1 2 3
4 5 6 7

លបចូល​ផ្ទះ​គេ​ប៉ង​រំលោភ​ប្រពន្ធ​គេ​ត្រូវ​បុរស​ជា​ប្តី​កាប់​របួសធ្ងន់​

ប្រភព៖ នគរវត្ត

​ ខេត្តកំពង់ចាម​ ៖​ បុរស​ម្នាក់​បាន​លបចូល​ក្នុងផ្ទះ​អ្នក​ភូមិ​ដែល​ខ្លួន​មក​ធ្វើ​សំណង់​ ប៉ុនប៉ង​រំលោភ​ប្រពន្ធ​គេ​ ប៉ុន្តែ​ត្រូវ​ប្តី​គេ​ដឹង​មុន​ និង​កាប់​ត្រូវ​ក្បាល​ រង​របួស​ដេកពេទ្យ​ ហើយ​បុរស​ជា​ប្តី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ កាលពី​វេលា​ម៉ោង​៨​និង​១១​នាទី​ យប់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ស្បែក​គឺ​ ឃុំ​កណ្តោលជ្រុំ​ ស្រុក​ពញាក្រែក​ ខេត្តកំពង់ចាម​ ។​

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ យេ​ង​ ស្រី​នាង​ អាយុ​  ២៩​ឆ្នាំ​ បានដឹង​ថា​ បុរស​ឈ្មោះ​ ឡេ​ ឡាយ​ អាយុ​២៥​ឆ្នាំ​ បាន​លបចូល​ផ្ទះ​របស់​ខ្លួន​២​ដង​រួច​មក​ហើយ​ ។​ លុះ​នៅ​យប់​កើតហេតុ​ នាង​បាន​ប្រាប់​ប្តី​ឈ្មោះ​ ជុ​ត​ កាន់​ណា​ អាយុ​ ៣០​ឆ្នាំ​ ឲ្យ​បានដឹង​រឿង​ ហើយ​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​នោះ​ បុរស​ឈ្មោះ​ ឡេ​ង​ ឡាយ​ បាន​លបចូល​ផ្ទះ​ នាង​ម្តង​ទៀង​នេះ​ ក៏​ត្រូវ​បុរស​ជា​ប្តី​ យក​កាំបិត​ខ្វែវ​ កាប់​ទៅ​លើ​ឈ្មោះ​ ឡាយ​ ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​ បណ្តាល​ឲ្យ​រង​របួស​ជា​ដំណំ​។​

ជន​រង​គ្រោះ​ដែល​លបចូល​ផ្ទះ​ អ្នក​ជិតខាង​ប៉ុនប៉ង​ រំលោភ​ប្រពន្ធ​គេ​នោះ​  ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ ស្រុក​ពញាក្រែក​ ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​ ក៏​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​ពី​បទ​ ប្រើ​អំពើ​ហិង្សា​ ដើម្បី​ចងក្រង​សំណុំរឿង​ បញ្ជូន​ទៅ​ សាលាដំបូង​ ដើម្បី​ចាត់ការ​បន្ត​ តាម​នីតិវិធី​។​ សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បុរស​ឈ្មោះ​ ឡាយ​ ដែល​ត្រូវ​ម្ចាស់ផ្ទះ​កាប់​នោះ​ មានស្រុក​កំណើត​ នៅ​ខេត្តព្រៃវែង​ ហើយ​មក​ស្នាក់​នៅ​ ក្នុងភូមិ​កើតហេតុ​ ធ្វើ​ជា​កម្មករ​សំណង់​ ។​

ប្រជាពលរដ្ឋ​ក្នុងភូមិ​និយាយ​ថា​ បុរស​ជា​ប្តី​មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ​ ពីព្រោះ​ដើមហេតុ​ គឺ​បង្ក​ឡើង​ដោយ​បុរស​ដែល​ប៉ុនប៉ង​រំលោភ​ប្រពន្ធ​គេ​នោះ​ឯង​ ។​ យ៉ាងណា​ក៏​ដោយ​បុរស​ ដែល​កាប់​ជនសង្ស័យ​នោះ​អាច​នឹង​អស់ប្រាក់​ដើម្បី​មាន​សេរីភាព​ ៕

wat-200218n

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS