1 2 3
4 5 6 7

ផ្ទុះគ្រាប់បែក កណ្តាល ក្រុងបាងក សម្លាប់ មនុស្ស ៣ នាក់ និង រងរបួស ២១ នាក់

បាងកក៖ យ៉ាងហោច ណាស់មានមនុស្ស ៣ នាក់ស្លាប់ និង រងរបួស ២១ នាក់ ដោយសារការបំផ្ទុះ គ្រាប់បែក នៅមុខផ្សារទំនើប ក្នុងក្រុងបាងកក។

យោងតាមគេហទំព័រ The Nation របស់ថៃនៅថ្ងៃ ចន្ទ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែក គួរឲ្យរន្ធមួយ បានកើតឡើងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃ អាទិត្យ ម្សិលមិញនេះ នៅមុខបរិវេណផ្សារទំនើ Big C ក្នុងក្រុងបាងកក ខណៈដែលប្រជាពលរដ្ឋ កំពុង មមាញឹក ដើរទិញឥវ៉ាន់ នៅមុខផ្សារបណ្តាលឲ្យមនុស្ស ៣ស្លាប់ និង រងរបួសធ្ងន់ ស្រាល ២១ នាក់។

អាជ្ញាធរ មិនទាន់កំណត់មុខ សញ្ញាជនសង្ស័យ បាននៅឡើយនោះទេ តែសមត្ថកិច្ច សបានសន្និដ្ឋាន ជំហានដំបូងថា ករណីខាងលើនេះ កើតចេញពីក្រុមឧទ្ទាម ដែលតែតែងបង្កការ អុកឡុកនៅខេត្តភាគ ខាងត្បួងថៃ ពេលកន្លងមក ។ តែបើតាមសាក្សី បានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសវ័យចំណាស់ បើកម៉ូតូ តុតុ( ម៉ូតូកងបី) នៅចតកើតកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក មានស្នូរផ្ទុះលាន់ដូចរន្ទះ ព្រមទាំងជះអំបែងគ្រាប់ បណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួសជាច្រើនអ្នក។

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS