1 2 3
4 5 6 7

និស្សិត​នៃ​អង្គការ​ ភី អេន ស៊ី ធ្វើ​បុណ្យផ្កា​សាមគ្គី​រំលឹក​គុណគ្រូ​ និង​ រកថវិកា​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​

ភ្នំពេញ៖ សមាគមអតីត និស្សិតនៃអង្គការ ភី អេន ស៊ី បានសហការគ្នាក្នុងការ ប្រារព្ធធ្វើពិធីបុណ្យផ្កា សាមគ្គីនៅថ្ងៃអាទិត្យ ទី៩ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ គឺដើម្បី រំលឹកគុណគ្រូនិង ប្រមូលថវិកាខ្លះៗ សម្រាប់ឧបត្ថម្ភ ដល់សិស្សក្រីក្រ នៅក្នុងសមាគម ។

តំណាងអតីតនិស្សិតរបស់ អង្គការ PNC បានមានប្រសាសន៍ថា នៅក្នុងឱកាសនៃ ពិធីបុណ្យផ្កាសាមគ្គីនេះ ដែល ប្រារព្ធឡើងគឺ ដើម្បីប្រមូល ថវិកាសម្រាប់ ឧបត្ថម្ភដល់ការ ចាក់ថ្នាំបង្ការជំងឺ រលាកថ្លើម ដល់សិស្សក្រីក្រចំនួន ១០០នាក់ និងសម្រាប់ទិញ ឱសថ ក៏ដូចជាសម្ភារៈដទៃ ទៀត ដែលប្រើប្រាស់ជា ចាំបាច់ដើម្បី ថែទាំសុខភាព សិស្សក្រីក្រដែលកំពុង សិក្សាជំនាញព័ត៌មានវិទ្យា នៅក្នុងមជ្ឈមណ្ឌល បណ្តុះបណ្តាលរបស់អង្គការ ភី អេន ស៊ី។

តំណាងរូបនោះបន្តថា ម្យ៉ាងទៀត ដើម្បីសម្តែងនូវ កតញ្ញូតាធម៌ ចំពោះគុណូបការៈ ដ៏ខ្ពង់ខ្ពស់របស់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំព្យាយាម អស់ពីកំលាំង កាយចិត្តក្នុងការផ្តល់នូវ ចំនេះដឹង និងពុទ្ធិល្អៗ ដល់និស្សិតដែល បានបញ្ចប់ការសិក្សា ក៏ដូចជាកំពុងសិក្សា នៅក្នុងអង្គការផងដែរ។

គួរបញ្ចក់ថា កម្មវិធីបុណ្យនឹងប្រារព្ធ ធ្វើនៅថ្ងៃអាទិត្យ ទី៩ ខែមិនា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៧: ៣០ នាទី ព្រឹក រហូតដល់ម៉ោង ១២ រសៀល នៅក្នុងអាគារ របស់អង្គការ ភី អេន ស៊ី អាស័យដ្ឋាន ផ្ទះលេខ៣៦៥ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក (បុរីសឡា) សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

សមាគមក៏សូមគោរពអញ្ជើញ អតីតនិស្សិត គ្រប់ជំនាន់ដែលមាន សទ្ធាជ្រះថ្លា ចូលរួមក្នុងកម្មវិធីបុណ្យនេះ ឱ្យបានច្រើនកុះករ ដើម្បីចាប់យក កុសលផលបុណ្យ ក៏ដូចជារួមចំណែក លើកទឹកចិត្តដល់សិស្ស ប្អូនរបស់យើងឱ្យ ខិតខំរៀនសូត្រឆ្ពោះទៅរក អនាគតមួយដ៏ប្រសើរ ដែលជួយដល់ ពួកគេនិង គ្រួសារឱ្យចេញផុត ពីភាពក្រីក្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ លោក ម៉ៃ តារ៉ា ទូរស័ព្ទលេខ 098 967 569 ,លោក ផូ សុផេន ទូរស័ព្ទ៖ 097 792 4 721 និង កញ្ញា ម៉េង ស្រីមុំ ទូរស័ព្ទ: 077 302 987 ឬតាមរយៈ Facebook: www.facebook.com/PNCambodiaalumni៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS