1 2 3
4 5 6 7

អេឡិច ចិន្ត្រា រងការរិះគន់ នៅលើ Facebook ថា ជាតារាជក់ស៊ីសា

ភ្នំពេញៈ តារាសម្តែង និងជាពិធីករបុរសរូបសង្ហា លោក អេឡិច ចិត្រា ថ្មីៗនេះ ត្រូវបានអ្នកនិយមលេងបណ្តាញ សង្គម Facebook ជាច្រើន បានបង្ហាញពីភាពមិនពេញចិត្ត និងធ្វើការរិះគន់ ទៅលើទង្វើ របស់តារាប្រុសរូបនេះ នៅលើឆាក និងក្រៅឆាក មានការខុសគ្នា និងជាគំរូអាក្រក់មួយ ដែលយុវវ័យ មិនគួរធ្វើតាមនោះទេ ។

តាមរយៈ Account Facebook មួយដែលមានឈ្មោះថា Justice Hanker បានយករូបរបស់តារាចម្រៀង លោក អេឡិច ចិន្ត្រានៅក្នុងពេល ដែលលោកគ្រងស្បង់ជីពរ និងរូបមួយទៀត ដែលលោកអង្គុយជក់ស៊ីសា (គ្រឿងញៀន) ដែលនេះជាគំរូមិនល្អសម្រាប់យុវវ័យជំនាន់ ក្រោយនោះទេ ដោយនៅក្នុងនោះ គេបានសរសេរសារជាភាសាខ្មែរថា “ពេលធ្វើជាពិធីករ ដាស់តឿនគេថា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។សូមជួយចែករំលែក ឲ្យតារាចម្រៀងម្នាក់នេះផង ព្រោះមើលទៅការនិយាយស្តី ដូចជាមានមោទនភាព ណាស់ពេលជក់ ស៊ីសា។ ចំណែកឯពួកក្រសួង ដែលពាក់ព័ន្ធ សូមមេត្តាចេះ បើកភ្នែកមើលផង” ។

នៅក្នុងនោះ ក៏មានអ្នកនិយមលេង Facebook ជាច្រើនបានបញ្ចេញមតិផ្ទាល់ខ្លួន ធ្វើការរិះគន់ ទៅលើតារារូបនេះ យ៉ាងចាស់ដៃថា ពេលដែលនិយាយណែនាំ គេហាក់ដូចជាខ្លួនឯងល្អណាស់ តែដល់ពេលអនុវត្តខ្លួនឯង បែរជាធ្វើជាគំរូអាក្រក់មុន ពេលដែលតាំងខ្លួនធ្វើជាអ្នកណែនាំគេ ត្រូវធ្វើខ្លួនឲ្យល្អសិនទៅ ។

ទាក់ទងនឹងការបញ្ចេញមតិរិះគន់នេះ LookingTODAY មិនទាន់អាចទាក់ទង ទៅ លោក អេឡិច ចិន្ត្រា បានទេ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS