1 2 3
4 5 6 7

សូមឱ្យអាជីព នយោបាយ របស់សម្ដេចក្រុមព្រះ ជួបសំណាងល្អ និងជ័យជំនះ

ភ្នំពេញ ៖ តាមការពិត ខ្ញុំមិនទាន់មានបំណងធ្វើអត្ថា ធិប្បាយភ្លាមៗទេ ទាក់ទិនទៅនឹងដំណើរជីវិត របស់សម្ដេចក្រុមព្រះនរោត្តមរណប្ញទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងអតីតព្រះប្រធានរដ្ឋសភាយាងត្រឡប់ចូលទៅឆាកនយោបាយវិញ នៅពេលនេះ។ តាមការវិភាគមិនគ្រប់ជ្រុងជ្រោយ ប្រហែលជាមកពីព្រះអង្គឈ្វេងយល់ថា ការយាង ចូលឆាកនយោបាយ តាមរយៈការបង្កើតគណបក្ស នយោបាយថ្មី មួយឈ្មោះ ឯកភាពជាតិ  ប្រយោជន៍ដើម្បី ស្ដារមុខមាត់គណបក្សរាជានិយម ខណៈដែលអ្នកដឹក នាំគណបក្សរាជា និយម មានទំនាស់បែកបាក់រហូតបានធ្វើឱ្យ គណបក្សរាជានិយម ពុំមានអាសនៈ នៅក្នុង ការបោះឆ្នោតសភាអាណត្ដិទី៥កន្លងទៅនេះ។

ការយាងចូល ឆាកនយោបាយ របស់សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ នៅពេលនេះ ដោយព្រះអង្គឈ្វេងយល់ថា ព្រះអង្គអាចនៅមានឥទ្ធិពលក្នុងឆាកនយោ បាយ បើធៀបជាមួយនឹងអ្នកដឹកនាំរាជានិយមផ្សេងទៀត ។ ជាពិសេសព្រះអង្គឈ្វេងយល់ថា អ្នកដែលធ្លាប់គាំទ្ររាជានិយម ប្រាកដជាអាច នឹងងាកមកគាំទ្រព្រះអង្គវិញ  ដោយសារតែព្រះអង្គប្រកាន់ខ្ជាប់នូវគោលការណ៍ដង្ហែតាមមាគ៌ាដ៏ត្រឹមត្រូវរបស់សម្ដេចព្រះបិតាជាតិ គឺ សម្ដេចព្រះបរមកោដ្ឋនរោត្ដមសីហនុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសគម្រប់ខួប ២០ឆ្នាំ នៃការយាងនិវត្ដន៍របស់ព្រះអង្គ មកកាន់មាតុប្រទេសវិញ ។

ខ្ញុំបានទាក់ទងតាមទូរស័ព្ទ ទូលសួរព្រះ អង្គសម្ដេចក្រុមព្រះ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ មុន ពេលព្រះអង្គសម្ដេចយាងទៅកាន់ខេត្ដសៀមរាប ព្រះអង្គបានមានបន្ទូលប្រាប់ខ្ញុំថា ព្រះអង្គចូលប្រឡូកនៅក្នុងឆាកនយោបាយឡើងវិញនៅពេលនេះ គោលបំណងសំខាន់ពីរ ទី១ ប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម ទី២ ឈរលើគោលការណ៍ ដោះស្រាយបញ្ហាជាតិ ខ្មែរនិងខ្មែរ ។ ខ្ញុំមិន បានទូលសួរព្រះអង្គច្រើនទៀតទេ តែខ្ញុំបាន ថ្វាយព្រះពរ សូមឱ្យព្រះអង្គទទួលបានជោគជ័យ នៅក្នុង អាជីពនយោបាយរបស់ព្រះអង្គ នាពេលអនាគត ខណៈដែលខ្ញុំមើលឃើញថា សម្ដេចក្រុមព្រះ ជាសមាជិករាជវង្សមួយ អង្គ នៅតែមានឥទ្ធិពលនៅក្នុងឆាកនយោបាយ បើប្រៀបធៀបទៅនឹងសមាជិករាជវង្សផ្សេងទៀត ដែលប្រឡូកក្នុងឆាកនយោបាយដូចគ្នានោះ ។ ខ្ញុំយល់ថា ព្រះវត្តមាន នៅក្នុងឆាក នយោបាយរបស់ ព្រះអង្គមិនត្រូវមើលរំលងទេ ជាពិសេសគណបក្សទាំងពីរ នៅក្នុងរដ្ឋសភា អាណត្តិទី៥ ៕

សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS