1 2 3
4 5 6 7

អាថ៌កំបាំង ដ៏ចម្លែកនៃការកសាងប្រាសាទព្រះវិហារ

 Khmer Famous

​សាងសង់ៈ ចុង​សតវត្ស​ទី​9 និង​ពាក់កណ្តាល​សតវត្ស​ទី​១២
សាសនាៈ ហិណ្ឌូ (​សិ​វៈ​)
​រជ្ជកាលៈ ព្រះបាទ​យ​សោ​វរ្ម័នទី​១ និង​សូរ្យ​វរ្ម័នទី​១ និង​ទី​២

​ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​ ៥២៥ ម៉ែត្រនៃ​ភ្នំ​ដងរែក ក្នុង​ខេត្ត
​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ ដល់​ខេត្ត​ព្រះវិហារ និង ​មាន​ចម្ងាយ​
១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។

​ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុតក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ
​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាននូវ​វិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម  និងជណ្តើរ​មាន​ប្រវែង
​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​ យ៉ាងច្បាស់​។
ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែល
បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូងជា​ជាង​មាន​រាង​ជា​ចតុកោណកែងឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបី
ជា​ប្រាសាទ​នេះមាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំដែល​បាន​រកឃើញ​នៅ​អង្គរគេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​
ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​៕

Khmer Famous 03

Khmer Famous 04

ប្រភព៖ tourismcambodia

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS