1 2 3
4 5 6 7

បុរស​ម្នាក់​ជាប់ចោទ​រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​បាន​សម្រេច​នៅ​ស្ទឹង​មាន​ជ័យ

​ ភ្នំពេញ​ ៖​ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​ ឃាត់​ ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​ ក្មេង​ស្រី​រង​គ្រោះ​ដែល​ចោទប្រកាន់​ថា​ បុរស​រូប​នេះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​យក​ទៅ​រំលោភ​ក្នុង​បន្ទប់​ជួល​ បាន​សម្រេច​២​ទៅ​៣​ដង​តែ​ជនសង្ស័យ​មិន​បាន​សារ​ ភាព​នោះ​ទេ​ ។​ ទោះជា​ជនសង្ស័យ​បាន​ បដិសេធ​យ៉ាងណា​ក៏​ដោយ​ក៏​ជនសង្ស័យ​ ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ដែរ​ ហើយ​ លទ្ធផល​យ៉ាងណា​នោះ​រង់ចាំ​ក្រុម​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​លើ​ក្មេង​ ស្ដ្រី​រង​គ្រោះ​រួច​សិន​ ។​

​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​  បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​ ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។​

​ក្មេង​ ស្រី​រង​គ្រោះ​ឈ្មោះ​ជ​.​ស​.​ណ​ អាយុ​១០​ឆ្នាំ​ រៀន​នៅ​អង្គការ​ជួយ​កុមារ​កំព្រា​ មាន​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​ជន​ សង្ស័យ​ឈ្មោះ​សឺ​ង​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ។​ ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជនសង្ស័យ​ចាប់រំលោភ​នាង​លើក​ទី​១​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​ ពេល​ដែល​ម្ដាយ​មិន​នៅផ្ទះ​ ប៉ុន្ដែ​រូប​នាង​មិន​ហ៊ាន​ប្រាប់​ម្ដាយ​ទេ​ ព្រោះ​ ជនសង្ស័យ​គំរាម​បន្ទាប់​មក​ជន​នេះ​បាន​ ធ្វើ​សកម្មភាព​ម្ដងទៀត​ប៉ុន្ដែ​មិន​ចាំ​ថ្ងៃខែ​ ។​

​តាម​ប្រភព ​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ ដឹង​ថា​ លុះដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៤​វេលា​ម៉ោង​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ ជនសង្ស័យ​បាន​នៅផ្ទះ​ម្នាក់ឯង​ពេល​នោះ​ក៏​ឱ្យ​លុយ​១​ដុល្លារ​ទៅ​ក្មេង​ស្រី​ រង​គ្រោះ​ ដើម្បី​ទៅ​ទិញ​បារី​ឱ្យ​ខ្លួន​ ។​ ក្រោយ​ពី​ទិញ​ បារី​បាន​ហើយ​កុមារី​រង​គ្រោះ​បាន​មក​ដល់​បន្ទប់​ត្រូវ​ជនសង្ស័យ​ចាប់​ទាញ​ ដៃ​អូស​ ចូល​ទៅ​ក្នុង​ហើយ​ធ្វើ​សកម្មភាព​រំលោភ​លើក​ទី​៣​បាន​សម្រេច​បំណង​ ។​ បន្ទាប់​ មក​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​រឿង​នេះ​ ប្រាប់​គ្រូបង្រៀន​នៅ​សាលា​អង្គការ​ ហើយ​គ្រូបង្រៀន​ក៏​បាន​ប្រាប់​ដល់​ម្ដាយ​ក្មេង​ស្រី​ រង​គ្រោះ​ឱ្យមក​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​ប៉ុស្ដិ៍​ទើប​ឈាន​ដល់​ការ​ ឃាត់ខ្លួន​ បណ្ដោះអាសន្ន​ប៉ុន្ដែ​ជនសង្ស័យ​មិន​បាន​សារភាព​នោះ​ទេ​ ។​

​លោក​ម៉ៅ​ សា​វឿ​ន​ នាយ​ប៉ុស្ដិ៍​នគរ​បាល​ស្ទឹង​មាន​ជ័យ​បានឱ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នេះ​យោង​ទៅ​តាម​ពាក្យ​ បណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ពាក់ព័ន្ធ​ករណី​រំលោភ​បាន​ សម្រេច​ ប៉ុន្ដែ​ ជនសង្ស័យ​មិន​ទាន់​សារភាព​នោះ​ទេ​ ។​ ទោះជា​បដិសេធ​យ៉ាងណា​ក៏​ដោយ​ក៏​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​សាកសួរ​បន្ដ​ទៀត​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌមានជ័យ​ ។​ លទ្ធ​ផល​យ៉ាងណា​នោះ​ រង់ចាំ​ការ​ធ្វើ​កោសល្យ​វិច័យ​លើ​ក្មេង​ស្រី​រង​គ្រោះ​រួច​សិន​ ៕

Khmer Famous

ប្រភព៖ នគរវត្ត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS