1 2 3
4 5 6 7

២នាក់ប្តីប្រពន្ធ ដឹកដៃគ្នា បំណងលោតទឹក លើស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិត តែសំណាងល្អបាននគរបាល ជួយឃាត់ទាន់

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ ប្តីប្រពន្ធ ស្រឡាញ់គ្នា ស្ទើលេប បានដឹកដៃគ្នា ដើរយ៉ាងកំសត់ ឡើងលើស្ពាន ជ្រោយចង្វា បំណងលោត ចុះទៅក្នុងទឹក ទន្លេជាមួយគ្នា ប៉ុន្តែសំណាងល្អ ពេលនោះត្រូវបានអ្នកដំណើរ ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាលមូលដ្ឋាន ចេញមកអន្តរាគមន៍ នឹងឃាត់ប្តីប្រពន្ធមួយគូរនោះ នាំយកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ រដ្ឋបាលជ្រោយចង្វា ដើម្បីណែនាំ នឹងអប់រំ រួចឲ្យត្រឡប់ទៅផ្ទះខ្លួន ឯង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង ២០ នាទីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅចំណុចស្ពាន ជ្រោយចង្វា សង្កាត់ស្ពានជ្រោយចង្វា ខណ្ឌឬស្សីកែវ ។

នគរបាលប៉ុស្តិ៍ ជ្រោយចង្វារបានឲ្យដឹងថា ប្តឹប្រពន្ធមួយគូរនេះទី១ ឈ្មោះ ហ្វៀង ចាន់ទិន ភេទប្រុសអាយុ២៣ ឆ្នាំ ត្រូវជាប្តី នឹងប្រពន្ធឈ្មោះ យិន សុផល អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលទួលសង្កែរ ខណ្ឌឫស្សីកែវ។ នគរបាលមូលដ្ឋានបានបន្តទៀតថា  យោងតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលពួកគេសម្រេចចិត្ត គិតខ្លីដឹកដៃគ្នា ទៅលោតទឹកបែបនេះ គឺដោយសាររូបគេ នឹងប្រពន្ធតែងតែឈ្លោះ ប្រកែកគ្នាជាមួយឪពុកក្មេក ដូច្នេះបុរស ជាប្តី បានសុំឲ្យប្រពន្ធចាកចេញ ពីផ្ទះ ដើម្បីរស់នៅជាមួយខ្លួន ប៉ុន្តែប្រពន្ធត្រូវជាកូនស្រីបង្កើត ជាមួយបុរសជាឪពុក ដូច្នេះពិបាកចិត្ត មិនអាចសម្រេច ចាកចេញឃ្លាតពីឪពុកខ្លួនឯងបាន ដោយម្នាក់ជាប្តីអោបនឹងទ្រូង នឹងម្នាក់ជាអ្នកមានគុណ ដ៏ថ្លៃថ្លា ហេតុនេះហើយ នាងមិនដឹងធ្វើយ៉ាងណាឡើយ ។ ដោយពិបាកចិត្តខ្លាំងពេក ប្តីប្រពន្ធមួយគូរ នេះក៏សម្រេចដឹកដៃគ្នាជិះម៉ូតូឌុបមកឈប់លើស្ពានជ្រោយចង្វា ដើម្បីលោតចុះក្នុងទន្លេ ដ៏សែនជ្រៅបញ្ជប់ខ្លូន នៅថ្ងៃជាមួយគ្នា ប៉ុន្តែក្តីប្រាថ្នារបស់អ្នកទាំង២ ត្រូវបរាជ័យ ដោយសារនគរបាលយាមគោល ដៅស្ពានជួយ ឃាត់ ទាន់ពេលវេលា។

ប្រភពព័ត៌មានពីសាក្សី ឃើញហេតុការណ៍ ខ្លះបាននិយាយថា នៅពេលអ្នកទាំងពីរបានបណ្តើរគ្នាមកដល់ ពាក់កណ្តាលស្ពាន ធ្វើឲ្យស្រីជាប្រពន្ធ មិនហ៊ានលោតទឹកនោះទេ ដោយព្យាយាមអង្វរប្តី កុំឲ្យលោតទឹក  ទើបមានការប្រទូស្តរាយគ្នា ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច យាមស្ពានតែម្តងទៅ ។

បន្ទាប់ពីមានព្រឹត្តិការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរនឹងសមត្ថកិច្ចមូល ដ្ឋាន អន្តរាមន៍រួចបាននាំខ្លួនអ្នកទាំង ២ ទៅប៉ុស្តិ៍ ធ្វើការណែនាំ នឹងអប់រំ ពន្យល់ឲ្យចេះគិតវែងឆ្ងាយចាប់ដៃ គ្នា រកស៊ី ចេះតស៊ូក្នុងជីវិត មិនត្រូវចុះចាញ់ពាក់កណ្តាលទី បែបនេះទេ ត្រូវបន្តការតស៊ូធ្វើយ៉ាងឲ្យសម្រេច បាន ជោគជ័យ នេះជីវិតរបស់យើងគ្រប់គ្នា។

ក្រោយទទួលបានការអប់រំ នឹងដំបូន្មានល្អនោះអ្នកទាំង ២ បាននិយាយសន្យា ចំពោះមុខសមត្ថកិច្ចថា នឹងខិតខំប្រឹងប្រែងតស៊ូរស់នៅ នឹងអត់ធ្មត់ចំពោះបញ្ហានៅក្នុងគ្រួសារ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS