1 2 3
4 5 6 7

ក្រុម​អាវ​ក្រហម​ថៃ​ត្រៀម​ប្រមូល​កម្លាំង​វាយ​បក​លើ​ក្រុម​លោក​ ​ស៊ូ​ថេ​ប​

 

ប្រភព៖ នគរវត្ត

ក្រុម ​អាវ​ក្រហម​ថៃ​ដែល​ជា​ក្រុម​គាំ​ទ្រ​រ​ដ្ឋា​ភិ​បា​ល​របស់​លោក​ស្រី​ ​យី​ង​ឡាក់​ ​បាន​ត្រៀម​ប្រមូល​ផ្តុំ​កម្លាំង​វាយ​បក​ទៅ​លើ​ក្រុម​លោក​ ​ស៊ូ​ថេ​ប​ ​។ ក្រុម​អាវ​ក្រហម​បញ្ជាក់​ថា​ ​លោក​ ​ស៊ូ​ថេ​ប​ ​កំពុង​តែ​ជំរុញ​ឲ្យ​ក្រុម​អាវ​ក្រហម​ចេញ​មុខ​ ​។

សារ ​ព័ត៌មាន​បាងកក​បុ​ស្តិ៍​ បាន​ផ្សព្វផ្សាយ​ថា​ ​ក្រុម​អាវ​ក្រហម​នឹង​ជួប​ប្រជុំ​ថ្នាក់​ដឹកនាំ​នៅ​ទូ​ទាំង​ប្រទេស​នៅ​ខេត្ត ​ ​Nakhon​ ​Ratchasima​ ​នា​ថ្ងៃ​ទី​២៣ កុម្ភៈ​ ។ ប្រធាន​ក្រុម​អាវ​ក្រហម​ ​លោក​Thida​ ​Thawornseth​ ​បញ្ជាក់ ​ថា​ ​សមាជិក​សំ​ខា​ន់ៗ​ក្នុង​ការ​ដឹកនាំ​ក្រុម​អាវ​ក្រហម​មាន​រហូត​ដល់​ទៅ​ ៤.០០០នាក់​ ​នឹង​ជួប​ប្រជុំ​ពិភាក្សា​ពី​វិធី​សា​ស្ត្រ​ទប់ទល់​នឹង​ស្ថាន​ភាព​នយោបាយ​នា ​ពេល​ប​ច្ចុ​ប្ប​ន្ន​។​

លើស​ពី​នេះ​ទៅ​ទៀត​ ​ក្រុម​អាវ​ក្រហម​ក៏​មាន​គម្រោង​ដង្ហែ​ក្បួន​នៅ​ ​Korat​ ​ស្ថិត​នៅ​ភាគ​ឦ​សាន្ត​នៃ​ទី​ក្រុង​បាងកក​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​នោះ​ដែរ​ ​។ អ្នក​នាំ​ពាក្យ​ក្រុម​អាវ​ក្រហម​លោក​ ​Thanawuth​ ​Wichidit​ ​បាន​បញ្ជាក់​ថា​ ​«ក្រុម​របស់​លោក​ ​ស៊ូ​ថេ​ប​ ​កំពុង​តែ​បង្ខំ​ឲ្យ​យើង​ខ្ញុំ​ចេញ​មុខ​ត​ទល់​ជាមួយ​ពួក​គេ​»។

ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ខាង​លើ​ ​អគ្គ​លេខាធិការ​គ​ណៈ​កម្ម​ការ​កែ​ទម្រង់​ដើម្បី​លិ​ទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ប្រជា​ជន​ ​PNRC​ ​លោក ​ ​ស៊ូ​ថេ​ប​ ​គំរាម​ថា​ ​«ទុក​ឲ្យ​ពួក​គេ​មក​ទី​នេះ​ ​តើ​ពួក​គេ​ហាន​ដែរ​ឬទេ​?» ។ លើស​ពី​នេះ​ទៅ​ទៀត​ ​លោក​ ​ស៊ូ​ថេ​ប​ ​ក៏​បាន​ព្រមាន​ដល់​មេ​ដឹកនាំ​ក្រុម​អាវ​ក្រហម​ថា​ ​អាច​នឹង​រង​ការ​វាយ​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​ ​។ លោក​បន្ត​ទៀត​ថា​ ​«ពួក​គេ​គួរ​តែម​ក​ទី​នេះ​ដោយសារ​តែ​អ្នក​លក់​ពោត​អាំង​ ​ពោត​លី​ញ​បាន​ត្រៀម​ពោត​សម្រាប់​ពួក​គេ​»។ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អាវ​ក្រហម​និង​ក្រុម​ ​PDRC​ ​នៅ​ក្រុង​បាងកក​ ​មុន​ថ្ងៃ​បោះ​ឆ្នោត​ទី​២ កុម្ភៈ​ ខ្មាន់​កាំភ្លើង​បាន​លាក់​កាំភ្លើង​នៅ​ក្នុង​ថង់​ពោត​ធំៗ​ ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ​សារ​ព័ត៌មាន​ ​The​ ​Nation​ ​បាន​ផ្សព្វផ្សាយ​ថា​ ​ពលរដ្ឋ ​ប្រមាណ​១៥ពាន់​នាក់​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ជាង​១.០០០គ្រឿង​ ​នឹង​មាន​វត្តមាន​នៅ​ទី​ក្រុង​បាងកក​នា​ថ្ងៃ​ទី​២១ កុម្ភៈ​ ដើម្បី​ដាក់​គំនាប​ឲ្យ​លោក​ស្រី​ ​យី​ង​ឡាក់​ ​ចុះ​ចេញ​ពី​តំណែង​ ​ទើប​អាច​ដោះ​ស្រាយ​ស្ថាន​ភាព​បាន​ ​ពិសេស​ ​គឺ​កម្ម​វិធី​ផ្ត​ល់​ជំនួយ​តម្លៃ​ស្រូ​វ​អង្ករ​ ​។

អាកាស​យាន​ដ្ឋា​ន​អន្តរ​ជាតិ​ ​Suvarnabhumi​ ​ ​និង ​នៅ​ខាង​ក្រៅ​ក្រសួង​ពាណិជ្ជ​កម្ម​ ​ត្រូវ​បាន​ប្រជា​កសិករ​ជ្រើស​រើស​សម្រាប់​បោះ​ជំរំ​ ​។ ដឹកនាំ​ប្រជា​កសិករ​មក​ពី​ខេត្ត​ភាគ​ខាង​ជើង​ ​និង​ភាគ​ក​ណ្តា​ល​ ​គឺ​អតីត​តំណាង​រា​ស្ត្រ​ Chada​ ​Thaiset​ ​តំណាង​ខេត្ត​ ​Uthai​ ​Thani​។ បើ​ទោះបី​បែប​នេះ​ក៏​ដោយ​ ​កសិករ​បាន​សន្យា​ថា​នឹង​មិន​រារាំង​សកម្មភាព​ ​ឬ​គ្រប់គ្រង​អាកាស​យាន​ដ្ឋា​ន​នោះ​ឡើយ​ ​៕

  gjilbwdp

d0mq3zjf

1f6x9yv1

5vqye2wa

lscjs3d8

x14v7q48

090d65ba

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS