1 2 3
4 5 6 7

សាឡង់​លួច​បូមខ្សាច់​មួយគ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងព្រឹក

កណ្តាល៖ សាឡង់កំពុងលួចបូមខ្សាច់មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោង ៧៖១៥នាទី ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅចំណុច ទល់មុខវត្តកោះប្រាក់ ក្នុងភូមិធំ ស្រុកកៀនស្វាយ ជាប់នឹងស្រុកល្វាឯម ខេត្តកណ្តាល ។

តាមការឲ្យដឹងពីកម្មករថា មូលហេតុដែលឆាបឆេះនោះ គឺដោយសារទុយោប្រេងបែកធ្លាយ ហូរលើម៉ាស៊ីនហើយឆាបឆេះតែម្តងទៅ តែត្រូវម្ចាស់បាញ់ពន្លត់វិញ ។
សូមជំរាបថា បច្ចុប្បន្នសាឡង់បូមខ្សាច់ខុសច្បាប់ ៣-៤ គ្រឿង បាននឹងកំពុងលួចបូមយ៉ាងខ្លាំងក្លា នៅក្បែរចំណុចខាងលើ ដែលធ្វើបងប្អូន ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់មានការភ័យខ្លាច ដោយខ្លាចបាក់ច្រាំងទន្លេបំផ្លាញផ្ទះរបស់ពួកគាត់ និង បង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។

សូមអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យមើល ដើម្បីជៀសវាងបង្កបញ្ហាបាក់ច្រាំងទន្លេ ដែលនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត បងប្អូន  !

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS