1 2 3
4 5 6 7

ប៊ី​រី​យ៉ា និយាយ​រឿង​តំណែង​កូន​សេដ្ឋី​

ប្រភព៖ VOD

​ផ្ទុយ​ពី​ការ​យល់​ថា តារា​សម្ដែង​ល្បីល្បាញ​នាង តាំង គីម​ចាំ ហៅ​ប៊ី​រី​យ៉ា​ស្ងប់ស្ងាត់ ប្រភព​ផ្លូវការ​បាន​អះអាងថា នាង​កំពុង​សម្ងំ​ក្ដោប​តំណែង​ជា​តួ​កូន​សេដ្ឋី​ទ្រព្យ​ស្ដុក​យ៉ាង​ព្រងើយ នៅក្នុង​រឿងបុរាណ​ធំ​មួយ​។ ជាមួយ​តំណែង​ថ្មី​នេះ ប៊ី​រី​យ៉ា​ប្រាប់ថា មាន​ភាព​ពិបាក​មិន​តិច​ឡើយ បើ​ធៀប​នឹង​អ្វី​ដែល​ធ្លាប់​ទទួល​។

​ខ្សែ​រឿង​ដែល​តម្រូវ​ឲ្យ​នាង​បាន​តំណែង​ជា​តួ​កូន​សេដ្ឋី​នោះ គឺ​រឿង «​ចៅ​ស្រទបចេក​» ដែល​ជា​ខ្សែ​រឿង​ខ្នាត​ធំ​បែប​បុរាណ និង​គ្រោង​នឹង​ដាក់​បញ្ចាំង​ជា​សាធារណៈ​ក្នុង​ពេល​ដ៏​ខ្លី​។ ខ្សែ​រឿងនេះ កំពុង​ធ្វើឲ្យ​ប៊ី​រី​យ៉ាទ​ទួលបាន​មោទនភា​ព និង​ការចាប់អារម្មណ៍​ច្រើន​ជាង​មុន នៅ​ក្នុង​ពិភព​សម្ដែង​។ ពិសេស​នៅ​ពេល​មានការ​ចោទសួរ​ថា ត្រេមុខ​ជា​កូនកាត់​ឥណ្ឌា​របស់​នាង តើ​សម្ដែង​ជា​តួ​នារី​ខ្មែរ នៅក្នុង​សម័យ​បុរាណ សម​ឬ​មិន​សម​?

​ប៊ី​រី​យ៉ា ទទួលស្គាល់ថា ការ​តុបតែង​ខ្លួន​ជា​តួអង្គ​បុរាណ ពិតជា​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​ទាស់ ទាំង​ការ​តែងខ្លួន និង​ការសម្ដែង​ពិតប្រាកដ​មែន​។ ប៉ុន្តែ​នាង​នៅ​តែ​យល់​ថា នោះ​ជា​រឿង​ប្លែក​ដែល នឹង​ធ្វើឲ្យ​ទស្សនិកជន​ប្លែក​ភ្នែក ហើយ​ផ្ដោតអារម្មណ៍​ចង់​ទស្សនា​ចំពោះ​ការសម្ដែង​របស់​ខ្លួន​។ ក្នុង​តំណែង​ជា​តួ​នាង​កេសរមាលា នាង​អះអាង​ថា ពិបាក​សម្បើម​ណាស់ ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​សម្ដែង​ជា​តួ​នារី​ស្រគត់ស្រគំ និង​តាម​អង្វរ តួអង្គ​ចៅ​ស្រទប​ចេក ដើម្បីឲ្យស​ម​ជា​នារី​ស្មោះ​ស្នេហ៍ និង​មាន​លក្ខណៈ​ថ្លៃថ្នូរ​ពិតប្រាកដ​នៅក្នុង​រឿង​។ នេះ​ជា​ខ្សែ​រឿងលើក​ទី​១ ដែល​នាង​បាន​សម្ដែង​ជា​តួអង្គ​បុរាណ ដែល​ខុស​ពី​ចំណូលចិត្ត​ទាំងស្រុង ទាំង​អត្តចរិត​សម្ដែង និង​ការតុបតែង​កាយ​។

​បើទោះជា​ការសម្ដែង ហាក់​ធ្វើឲ្យ​នាង​ថ្នឹ​ក​ច្រើន​កន្លងមក ប៉ុន្តែ​ក្នុង​រឿង «​ចៅ​ស្រទបចេក​» ហាក់ជា​ទំព័រ​ថ្មី​ទាំងអស់ ដែល​នាង​ទទួលស្គាល់​ថា​ស្មុគស្មាញ ពិបាក​បត់បែន​។ តារា​រូប​នេះ ពោលថា «​មួយ​រឿង​ហ្នឹង បាន​កាលី​ប​តែ​តំណែង​ជា​តួ​កូន​សេដ្ឋី​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​ការសម្ដែង​វិញ គឺ​ពិបាក​ខ្លាំងណាស់ ដោយ​យ៉ាប់​ទាំង​ការ​ធ្វើ​ខ្លួន​»​។ នាង​នៅ​តែ​យល់​ថា​នោះ​ជា​រសជាតិ​ថ្មី ដែល​ជួយ​ឲ្យ​នាង​ទទួលបាន​ជោគជ័យ ប្រសិនបើ​ខ្សែ​រឿងនេះ បញ្ចប់​ការថត និង​អាច​ដាក់​បញ្ចាំង​ជា​សាធារណៈ​។

ប៊ី​រី​យ៉ា​ធ្លាប់បាន​ជោគជ័យ​រួចមកហើយ ក្នុង​រឿង «​អាប​ពាក់​មួយ​សុវត្ថិភាព​វគ្គ​១» និង​ក្នុង​រឿង​«​ម្ដាយក្មេក​រើស​កូនប្រសារ​» ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​។ ខ្សែ​រឿង​ទាំងពីរ បាន​រុញ​ឲ្យ​នាង លេចធ្លោរ​កាន់តែខ្លាំង នៅ​ក្នុង​ពិភព​សម្ដែង​។  ក្នុង​រយៈពេល​នេះ ក្រៅពី​រឿងបុរាណ​«​ចៅ​ស្រទបចេក​» នាង​ក៏​ទើប​បញ្ចប់​ការសម្ដែង​ក្នុង​រឿង​«​ឡូយ​៩» ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​របស់​ស្ថានីយទូរទស្សន៍ CTN និង MY TV ផងដែរ​។ ក្នុង​រឿង​«​ឡូយ​៩» នេះ ប៊ី​រី​យ៉ា ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួ​នារី​តស៊ូ ផ្សងព្រេង និង​មាន​ឈុត​ច្រើន​តម្រូវឲ្យនាង​ឆ្លងកាត់​គ្រោះថ្នាក់ ប៉ុន្តែ​ចំពោះ​អារម្មណ៍​របស់​នាង បែរ​ជា​គិតថា​រឿង​នោះ​ងាយស្រួល និង​ត្រូវ​ចំ​អារម្មណ៍​ពិត​របស់​នាង ដែល​មិន​ពិបាក​សម្ដែង​ទៅវិញ​។ ខ្សែ​រឿង​«​ឡូយ​៩» នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី​២៤ មីនា ខាងមុខ ខណៈ​ដែល​ខ្សែ​រឿង «​ចៅ​ស្រទបចេក​» ក៏​ត្រូវ​គេ​សន្និដ្ឋាន​នឹង​ដាក់​បញ្ចាំង​ក្នុងពេល​ប្រហាក់ប្រហែល​នោះ​។ ប៊ី​រី​យ៉ា បញ្ជាក់​ដោយ​ការជឿជាក់​ថា ក្នុង​រឿងបុរាណ នាង​រំពឹង​ពី​ជោគជ័យ​ខ្ពស់ជាង ដោយសារ​តែ​ក្នុង​រឿង​នោះ តម្រូវ​ឲ្យ​តុបតែង​ខ្លួន​បែប​បុរាណ​ខុសប្លែក​ពី​រឿង​ដទៃ បើ​ទោះ​ជា​តួឯក​ប្រុស និង​តួអង្គ​សំខាន់​ភាគច្រើន​ជា​តួអង្គ​ថ្មី​នោះ​ក៏​ដោយ​។

កញ្ញា ប៊ីរីយ៉ា និងតារាសម្តែងផ្សេងទៀត ក្នុងរឿង «វិថីដែលយើងត្រូវដើរ» (រូបថត៖ វង្ស សុម៉ាលីន)

​តំណាង​ផលិតករ​រឿង​«​ចៅ​ស្រទបចេក​» ប្រាប់ថា ហេតុផល​ដែល​ត្រេ​មុខ​របស់​ប៊ី​រី​យ៉ា តុបតែង​ជា​នារី​សម័យបុរាណ​មិនសូវ​ស៊ី​ដូច​ក្នុង​រឿង​សម័យ គឺ​យុទ្ធសាស្ត្រ​តែមួយគត់ ដែល​លោក​គិតថា រឿង​នោះ​នឹង​ទទួល​ជោគជ័យ​។ លោក​នៅ​តែ​យល់​ថា ការបើកឆាក​សម្ដែង​ក្នុង​រឿងបុរាណ​របស់​ប៊ី​រី​យ៉ា មាន​ឥទ្ធិពល​ខ្ពស់ ក្នុងការ​ស្រូប​ទាញ​អារម្មណ៍​របស់​អ្នកទស្សនា ឲ្យ​ចង់​ទស្សនា​ចំពោះ​ការសម្ដែង​បែប​បុរាណ​របស់​នាង​។ ចាំ​មើល​តើ​តំណែង​ក្នុង​រឿង​«​ចៅ​ស្រទបចេក​» នឹង​ទទួលបាន​ជោគជ័យ​កម្រិតណា ធៀប​នឹង​ខ្សែ​រឿង​សម័យ​ផ្សេងទៀត ដែល​ប៊ី​រី​យ៉ា​បាន​សម្ដែង​?

lybiriya-140220--somalin--2014-02-20

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS