1 2 3
4 5 6 7

រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​ ឃាត់​រថយន្ដក្រុង​បង្កប់​ឈើ​គ្រញូង

ប្រភព៖ នគរវត្ត

ខេត្ដបន្ទាយមានជ័យ ​ ៖​ មន្ដ្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​បាន​រថយន្ដក្រុង​ លួច​ស្ដុក​ឈើ​គ្រញូង​បម្រុង​ឆ្លងកាត់​ខេត្ដបន្ទាយមានជ័យ​នៅ​ចំណុច​មុខ​ មន្ទីរ​ ហិរញ្ញវត្ថុ​ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ដ​បន្ទាយ​មាន​ជ័យ​កាលពី​ព្រឹក​ព្រលឹម​ម៉ោង​៦​និង​១៥​នាទី​ថ្ងៃ​ទី​២០​ កុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​លោក​ ជា​ ផ​ល្លី​ នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា​ ដោយ​ការ​ព្យាយាម​តាម​ប្រមាញ់​មុខ​ សញ្ញា​ចរាចរណ៍​ឈើ​គ្រញូង​ដែល​តែង​ តែ​ចរាចរ​ឆ្លងកាត់​ខេត្ដបន្ទាយមានជ័យ​ និង​ទទួល​បាន​ព័ត៌មាន​ថា​ មាន​រថយន្ដ​ ក្រុង​លួចលាក់​ដាក់​ឈើ​គ្រញូង​លោក​ បាន​ដឹកនាំ​កម្លាំង​ចាំ​ពួនស្ទាក់​តាម​ផ្លូវ​ ជាតិ​លេខ​៦​ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ខេត្ដ​បន្ទាយ​មាន​ជ័យ​ រហូត​ទាល់តែ​ឃើញ​មុខ​ សញ្ញា​រថយន្ដ​សង្ស័យ​ខាងលើ​ក៏​ចេញ​ ស្ទាក់​តែ​រថយន្ដ​មិន​ព្រម​ឈប់​ធ្វើ​ឱ្យ​ សមត្ថកិច្ច​របស់​លោក​តាម​ចាប់​រហូត​ ដល់​ចំណុច​មុខ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ ពន្លា​ទើប​ស្ទាក់​ចាប់​បាន​ ខណៈ​ដែល​អ្នក​ បើករថយន្ដ​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ ។​

​រថយន្ដ​ ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​ បានជា​រថយន្ដក្រុង​ ពណ៌​ក្រហម​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2B-9241​ ដែល​ រថយន្ដ​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ដ​សៀម​ រាប​ឆ្ពោះទៅ​ខេត្ដ​និង​រាជធានី​តាម​រយៈ​ ការ​ឆ្លងកាត់​ខេត្ដបន្ទាយមានជ័យ​ ។​

​ក្រោយ​ការ ​ស្ទាក់​ចាប់​បាន​សមត្ថកិច្ច​ បាន​នាំ​យក​រថយន្ដ​មក​រក្សា​ទុក​នៅ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​និង​បាន​ត្រួតពិនិត្យ​ថ្លឹង​ និង​វាស់វែង​ឃើញ​ថា​ ឈើ​គ្រញូង​ដែល​ ស្ដុក​នៅ​ក្នុង​រថយន្ដ​ផ្នែក​ខាងក្រោម​នៃ​ កន្លែង​ដាក់​អីវ៉ាន់​គឺ​មាន​ឈើ​គ្រញូង​ជា​ដុំ​ ជ្រុង​រាង​ទ្រវែង​ចំនួន​៨៧​ដុំ​ស្មើនឹង​១.៥៣១​ គីឡូក្រាម​ឬ​ស្មើនឹង​១១.៧៧០​ម៉ែត្រគូប​។​

បច្ចុប្បន្ន​ទាំង​រថយន្ដ​និង​ឈើ​ទាំងអស់​ កំពុង​តែ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ ។​

​គួរ​ បញ្ជាក់​ថា​ នេះ​ជា​ករណី​លើក​ទី​១​ ហើយ​ក្នុង​ឆ្នាំ​២០១៤​ដែល​ការ​ចរាចរ​ ឈើ​គ្រញូង​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ បាន​ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS