1 2 3
4 5 6 7

រមណីដ្ឋានធម្មជាតិដ៏ស្រស់បំព្រង សម្បូរដោយសត្វបក្សាបក្សី ចម្រុះពណ៌គ្រប់ប្រភេទ បូរីអូរស្វាយ

Khmer Famous 01

បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយនៃ​ស្រុក​ថាឡាបូរិវ៉ាត​ហើយ​ទីនេះ​គឺជា​រមណីដ្ឋានមួយក្នុងចំណោម ​រមណីដ្ឋាន​
ពេញ​និយម​ជាច្រើន​ទៀត ​ដែលភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​តែងតែមាន​បំណង​​​ចង់​មក​ទស្សនា​។ តំបន់​នេះ
​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ ​និង ​រាប់​បញ្ចូល​ទាំង​ រុំាសា ​(ជាតំបន់អភិរក្ស​ លិចទឹក)
ដែល​មាន​សត្វផ្សោត​ជា​ច្រើន  ​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​សត្វបក្សាបក្សី ​ សត្វព្រៃ ​ជា​ច្រើន​រស់​នៅ​តំបន់
​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​អណត្តិថ្មី  ​បានអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម
​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​សាធារណៈ​ (ផ្ទះសម្រាប់ស្នាក់នៅ) ​  មជ្ឈមណ្ឌលព័ត៌មាន​ និង  ​កំពង់ផែ​ទូក
​សម្រាប់​ភ្ញៀវទេសចរ​។​ល​។​
រមណីដ្ឋាន ​បូរីអូរស្វាយ ​ប្រៀប​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​នៅ​ក្នុងទ្រូងព្រៃ ត្រូពិចពណ៌
បៃតង​  ដែល​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ​។ ​វាបាន​ផ្តល់​  នូវ​សម្បត្តិ​ព្រៃឈើ​  ដ៏​ប្រសើរ​ ដែល​ជា​ជំរក​ដ៏
​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេសហ្វូងបក្សាបក្សីនិង​ជា​ជម្រកត្រី​ដ៏ប្រសើរ​ក្នុង​រដូវវស្សានិង​មាន​ត្រីផ្សោត​ដ៏
ច្រើន​ ដែលពេញ​និយម​សម្រាប់​ភ្ញៀវទេសចរ​។

នៅរដូវប្រាំង​ ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឲ​ឃើញ​នូវឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ដែល​លាតសន្ធឹង​ តាម​
បណ្តោយ​ដងទន្លេ​ គួរ​ឲ្យ​ចង់​ដើរលេងកំសាន្ត​ហើយ​ក៏មាន​ព្រែក​ជាច្រើន​ដោយមានព្រែក​ខ្លះ​មាន​ទឹក​ហូរ​លឿន​
ចំណែក​ព្រែកខ្លះទៀត​ក៏មានទឹក​ហូរយឺត។​ចំនែក​ឯព្រៃចំការស្វាយ​ក៏បាន​រំលេចទេសភាព​ស្រស់ត្រកាល ​តាម​
បណ្តោយ​ដងទន្លេ​ ជា​មួយ​ថ្ម​ផុស​ដែលបាន​លេចឡើង​ យ៉ាង​ស្រស់​ស្អាត។​

នៅ ​តាម​បណ្តោឆ្នេរទន្លេ​ ដែលមាន​ទេសភាព​ស្រស់​ត្រកាល ​ និង​ព្រែក​ដែលមាន​ទឹកហូរ​ខ្មួលខ្មាញ់ ​ជាញាប់គេ
តែងតែ​ឃើញមាន​ដានជើងសត្វព្រៃ​ដែលមក​ទីនេះ​នៅ​ពេល​យប់។​ នៅ​ទីនេះ​មាន​ទឹក​មាន​ល្បឿនលឿនថ្លាល្អ​
និង​ធ្លាក់ចុះ​មកក្នុងកំពស់​ប្រាំម៉ែត្រ។​ទឹក​ដែលហូរធ្លាក់ជាមួយល្បឿន​ដ៏លឿននេះបាន​ផ្តល់​ឲ្យ​ទីនេះមាន​ទេស
ភាព​ល្អប្រណិត​គួរជា​ទីគយគន់​សម្រាប់ ភ្ញៀវ​ ទេសចរ​មកងូត ​និង​ហែល​ទឹ​ក​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ។

នៅ​ តាមបណ្តោយ​ទន្លេមេគង្គ​ ក្នុង​ឃុំស្វាយ​ តំបន់​អភិរក្ស​ដីល្បាប់​រុំសា ​ត្រូវ​បាន​ការពារ​ដោយច្បាប់​ ជា​ពិសេស
​តំបន់ត្រីពង​ ដែលជា​​ទីកន្លែងផ្តល់​នូវការបង្ក​កំណើត​ដល់​ត្រីរាប់លាន​ក្បាល  សត្វបក្សា​ បក្សី​ និងសត្វ​ព្រៃ​ដ៏​ទៃ
ទៀត ​ព្រម​ទាំង​មាន​ដើម​ឈើ​ជា​ច្រើនប្រភេទ​  ផ្តល់​ឲ្យ​តំបន់​នេះ​ក្លាយជា ​តំបន់អេកូឡូស៊ីដ៏ធំមួយ។

ចំណែក​ឯផ្លូវថ្នល់​បានតភ្ជាប់​ពីភូមិ​មួយ ទៅភូមិមួយ​ទៀត ដោយនៅតាម​ដងផ្លូវ  ​មានរុក្ខជាតិដុះអម  ​សងខាង
ចោលម្លប់​ត្រឈឹង​ត្រឈៃព្រមទាំង​ឆ្លងកាត់​ចរន្តទឹកហូរ​និងព្រែក​ទាំងឡាយ ​ដែលមាន ទឹក​ហូរ​រលេញ​គួរជា​ទី
ភិសម័យ​។ ​តំបន់​ព្រៃ​ភ្នំ​ទាំងនេះ​ត្រូវ​បាន​អភរិក្ស​ប្រៀបបាន​នឹងឋានសួគ៌​សម្រាប់​អ្នកបររទេះ​និង​អ្នកជិះកង់​ក្នុង
ព្រៃ​អាច​ស្តាប់​ឭ​តន្រ្តី​ធម្មជាតិ​នៃ​សម្លេង​សត្វបក្សាបក្សី​យំ​ខ្ញៀវខ្ញា​  និង​​ពេល​​ខ្លះ​​បាន​​ឃើញ​​សត្វព្រៃ រត់ឆ្លង​ ​កាត់​​
យ៉ាង​​សប្បាយរី​​ករាយ។

ឃុំអូរស្វាយមាន​​ភូមិ​ចំនួន៥​​ (ភូមិអូរស្វាយ ​​ភូមិអូររុន​ ភូមិកោះព្នៅ ​ភូមិកោះហី​ប ​និងភូមិ​វឿន ​សែន )​ មានចំនួន
ផ្ទៃដី​១២០.០០០ហិកតានិងរាប់បញ្ចូលកោះបួនថែមទៀត។ ឃុំនេះមាន​ប្រជាជន​​សរុប​ទាំង​​អស់ចំនួន ​​៦៥៨១
នាក់​ហើយ៨​០​ភាគរយ​គឺជា​កសិករ​និង​អ្នកនេសាទ​ហើយ​ពួកគេ​ប្រកបរបរ​នេះ​តាម​​បណ្តោយ​ព្រំប្រទល់​កម្ពុជា
​ឡាវ ។​ ឃុំអូរស្វាយ ​មាន​ចំងាយ​៥៧ គីឡូម៉ែត្រ​ ពី​ផ្លូវជាតិលេខ​៧ ​និង​ អាច​ធ្វើ​ដំណើរ​តាម​ ទន្លេមេគង្គ​ដែល​ហូរ
ឆ្ពោះទៅ ​ទិសពាយព្យនៃ ក្រុង ស្ទឹងត្រែង៕

Khmer Famous 02

Khmer Famous 03

Khmer Famous 04

ប្រភព៖ tourismcambodia

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS