1 2 3
4 5 6 7

ស្ត្រី​កូន​បី​ម្នាក់​បាន​ក្លាយជា​សេដ្ឋី​ដោយសារ​កូនប្រុស​អាយុ ៧​ឆ្នាំ​ច្នៃ​ផលិតផល​ពី​ឧបករណ៍​ក្មេង​លេង​ឱ្យ​!

ប្រភព៖ កម្ពុជាថ្មី

ស្ត្រី ​ជា​ម្ដាយកូន​បី​នាក់​បាន​ក្លាយជា​សេដ្ឋី ដោយសារតែ​កូនប្រុស​អាយុ ៧​ឆ្នាំ​របស់​អ្នកស្រី​ច្នៃប្រឌិត​កន្លែង​ដាក់​សម្ភារៈ​កែ​សម្ផស្ស​ចេញពី​ ឧបករណ៍​ក្មេង​លេង​ដែល​ភាសា​អង់គ្លេស​ហៅថា Lego។

អ្នកស្រី Marcy McKenna អាយុ ៤៤​ឆ្នាំ​មកពី​រដ្ឋ California បាន​ស្វែងរក​វិធីសាស្ត្រ​មួយ​សម្រាប់​

ផលិត​ ផលិតផល​ដាក់​របស់របរ​បន្ទប់​ទឹក​ឱ្យ​មាន​រៀបរយ ហើយ​នា​ពេល​នោះ​គាត់​និយាយ​លេង​ទៅកាន់​កូន​របស់​អ្នកស្រី​ថា ឱ្យ​គេ​បង្កើត​អ្វីមួយ​ពី​ឧបករណ៍​ក្មេង​លេង​របស់​គេ។

ផ្តើម​ចេញ​ពី​ការ​ច្នៃប្រឌិត​ដោយ​កូន​របស់​គាត់ អ្នកស្រី Marcy McKenna បាន​ប្រែក្លាយ​ទៅជា​តុ និង​សម្ភារៈ​សម្រាប់​ដាក់​គ្រឿង​កែ​សម្ផស្ស​មានឈ្មោះ​ថា “Style & Go” មានតម្លៃ ១៣២​ដុល្លារ និង​បាន​ចែកចាយ​ទៅកាន់​បណ្ដាញ​នៅ​តាម​ហាង​ទំនិញ​មួយចំនួន។

មុននឹង ​ទទួល​បាន​ជោគជ័យ ក្រោយពី​កូនប្រុស​របស់​អ្នកស្រី​ផលិត​ផលិតផល​បានសម្រេច អ្នកស្រី​បាន​ជួប​បញ្ហា​មួយ​គឺ​មិនអាច​ដាក់​លក់​ទៅលើ​ទីផ្សារ​បាន។ អ្នកស្រី​ក៏បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​មួយ​មាន​ឈ្មោះថា Homemade Millionaire​។ ផលិតផល ‘Style & Go’ ក៏​ទទួល​បាន​ជោគជ័យ និង​ទទួល​បាន​ថវិកា​មួយចំនួន​សម្រាប់​អាជីវកម្ម និង​មានលទ្ធភាព​ពង្រីក​ការចែក​ចាយ​ផលិតផល​ទៅកាន់​ទីផ្សារ។

បច្ចុប្បន្ន ផលិតផល​របស់​អ្នកស្រី​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ជាង ២០០​ហាង​នៅ​ទូទាំង​ប្រទេស៕

T-02-21-14-o-full

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS