1 2 3
4 5 6 7

នៅ​ពេល​ក្រប​ង​ស្រឡាញ់​អូន​និង​កូន​ ​ដល់​មាន​លុយ​ឡាន​ប្រែ​ចិ​ត្ដ​សា​មាន​ស្រឡាញ់​ស្រី​ថ្មី​

ប្រភព៖ នគរវត្ត

ក្រុង ​ប៉ោយ​ប៉ែ​ត​ ​៖ ស្ដ្រី​ម្នាក់​ត្រូវ​ប្ដី​ ​វាយ​ធ្វើ​បាប​ស្ទើរ​រៀង​រាល់​ថ្ងៃ​ខុស​ពី​ពេល​ ​គ្រា​ក្រ​ ​ហើយ​បែរ​ជា​មាន​ស្រី​ថ្មី​ក្បត់​ ​ប្រពន្ធ​កូន​មិន​នឹក​អនុ​ស្សា​វ​រី​យ៍​កាល​ ​កម្សត់កម្រ​ក​វែក​ក​ឆ្នាំង​ ​។

អំពើ​ហិង្សា​នៅ​ ក្នុង​គ្រួសារ​មួយ​នេះ​ ​បាន​ផ្ទុះ​ឡើង​ខ្លាំង​ខ្លា​នៅ​ម៉ោង​៨និង​៤៥ នាទី​ ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ស្ថិត​នៅ​ក្នុង​ភូមិ​ប្រជា​ធម្ម​លិច​ ​សង្កាត់​ ​ផ្សារ​កណ្ដាល​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​។

ភរិយា​ដែល​ត្រូវ​ ប្ដី​វាយ​ដំ​ស្ទើ​រាល់​ថ្ងៃ​ ​នេះ​មាន​ឈ្មោះ​ ​សន​ ​ចំណាប់​ ​អាយុ​៣៣ឆ្នាំ​ ​ជា​អាជីវក​រ​ ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​- សង្កាត់​កើត​ហេតុ​ខាង​លើ​ ​។

ស្ដ្រី​ សន​ ​ចំណាប់​ ​បាន​ប្រាប់​អ្នក​យក​ ​ព័ត៌មាន​នគរ​វ​ត្ដ​នៅ​ក្រោយ​ប្ដី​វាយ​ធ្វើ​ ​បាប​ឱ្យ​ដឹង​ថា​ ​ប្ដី​របស់​អ្នក​ស្រី​ដែល​បាន​ ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​មាន​ឈ្មោះ​ ​អ៊ួ​ង​ ​រម​នាថ​ ​អាយុ​៤២ឆ្នាំ​ ​។ រូប​គាត់​និង​ ​ប្ដី​បាន​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រ​យៈ​ ​ពេល​១៥ឆ្នាំ​ ​កន្លង​មក​ហើយ​ដោយ​មាន​ ​កូន​នៅ​ក្នុង​បន្ទុក​៥នាក់​ ​ប្រុស​១ ស្រី​៤ ។ ចំណែក​ជីវភាព​មិន​ក្រ​ពេក​ហើយ​ក៏​មិន​ ​ធូរ​ធា​ប៉ុន្មាន​ដែរ​ ​។ នៅ​ឆ្នាំ​២០១០ រូប​គាត់​ ​និង​ប្ដី​ប្រឹង​ប្រែង​រក​ស៊ី​យ៉ាង​ស្រ​ស្រាក់​ស្រ​ ​ស្រាំ​រហូត​មាន​ផ្ទះ​សំបែង​ទ្រព្យ​ស​ម្ប​ត្ដិ​ និង​រថ​យ​ន្ដ​ ​ហើយ​ប្ដី​គាត់​ក៏​មាន​មុខ​មាន​ ​មាត់​នៅ​ក្នុង​សង្គម​ដ៏​សម​រម្យ​នឹង​គេ​នឹង​ ​ឯង​ផង​ដែរ​ ​។

ស្ដ្រី​ជា​ភរិយា​ បាន​បញ្ជាក់​ថា​ ​បន្ទាប់​ ​ពី​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​គ្រាន់បើ​មក​លោក​ ​ប្ដី​របស់​គាត់​បែរ​ជា​បែក​ចិ​ត្ដ​មាន​ស្រី​ ​ក្រៅ​ផ្ទះ​ ​ហើយ​ចាប់​តាំង​ពី​បែក​គំនិត​មាន​ ​ស្រី​មក​តែង​តែ​រក​រឿង​ប្រពន្ធ​កូន​ជា​ ​ប្រចាំ​ ​។ មាន​ពេល​ខ្លះ​លោក​ប្ដី​របស់​គាត់​ ​ភ្លេច​គ្រា​កម្សត់​បាន​សុំ​ចែក​ផ្លូវ​និង​ចែក​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ទៀត​ផង​ ​។ ក៏​ប៉ុន្ដែ​ដោយសារ​ ​តែ​អ្នក​ស្រី​គិត​ដល់​មុខ​មាត់​ចាស់​ទុំ​ខិតខំ​ ​ផ្សំ​ផ្គុំ​និង​អាណិត​ដល់​កូ​នៗ​ប្រុស​ស្រី​ទើប​ ​ចេះ​តែ​ប​ន្ដ​រស់​នៅ​ជាមួយ​នឹង​ប្ដី​រហូត​មក​​ដល់​បច្ចុប្បន្ន​នេះ​ ​។

ស្ដ្រី​រង​នឹង​ប្ដី ​វាយ​ធ្វើ​បាប​បាន​ឱ្យ​ដឹង​ដែរ​ ​ថា​ ​ជា​រៀង​រាល់​ថ្ងៃ​ប្ដី​របស់​គាត់​តែង​តែ​ ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិ​ត្ដ​គ្រា​ដែល​ ​អ្នក​ស្រី​ដឹង​ថា​ ​ប្ដី​របស់​គាត់​មាន​ស្រី​នៅ​ ​ខាង​ក្រៅ​ ​ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ​ប្ដី​របស់​គាត់​បាន​សួរ​ថា​ ​“រាល់​ថ្ងៃ​នាង​ឯង​ ​គិត​យ៉ាង​ណា​?” ពេល​នោះ​គាត់​ជា​ប្រពន្ធ​ ​បាន​ឆ្លើយ​តប​វិញ​ថា​ ​“បើ​ខ្លួន​ឯង​មាន​ស្រី​ ​ដូច​រាល់​ថ្ងៃ​យើង​នឹង​ចែក​ផ្លូវ​គ្នា​ព្រោះ​ ​មិន​អាច​ទ្រាំ​បាន​ទេ​ ​”។ ចម្លើយ​របស់​ ​គាត់​តប​ទៅ​នឹង​ប្ដី​នេះ​ត្រូវ​លោក​ប្ដី​ឆ្លើយ​​តប​វិញ​ថា​ ​“បើ​មិន​មាន​មួយ​ក៏​នៅ​មាន​ ​មួយ​ទៀត​ដែរ​” ។

ស្ដ្រី​ជា​ភរិយា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ​នៅ​ពេល​ប្រកែក​គ្នា​ចុះ​ឡើង​ចុះ​ឡើង​ប្ដី​របស់​ ​គាត់​បាន​ចាប់​បោច​សក់​រួច​ទាត់​ធាក់​ ​តាម​អំពើ​ចិ​ត្ដរ​ហូត​ធ្វើ​ឱ្យ​បាក់​ដៃ​ស្ដាំ​និង​ ​ឆ្អឹង​កដៃ​ ​នេះ​បើ​តាម​រូប​គាត់​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ពិ​និត្យ​ ​។ ទ​ង្វើ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​ ​ទ្រាំ​រស់​នៅ​ជាមួយ​មិន​បាន​ក៏​រត់​ចេញ​ពី​ ​ផ្ទះ​មក​ផ្ទះ​ម្ដាយ​ឪពុក​បង្កើត​របស់​នាង​ ​តែ​ម្ដង​ ​។ ខ​ណៈ​ដែល​រូប​គាត់​បាន​ចាក​ ​ចេញ​ពី​ផ្ទះ​នេះ​ត្រូវ​ប្ដី​គំរាម​ថា​ ​ប្រ​សិន​ ​បើ​រូប​គាត់​ទៅ​ប្ដឹង​សមត្ថ​កិច្ច​នឹង​សម្លាប់​ ​ឱ្យ​អស់​មួយ​ពូជ​ ​។

ស្ដ្រី​ សន​ ​ចំណាប់​ បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការ​គំរាម​នេះ​លោក​ស្រី​នឹង​មិន​ខ្លាច​នោះ​ទេ​ ​នឹង​ទៅ​ប្ដឹង​សមត្ថ​កិច្ច​ ​ហើយ​ក៏​នឹង​ធ្វើ​ ​លិខិត​សុំ​ចែក​ផ្លូវ​ផង​ដែរ​ ​ព្រោះ​បើ​រស់​នៅ​ ​មាន​តែ​អំពើ​ហិង្សា​បែប​នេះ​គឺ​គ្មាន​ ​មង្គល​អ្វី​ឡើយ​ ​។ អ្នក​ស្រី​បាន​បន្ថែម​ថា​ ​មិន​មែន​ត្រឹម​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ប៉ុណ្ណោះ​ ​ទេ​ ​គាត់​នឹង​ឱ្យ​ឪពុក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ ​តុលាការ​ពី​ការ​ចែក​ផ្លូវ​ ​ចែក​ទ្រព្យ​ស​ម្ប​ត្ដិ​ ដើម្បី​យក​មក​ចិញ្ចឹម​កូន​ផង​ ​។

ចំពោះ​ការ​ចោទ​ ប្រកាន់​ពី​ភរិយា​នេះ​ ​លោក​ ​អ៊ួ​ង​ ​រម​នាថ​ ​អ្នក​យក​ព័ត៌មាន​នគរ​វ​ត្ដ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ។ ដោយ​ឡែក​ ​លោក​ចា​ន់​ ​សុ​ភី​ ​នាយ​ប៉ុស្ដិ៍​សង្កាត់​ផ្សារ​ ​កណ្ដាល​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ថា​ ​ចំពោះ​ករណី​ហិង្សា​ក្នុង​ ​គ្រួសារ​នេះ​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​ ​បណ្ដឹង​នៅ​ឡើយ​ទេ​ ​។ ម្យ៉ាង​ទៀត​លោក​ ​កំពុង​តែ​ជាប់​រវល់​មើល​ម្ដាយ​មាន​ជំងឺ​ ​នៅ​ឯ​ស្រុក​កំណើត​រង់​ចាំ​នាយ​រង​ប៉ុស្ដិ៍​ រាយ​ការណ៍​ពី​បញ្ហា​នេះ​សិន​ ​។

ដំណើរ​រឿង​អំពើ​ ហិង្សា​នៅ​ក្នុង​គ្រួសារ​ ​ខាង​លើ​នេះ​ស្រ​ដៀង​ទៅ​នឹង​បទ​ចម្រៀង​ ​របស់​អ្នក​ស្រី​ ​ហ៊ឹ​ម​ ​ស៊ី​វន​ ​មាន​ចំណង​ ​ជើង​ថា​“ស្រី​ណា​មិន​យំ​” ដែល​នៅ​ត្រង់​ ​២ឃ្លា​ចុង​ក្រោយ​ច្រៀង​ថា​ ​“កាល​នៅ​ ​គ្រា​ក្រ​ ​ស្រី​ល្អ​នោះ​នៅ​ឯណា​ ​គ្រុន​រងា​បង​ ​ឈឺ​ផ្សា​ ​រូប​អូន​ជា​អ្នក​មើល​ថែ​ ​ពេល​អូន​ ​មាន​ទុក្ខ​ ​បង​សុខ​ថ្នាក់ថ្នម​រូប​គេ​ ​លុយ​ ​កាក់​ក៏​ប្រុស​មាស​ស្នេហ៍​ ​ផ្ដល់​ឱ្យ​គេ​ភ្លេច​ ​កូន​-ភរិយា​ ​។ បើ​អូន​ដឹង​ថា​ ​មាន​វី​ឡា​ ​បង​មាន​ស្រី​ថ្មី​ ​សូម​ឱ្យ​យើង​នៅ​ក្រ​ក្រី​ ​ភក្ដី​គ្មាន​ទឹក​នេត្រា​ ​តែ​ហួស​អស់​ហើយ​ ​កិត្ដិ​យស​ ​មាស​ប្រាក់​ដុល្លារ​ ​បំផ្លាញ​ប្ដី​ឱ្យ​ សាវា​ ​ ​តើ​ស្រី​ឯ​ណា​មិន​យំ​ ​” ៕

dscf7514

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS