូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យច្បាប់ ឆ្នាំទី២ បានជួបគ្រោះថ្នាក់ចរាចររថយន្ត បុកដើមឈើនៅស្រុក គិរីវង្ស ខេត្តតាកែវ កាលពីវេលាម៉ោង ០៨យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលរងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្តាំ ហើយក៏ត្រូវបានគេបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS