1 2 3
4 5 6 7

អ្នកលក់​នៅ​ឆ្នេរសមុទ្រ​មុខ​សាលាខេត្ដ​ព្រះ​សីហ​នុ​តវ៉ា​ដោយ​ចោទ​ថា​អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​ដី​ឆ្នេរ​

ប្រភព៖ នគរវត្ត

​ ខេត្ដ​ព្រះ​សីហ​នុ​ ៖​ អ្នក​លក់ដូរ​នៅ​ឆ្នេរ​សមុទ្រ​មុខ​សាលាខេត្ដ​ព្រះ​សីហ​នុ​ប្រមាណ​៦​គ្រួ​ សារបាន​តវ៉ា​និង​បាន​ប្ដឹង​ទាស់​ទៅ​ មន្ដ្រី​សុរិយោដី​ខេត្ដ​មិន​ឱ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ចំពោះ​ដី​ឆ្នេរសមុទ្រ ​ទំហំ​ប្រមាណ​ ជាង​មួយ​ហិ​កតា​នៅ​មុខ​សាខា​កាំសាប​ និង​មុខ​សាលាខេត្ដ​ព្រះ​សីហ​នុ​ដោយ​ពួក​គាត់​ចោទ​ថា​ អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​ ឃុបឃិត​គ្នា​សាងសង់​ប្លង់​ដើម្បី​លក់​ឱ្យ​ ក្រុមហ៊ុន​រុ​ស្ស៊ី​ក្នុង​តម្លៃ​ជាង​៤​លាន​ដុល្លារ​ អា​មេ​រិ​ក​ក្រោម​រូបភាព​វិនិយោគ​៩៩​ឆ្នាំ​ ។​

​អ្នក​ លក់ដូរ​នៅ​ទីនោះ​បាន​និយាយ​ថា​ ក្នុង​រឿង​នេះ​ពិតជា​អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​កែសម្រួល​លក់​ឱ្យ​ ក្រុមហ៊ុន​រុ​ស្ស៊ី​មួយ​យ៉ាង​ពិតប្រាកដ​ដោយ​ជំហាន​ដំបូង​សាលាខេត្ដ​បាន​ ខិតខំ​សាងសង់​ប្លង់​ដី​អចលនទ្រព្យ​ ឆ្នេរសមុទ្រ​មួយ​នេះ​ឱ្យ​ក្លាយទៅជា​កម្មសិទ្ធិ​បុគ្គល​រួច​ហើយ​ផ្ទេរ​ទៅ​ឱ្យ ​ក្រុមហ៊ុន​ក្រោម​រូបភាព​វិនិយោគ​អភិវឌ្ឍន៍​៩៩​ឆ្នាំ​ ។​

​អ្នក​ លក់ដូរ​ទាំងនោះ​បាន​អះអាង​ថា​ ពួក​គាត់​មិន​ចាកចេញ​ដោយ​គ្មាន​សំណង​ថ្លៃ​ខូចខាត​សំណង់​និង​ទ្រព្យសម្បត្ដិ​ របស់​ពួក​គាត់​នោះ​ទេ​ ពីព្រោះ​កន្លង​មក​អាជ្ញា​ ធរ​ខេត្ដ​ក៏​បាន​ប្រគល់​ទីតាំង​នេះ​ឱ្យ​ពួក​ គាត់​ជា​ថ្នូរ​នឹង​ប្រាក់​បង់​ប្រចាំខែ​គ្មាន​ត្រា​ ប្រណី​ដែរ​មិនមែន​ពួក​គាត់​មក​ដណ្ដើម​ រស់នៅ​និង​លក់ដូរ​បែប​អនាធិបតេយ្យ​នោះ​ទេ​ ។​

​មន្ដ្រី​ សុរិយោដី​ខេត្ដ​ព្រះ​សីហ​នុ​ម្នាក់​ បាន​និយាយ​ថា​សាលាខេត្ដ​បាន​សាងសង់​ ប្លង់​កម្មសិទ្ធិ​ដោយ​ដាក់​ឈ្មោះ​លោក​ សុខ​ ផ​ន​ នាយខុទ្ទកាល័យ​ខេត្ដ​ ប៉ុន្ដែ​ដំណើរ​ ការ​ធ្វើ​ប្លង់​នោះ​ត្រូវ​បាន​ផ្អាក​បណ្ដោះ​ អាសន្ន​សិន​ដោយសារ​តែ​អ្នកលក់​ដូរ​ដែល​មាន​ទីតាំង​លើ​ដី​ឆ្នេរសមុទ្រ​នោះ​ ចំនួន​ ៦​គ្រួ​សារបាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នៅ​គណៈកម្មការ​សុរិយោដី​ខេត្ដ​ទៅ​ហើយ​ ។​

​ទាក់ទិន​ នឹង​ករណី​ខាងលើ​នេះ​នគរវត្ដ​បាន​ទាក់ទង​ទៅ​មន្ដ្រី​សាលាខេត្ដ​ទទួល​ បន្ទុក​អន្ដរ​វិស័យ​តែ​ត្រូវ​បាន​ឆ្លើយ​តប​ មក​វិញ​ថា​ រឿង​នេះ​គាត់​មិនសូវ​ដឹង​ ស៊ីជម្រៅ​នោះ​ទេ​ គឺ​នៅ​លើ​លោក​អភិ​ បាល​រង​ខេត្ដ​ព្រះ​សីហ​នុ​ប្រាក់​ស៊ី​ហា​រ៉ា​ បើ​ ចង់​ដឹង​ច្បាស់​សាកសួរ​ទៅ​គាត់​ចុះ​ ។​

​នៅ​ព្រឹក​ ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នេះ​នគរវត្ដ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​ បំភ្លឺ​ពី​លោក​ប្រាក់​ស៊ី​ហា​រ៉ា​បាន​ទេ​ ដោយ​ លោក​មិន​ព្រម​ទទួល​ទូរស័ព្ទ​ ។​

​ទោះជា​ យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ក្រុងព្រះសីហនុ​បាន​សម្ដែង​ការ​មិន​ពេញចិត្ដ​ចំពោះ​ទ​ង្វើ​លក់​ដី​ តំបន់ឆ្នេរ​សមុទ្រ​ បែប​នេះ​ទេ​ ដោយ​សព្វ​ថ្ងៃនេះ​ដី​តំបន់ឆ្នេរ​ គឺ​មាន​តែ​នៅ​លើ​ផែនទី​បង្ហាញ​ប៉ុណ្ណោះ​ ធាតុ​ពិត​សុទ្ធតែ​មានការ​រំលោភ​បំពាន​ ដណ្ដើម​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ អស់​ទៅ​ហើយ​នៅ​សេសសល់​បន្ដិចបន្ដួច​ដែល​ជា​អចលនទ្រព្យ​របស់​រដ្ឋ​បែរជា​ អាជ្ញាធរ​ខេត្ដ​ប្រឹងប្រែង​កែ​ច្នៃ​លក់ដូរ​ជា​បន្ដ​ទៀត​ ។​

​គួរ​ បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ដ​ព្រះ​ សីហ​នុ​បាន​ចេញ​លិខិតអនុញ្ញាត​លេខ​ ០៦៤/​ស​ជ​ណ​ ដោយ​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ ស៊ី​ស្ទែ​ក​អ៊ិ​ន​វេស​មិន​ ខូ​អិ​ល​ធី​ឌី​ ដែល​គេ​ អះអាង​ថា​ជា​ក្រុមហ៊ុន​រុ​ស្ស៊ី​មួយ​បាន​វិ​និ​ យោគ​លើ​ដី​ឆ្នេរសមុទ្រ​ទំហំ​១០៧៧០,៣​ ម៉ែត្រការ៉េ​នៅ​ទីតាំង​ខាងលើ​ហើយ​បាន​សាងសង់​របង​ហ៊ុម​ព​ទ្ធ័​ដើម្បី​ការពារ ​ សុវត្ថិភាព​ដីធ្លី​របស់​គេ​និង​ក៏​មាន​លិខិត​បណ្ដេញ​ប្រជាពលរដ្ឋ​៦​គ្រួសារ​ ដែល​កំពុង​ប្រកប​របរ​លក់ដូរ​នៅ​មុខ​សាលាខេត្ដ​នោះ​ចេញ​ផង​ដែរ​ ។​ ដោយ​មាន​ហេតុផល​ថា​ ក្រុមហ៊ុន​នេះ​គេ​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល​រយពេល​៩៩​ឆ្នាំ​ដើម្បី​ អភិវឌ្ឍន៍​ដី​ ឆ្នេរសមុទ្រ​ទំហំ​ខាងលើ​នេះ​ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS