1 2 3
4 5 6 7

ច្នៃចានបង្គន់ចាស់ៗ ធ្វើជាកន្លែងទឹកធ្លាក់ គួរឲ្យទាក់ទាញភ្ញៀវ ទេសចរណ៍បំផុត

ចិន៖ តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅបានចុះផ្សាយថា កន្លែងកម្សាន្ត ទឹកធ្លាក់ សាធារណៈនៅចំកណ្តាលទីក្រុង Foshan ស្ថិតនៅភាគកណ្តាលខេត្ត Guangdong ប្រទេសចិនដែលបាន ធ្វើឡើង ពីចានបង្គន់ចាស់ៗ កំពុងទទួលបានការចាប់អារម្មណ៍ ពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង ចំពោះកន្លែង កម្សាន្ត ដ៏ចម្លែកមួយនេះ ។

ទឹកធ្លាក់សាធារណៈ កណ្តាលទីក្រុងនេះ ត្រូវបានធ្វើឡើង ពីចានបង្គន់ចាស់ ចំនួន១០ពាន់គ្រឿង បណ្តោយ១០០ ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ។

ទឹកធ្លាក់នេះ ដើមឡើយត្រូវបានគេរចនាឡើង សម្រាប់ពិធីមួយឈ្មោះ ថា Foshan Pottery និង Porcelain ក្នុងឆ្នាំ២០០៩ក្នុងគោលបំណង បង្ហាញផលិតផល មុនពេលត្រូវបានគេដំឡើងជាសិល្បៈសាធារណៈ។ ទឹកធ្លាក់នេះ គឺជារូបចម្លាក់ដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានគេដាក់ នៅឧទ្យាន Shiwan។

ទឹកធ្លាក់នេះ ត្រូវបានរៀបចំធ្វើឡើង ដោយវិចិត្រករចិន ឈ្មោះ Shu Yong និងក្រុមការងាររបស់គាត់ ហើយពួកគេ បានចំណាយពេល២ខែ ដើម្បីដំឡើងចានបង្គន់។ ចានបង្គន់ចាស់ៗទាំងអស់នេះ ត្រូវបានយកមកពីរោងចក្រដែល គេអត់ប្រើ ព្រមទាំងយកពីប្រជាជនពីអ្នកស្រុក។ បន្ទាប់ពីដំឡើងរួច និងដាក់ទឹកឲ្យហូរចេញ ធ្វើឲ្យមហាជនចាប់ អារម្មណ៍យ៉ាងខ្លាំង៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS