1 2 3
4 5 6 7

មគ្គុទ្ទេសក៍ទេសចរណ៍ ៖ ស្អែកអស់អ្នកសុំទាន ដែលរំខាន ភ្ញៀវទេសចរ នៅតំបន់ចុងឃ្នាស់ហើយ

សៀមរាប : មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ធ្លាប់បានចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “រឿងអ្នកសុំ ទានរំខានភ្ញៀវ នៅរមណីដ្ឋាន ភូមិបណ្ដែតទឹកចុងឃ្នាស់ មិនមែនកើតមានក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺមានរាប់ឆ្នាំហើយ តែគ្មានអ្នកដោះស្រាយ ហើយអាជ្ញាធរ ខេត្តសៀមរាប គួរមានវិធីបែបណា ចំពោះអ្នក សុំទានទាំងនោះ” កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ មានគេនិយាយថា ឥឡូវមិនមានទៀតទេ ឬ មានតិចតួចនោះ ត្រូវបានមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់អ្នកយកព័ត៌ មានដើមអម្ពិលថា “ស្អែកអស់អ្នកសុំទាន ដែលរំខានភ្ញៀវទេសចរ នៅតំបន់ចុងឃ្នាស់ហើយ”តែថ្ងៃនេះ នៅ មាននៅឡើយទេ “។

មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់នេះ បានអះអាង ដូចមគ្គុទ្ទេសក៍មួយចំនួនទៀតដែរថា ចំពោះពាក្យដែលយើង ឮថា សមត្ថកិច្ច រួមនឹងក្រុមការងារ បានចុះអប់រំណែនាំ និងទប់ស្កាត់មិនឲ្យមានអ្នកសុំទាន រំខានដល់ភ្ញៀវ ទេសចរ នៅតំបន់ចុងឃ្នាស់នោះមិនទាន់បានលទ្ធផល ឬក៏បានធ្វើហើយ តែវាហាក់ដូចជាវែកចកកណ្ដាល ទន្លេតែប៉ុណ្ណោះឯង ។

គាត់បានបន្ដឲ្យដឹងទៀតថា ជាក់ស្ដែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ គេនៅតែឃើញមានអ្នក សុំទាន បន្តរំខានភ្ញៀវដដែល តែហាក់ប្ដូររូបភាព ឬអាចនិយាយបានថា គ្រាន់បើជាងមុនបន្ដិចដែរ ដូចជា អ្នកសុំទាន ដែលធ្លាប់តែជិះទូកកាណូត បណ្ដេញរំខានដល់ទូកដឹកភ្ញៀវទេសចរនោះ ហាក់មិនបានឃើញ មានទៀតទេ ។

ទោះជាយ៉ាងណា ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអ្នករស់នៅតំបន់ភូមិបណ្ដែត ទឹកចុងឃ្នាស់ នៅតែសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរ បន្តចុះពិនិត្យ អប់រំ ណែនាំ និងចាត់វិធានការ ធ្វើយ៉ាងណាកុំឲ្យមានអ្នកសុំទាន រំខានដល់ភ្ញៀវទេសចរ គ្រប់រូបភាព និងដើម្បីលើកកម្ពស់វិស័យទេស ចរណ៍ ក៏ដូចមុខមាត់ប្រទេសជាតិផងដែរ ។ (ខាងក្រោមនេះ គឺជាអត្ថបទ ដែលសារព័ត៌មានមជ្ឈមណ្ឌលដើមអម្ពិលធ្លាប់បានចុះផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ) ” ការរអូរទាំ និងជាការរំខាន ក្នុងវិស័យទេសចរណ៍ ដែលបណ្ដាលមកពីក្រុមអ្នកសុំទានអាជីព នៅតំបន់រមណីយដ្ឋាន ភូមិបណ្ដែតទឹក បឹងទន្លេសាប សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប មិនមែនទើបតែកើតមានក្នុងថ្ងៃនេះ ឬ ថ្ងៃម្សិលមិញនោះទេ គឺវាបានកើតមានរាប់ឆ្នាំមកហើយ តែគ្មានអាជ្ញាធរ និងសមត្ថកិច្ចណា ហ៊ានចេញមុខដោះស្រាយ ឬបង្ក្រាប គឺបានត្រឹមតែបាចទឹកដាក់គ្នា ។

ក្រុមមគ្គុទ្ទេសក៍ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ច បានលើកឡើងប្រហាក់ប្រហែល គ្នាថា ការសុំទានមិនមែនជាបញ្ហានោះទេ តែការរំខានពីក្រុមអ្នកសុំទានទេ ដែលជាបញ្ហា និងជាការរំខាន យ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានភូមិបណ្ដែតទឹក នៃបឹងទន្លេសាប សង្កាត់ចុង ឃ្នាស់នាពេលបច្ចុប្បន្ននេះ ។

ការពិតជាក់ស្ដែង ក៏ដូចជានៅក្នុងកិច្ចប្រជុំ រវាងអាជ្ញាធរ សមត្ថកិច្ច និងវិស័យឯកជនពាក់ព័ន្ធ នៅឯសាលា ខេត្ត កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ កិច្ចប្រជុំបានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យ ទេសចរណ៍ ក្នុងនោះ ក៏មានការលើកឡើងផងដែរ អំពីការរំខានពីក្រុមអ្នកសុំទាន ដែលភាគច្រើនបំផុត ជាកុមារ ដែលជាជនជាតិវៀតណាម ។

ការសុំទាននោះ គឺគេធ្វើតាមរយៈកុមារ ដែលមានទាំងទារកបីទទឹង រហូតដល់កុមារ ដែលមានអាយុក្រោម ១៤-១៥ឆ្នាំ ដែលមានវិធី ជិះទូកម៉ាស៊ីនតូចៗ ប្រដេញតាម ហកឡើង លើទូកដឹកភ្ញៀវ ជិះខ្ទះ-ចានដែក ស្រេកសុំតាមផែ យកពស់បន្លាចភ្ញៀវ កេះភ្ញៀវសុំត្រង់ៗ រោមជុំវិញភ្ញៀវដើម្បីសុំ និងមានវិធីជាច្រើនទៀត ផងដែរ ។

រិឯម្ចាស់ផែ ម្ចាស់-អ្នករត់ទូក ដឹកភ្ញៀវ មគ្គុទ្ទេសក៍ទេសចរ ភ្ញៀវជាតិ-អន្តរជាតិ អាជ្ញាធរ សមត្ថកិច្ច អ្នកភូមិ បណ្ដែតទឹកផ្ទាល់ សុទ្ធតែដឹងឮ រអ៊ូរទាំ ជុំវិញរឿងរ៉ាវ នៃការរំខានទាំងនេះគ្រប់ៗគ្នា ហើយការ រំខាននេះ មានសភាពទុំញោរ និងដុះស្លែទៅហើយ រហូតដល់គ្មានសមត្ថកិច្ច អាជ្ញាធរណា មានសេចក្ដីក្លាហានគ្រប់ គ្រាន់ក្នុងការអប់រំណែនាំ ឬបង្ក្រាបឡើយ ។

នៅក្នុងកិច្ចប្រជុំបានលើកឡើងថា ជាក់ស្ដែងពេលក្រុមអ្នកសុំទាន ជិះទូកប្រដេញតាម ឬហក់ឡើង ទូកដឹក ភ្ញៀវ ដើម្បីសុំទានម្ដងៗ មគ្គុទ្ទេសក៍ទេសចរ អ្នកបើកទូកកាណូត មិនហ៊ានក្អកនោះទេ  គឺបណ្ដោយឲ្យគេ ធ្វើតាមសម្រួល។ លុះបើពួកគេសុំមិនបាន ឬមគ្គុទ្ទេសក៍ មិនឲ្យគេឡើងទូកវិញនោះ ពួកអ្នកសុំទានទាំង នោះនឹងរំខានភ្លាម ដូចជា បើកទូកម៉ាស៊ីនរបស់គេឲ្យសាចទឹកដាក់ភ្ញៀវ ឬ̸និង បើក សម្លេងម៉ាស៊ីនកាណូត ខ្លាំងៗ ដើម្បីរំខានដល់មគ្គុទ្ទេសក៍ មិនឲ្យឧទ្ទេសនាមជូនភ្ញៀវបាន។ ចំណែកឯម្ចាស់ផែ និងបុគ្គលិកដែល ជាចំណតសម្រាប់ទទួលភ្ញៀវ ក៏មិនហ៊ានដេញមិនឲ្យគេមករំខានភ្ញៀវបានដែរ បើហ៊ានតែដេញ ឬសុំឲ្យគេ ចេញ កុំឲ្យរំខានភ្ញៀវ គេប្រាកដជា ជេរ  និងនិយាយពាក្យ សំដីអសុរោះ តបតវិញភ្លាមៗ មិនតែប៉ុណ្ណោះ ពួកគេមានវិធីជាច្រើនទៀត សម្រាប់រំខានដល់ភ្ញៀវ ។

មគ្គុទ្ទេសក៍ទេសចរ និងអ្នកប្រកបរបរ នៅលើផែចំណតភ្ញៀវ បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា ចំពោះ ពស់ថ្លាន់ ក្មេងៗអ្នកសុំទាន បានពាក់នៅលើកររបស់គេ សម្រាប់បង្ហាញភ្ញៀវ តែជាញឹកញាប់ គេបានប្រើ សម្រាប់បន្លាចភ្ញៀវទៅវិញ ពិសេសនៅពេលភ្ញៀវមិនបានឲ្យទានគេ ។ ចំពោះ ភ្ញៀវបរទេសភាគច្រើន បាន និយាយថា ពួកគាត់រីករាយពេលឃើញពស់ ប៉ុន្ដែពួកគាត់មិនសប្បាយចិត្ត និងមានអារម្មណ៍ ភ័យខ្លាចខ្លាំង ណាស់ ពេលដែលក្មេងៗ យកពស់មកបន្លាចពួកគាត់ ហើយពួកគាត់បន្ដថា ពួកគាត់ មានអារម្មណ៍ធុញ ទ្រាន់ចំពោះការរំខានបែបនេះណាស់ ។

មគ្គុទ្ទេសក៍បានបន្ដទៀតថា ចំណែកឯការចិញ្ចឹមពស់ សម្រាប់ជាឧបករណ៍សុំទានទាំងនោះ គឺពួកគេបាន បញ្ច្រកចំណីពស់ ហើយច្របាច់មាត់ពស់ ដើម្បីឲ្យចំណីធ្លាក់ចូលក្នុងពោះ ដែលជាការចិញ្ចឹម និងមិនគ្មាន ការថែទាំបានល្អឡើយ ធ្វើឲ្យពិបាកភ្នែកមើលណាស់ ។ បញ្ហាក្រុមអ្នកសុំទានរំខានដល់ភ្ញៀវទេចរណ៍នេះ កន្លងមកបានត្រឹងតែលើកឡើង ក្នុងអង្គប្រជុំ កិច្ចពិភាក្សា ការរអ៊ូរទាំ និងជាចំណោទ នៃការរំខានដល់ វិស័យទេសចរណ៍ តែមិនទាន់មានសមត្ថកិច្ច មន្ទីរ អង្គភាព ពាក់ព័ន្ធណារួមគ្នាដោះស្រាយនៅឡើយទេ បានត្រឹមតែបាចទឹកដាក់គ្នាប៉ុណ្ណោះ ។  ដូច្នេះ អ្នករកស៊ីទទួលទានខាងវិស័យទេសចរណ៍ ពិសេសក្រុម មគ្គុទ្ទេសក៍ទេសចរ ដែលបាននាំភ្ញៀវ ទៅទស្សនាតំបន់ភូមិបណ្ដែតទឹក ចុងឃ្នាស់ បានលើកជាសំណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាបើកភ្នែកមើល ក្នុងការអប់រំណែនាំ និងចាត់វិធានការច្បាប់ ចំពោះក្រុមអ្នកសុំ ទានទាំងនោះផង ដើម្បីលើកកម្ពស់មុខមាត់ប្រទេសជាតិ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ កម្ពុជាយើង ។

លោកអភិបាលខេត្តរង ប៊ុន ថារិទ្ធិ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំថា សម្រាប់ជាកាដូឆ្នាំថ្មី និងក្នុង អាណត្ដិទី៥នេះ ដែលយើងមិនអាច បណ្ដែតបណ្ដោយបានទៀតទេ និយាយជារួមការធ្វើកន្លង មកមាន ភាពលំៗនៅឡើយទេ ដូចដែលកិច្ចប្រជុំបានលើកឡើង សូម្បីតែការរំខានរបស់ក្រុមអ្នកសុំទាន នៅតំបន់ រមណីដ្ឋានទេសចរណ៍ ភូមិបណ្ដែតទឹក ទន្លេសាប គឺយើងក៏អត់មានវិធានការអីតឹងរឹង ចំពោះពួក អស់នោះ នៅឡើយទេ ។

លោកបញ្ជាក់ថា អំបាញមិញនេះ មានគេអ៊ីម៉ែល មកកាន់ម៉ែលខ្ញុំ និយាយ អំពី ជនជាតិវៀតណាម ដែល សុំទាន នៅបឹងទន្លេសាទ មានការរំខានខ្លាំងណាស់ ចំពោះ ភ្ញៀវទេសចរ ដូចអ្វីដែលអស់ លោក បានលើក ខ្ញុំក៏បានខ្សឹបជាមេនគរបាលទេសចរណ៍ផងដែរ ពីបញ្ហានេះ តែគាត់បានប្រាប់ថា ទៅធ្វើឯណា បើគ្មាន មធ្យោបាយអីផង ទាំងនេះគឺជាការខ្វះខាតរបស់យើង លោកបានបន្ដថា សម្រាប់អាណត្ដិទី៥នេះ យើងមិន អាចទុកឲ្យបាតុភាពអសកម្មនេះ បន្ដកើតមានទៀតនោះទេ ។ ដូចនេះ និងភាពចាំបាច់ សមត្ថកិច្ច អង្គភាព ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទូទៅ ត្រូវរិះរកវិធានការ និងពង្រឹងពង្រីកការសហការគ្នាឲ្យបានល្អ ដោយ យោងតាមវិធានការច្បាប់ និងលិខិតបទដ្ឋាននានាមកអនុវត្ត ឲ្យមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ចូលរួម ចំណែកស្ដារ និងលើកកម្ពស់គោលនយោបាល អភិវឌ្ឍន៍វិស័យទេសចរណ៍ ដ៏មានសក្ដានុពលរបស់យើង “៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS