1 2 3
4 5 6 7

កំពុងបើក រថយន្ត ស្រាប់តែឆ្លងភ្លើង ឆាបឆេះ តាមដងផ្លូវ

ប្រភព៖ ដើមអម្ពិល

កំពង់ឆ្នាំង៖ រថយន្តម៉ាក មែសឺដែសមួយគ្រឿង បានរងនូវការ ឆាបឆេះ ខណៈស្រ្តីម្នាក់ កំពុងធ្វើដំណើរ តាមដងផ្លូវជាតិលេខ៥ ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋានចេញមកជួយពន្លត់ ។

លោក លុយ ឌីណា នាយការិយាល័យ ពន្លត់អគ្គិភ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹង អ្នកបើករថយន្ត បានចេញពីមកពីភ្នំពេញ ដើម្បីទៅប្តី និងកូន នៅពោធិ៍សាត់ ស្រាប់តែដល់ ចំណុចកើតហេតុ រថយន្តទំនង ឆ្លងភ្លើង ក៏ឆាបឆេះឡើង តែម្តង។

លោកបានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច និងប្រជាពលរដ្ឋ មូលដ្ឋាន បានជួយអន្តរាគមន៍ នាំគ្នាពន្លត់ ហើយលោកបានបញ្ជូនរថយន្តបាញ់ពន្លត់ មួយគ្រឿងទៅជួយអន្តរាគមន៍ផងដែរ តែអ្នកបើករថយន្តមិនមានរងគ្រោះថ្នាក់នោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS