1 2 3
4 5 6 7

ទឹកជ្រោះធម្មជាតិ ដ៏ស្រស់ត្រកាល នៅកណ្តាលព្រៃជ្រៅ រុំព័ទ្ធដោយរុក្ខជាតិពណ៌បៃតង ប៊ូស្រា

Khmer Famous 01

ទឹកជ្រោះប៊ូស្រា គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ដែលមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ ៤៣
គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តរតនគិរី។ ភ្ញៀវអាចទៅដល់ទីនោះបានតាមផ្លូវដីក្រហម។ទឹកជ្រោះនេះជា
កន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ​សម្រាប់ភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញ។ ទឹកជ្រោះនេះត្រូវបានបែងចែក
ជាបីដំណាក់៖

ដំណាក់ទីមួយ
ទឹកជ្រោះមានបណ្ដោយប្រវែង ១៥ម៉ែត្រ និងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សានិងកម្ពស់ពី១០ទៅ១៥ម៉ែត្រ
ក្នុងរដូវប្រាំង។

ដំណាក់ទីពីរ
ទឹកជ្រោះមានបណ្ដោយ ២៣ម៉ែត្រ និងកម្ពស់ពី ១៥ទៅ២០ម៉ែត្រ ក្នុងរដូវវស្សានិងមានបណ្ដោយ២០ម៉ែត្រ និង
កម្ពស់ពី១៨ទៅ២៥ម៉ែត្រក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរមានចម្ងាយ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវ
ទេសចរមានភាពទាក់ទាញយ៉ាងលន្លងលន្លោចជាមួយកន្លែងនេះ។

ដំណាកទីបី
ទឹកជ្រោះ  មានល្បឿនហូរធ្លាក់លឿនជាង ដំណាក់ទីពីរ។ ដំណាក់នេះ  គេមិនអាចទៅដល់បានទេ ដោយសារ​
ទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous 02

Khmer Famous 03

ប្រភព៖ tourismcambodia

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS