1 2 3
4 5 6 7

សំណើ រឿង៖ មិនសោកស្តាយ

Khmer Famous

ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃ​មួយពូសុក បាននិយាយទៅកាន់ពូចូច៖
ពូសុក៖ ហ៊ឺ ! ខ្ញុំសោកស្តាយណាស់បង ដែលមាន់របស់ខ្ញុំ បានទៅកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំមកនះគឺចង់
សុំទោសលោកបង !

ពូចូច៖ មិនបាច់សោកស្តាយអីទេលោកប្អូនអើយ ! ព្រោះថាមាន់ ដែលកាយដំណាំពីល្ងាចមិញ​នោះ ត្រូវឆ្កែខ្ញុំ
ស៊ីបាត់ទៅហើយ !!!!!!
ពូសុក៖ អ្ហូ ! បានឮលោកបងនិយាយដូច្នេះខ្ញុំធូរទ្រូងបន្តិចព្រោះថាព្រឹកមិញនេះឆ្កែរបស់លោកបងទៅលេង
ផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះ បានជ្រុសចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ……….!
ពូចូច៖ អុញ!​………..?!?!?!

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS