1 2 3
4 5 6 7

បក្ស​ភឿថៃ ពិចារណា​ដក​បេក្ខភាព លោកស្រី​យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី

ប្រភព៖ ដើមអម្ពិល

បាងកក៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា គណបក្សភឿថៃ ប្រហែលជាបង្ខំចិត្តក្នុងការ ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន ហើយអាចនឹងដកបេក្ខភាពនាយករដ្ឋមន្ត្រី របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ នេះបើយោងតាមប្រភពព័ត៌មាន ដែលផ្តល់ដោយគណបក្សភឿថៃ កំពុងកាន់អំណាច។

សម្រាប់លោកស្រីនាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ បាននឹងកំពុងប្រឈមមុខទៅនឹងបញ្ហា ចម្រូងចម្រាស់ជាច្រើន ដែលមិនអាចឲ្យការចរចា ធ្វើឡើងបានឡើយ។ លោកស្រីកំពុងតែ ប្រឈមមុខនឹងការចោទប្រកាន់ថា បានធ្វេសប្រហែសចំពោះការបំពេញកាតព្វកិច្ចទិញស្រូវ ពីប្រជាកសិករ ដែលជាហេតុនាំឲ្យពួកគេរាប់ពាន់អ្នក ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក និង ព្រលានយន្តហោះសុវណ្ណភូមិ ដើម្បីទាមទាររដ្ឋាភិបាល គោរពតាមកិច្ចសន្យានោះ។

ប្រភពខាងលើនេះ បានបន្តទៀតថាស្របពេលដែលគណបក្សភឿថៃ កំពុងតែបញ្ជាក់ក្តែងៗ ពេញប្រអប់មាត់ដើម្បីធានាអះអាងចំពោះរដ្ឋាភិបាលថ្មី ដែលបានបង្កើតឡើងដោយការបោះឆ្នោតនោះ ខ្លួនក៏មានមន្ទិលដែរថា តើលោកស្រីយីងឡាក់អាច មានឱកាសឈរនៅក្នុងតំណែង នេះ បន្ទាប់ពីការបោះឆ្នោតដែរ ឬយ៉ាងណានោះ។

គួរបញ្ជាក់ថា គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ NACC បានកោះហៅលោកស្រី យីងឡាក់ ឲ្យចូលស្រាយបំភ្លឺក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រោមបទចោទប្រកាន់មួយចំនួនលើរូបលោកស្រី ហើយបន្ទាប់មកពួកគេអាចនឹង ធ្វើការស៊ើបអង្កេតលើករណីនេះ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ២ខែ។ ការចោទប្រកាន់បែបនេះ វាសមល្មមនឹងបង្អាក់ឱកាសរបស់លោកស្រី ក្នុងការបំពេញការងារជា នាយករដ្ឋមន្ត្រីទៅហើយ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS