1 2 3
4 5 6 7

សុះ ម៉ាច ប្រកាស​លក់ដី និង​រថយន្ត​ យក​ទុន​បើក​ជំនួញ

ភ្នំពេញៈ  ថ្មីៗកន្លងមកនេះតារាចម្រៀង លោក សុះ ម៉ាច ធ្លាប់បានប្រកាសជា សាធារណៈម្តងរួចមកហើយថា លោក ចង់លក់ដីមួយកន្លែង នៅខេត្តកំពត ជាបន្ទាន់ ដោយសារ តែត្រូវការលុយ យកមកព្យាបាលជំងឺ ម្តាយជាទីស្រលាញ់ ប៉ុន្តែថ្មីៗនេះស្រាប់តែលោក ចេញមុខប្រកាសសារជាថ្មីម្តង ទៀត ដោយលោកមិនត្រឹមតែ លក់ដីមួយកន្លែង សូម្បីតែ រថយន្តដែលកំពុងប្រើប្រាស់សព្វថ្ងៃ លោកក៏ប្រកាសលក់ បន្ទាន់ដូចគ្នា ។

ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានរំលេច សារជាភាសាខ្មែរនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ដោយប្រកាសលក់រថយន្ត និងដី ដោយលោកត្រូវ ការលុយជាបន្ទាន់ ក្នុងការយកទៅធ្វើជាទុន បើកជំនួញថ្មីក្រៅ អាជីពជាអ្នកសិល្បៈ ដោយលោកបាន បញ្ជាក់ពីហេតុផលថា “ការច្រៀងនៅ Restaurant ពុំអាចបំពេញសេចក្តីត្រូវការ ក្នុងគ្រួសារបានឡើយ។ ឥឡូវកំពុងរកទីតាំង ដើម្បីបើកហាង លក់ដូរជា Beer Garden ដូចមុនតាមសំណូមពរ ពីមិត្តភក្តិហើយក៏ មានមិត្តភក្តិចាំជួយ support ផងដែរ ប៉ុន្តែបើសិនជាលក់ ដី និងឡានដាច់អ្វីៗ នឹងសម្រេចតាមបំណងមិនខាន ។

តាមរយៈអ្វីដែលតារាចម្រៀងប្រុសលោក សុះ ម៉ាច ទម្លាយជា សាធារណៈនេះ បានធ្វើឲ្យទស្សនិកជនគិតថា តារារូបនេះ ទំនងជា មានបញ្ហាផ្នែកសេដ្ឋកិច្ចខ្លាំង ហើយបានជាត្រូវប្រកាស លក់ដី និងរថយន្តប្រញាប់ប្រញាល់បែបនេះ ហើយតាមរយៈអ្វីដែលលោកបង្ហើបនោះ លោកបានបញ្ជាក់ថា ត្រូវការលុយមួយចំណែក ទៅព្យាបាលម្តាយ និងមួយចំណែកទៀត យកទៅបើករបរកស៊ី សម្រាប់ផ្គត់ផ្គង់គ្រួសារ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS