1 2 3
4 5 6 7

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​​

ប្រភព៖ VOD

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលីនឹង​ដឹកនាំ ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជារយៈពេល​ ពីរថ្ងៃចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ខាងមុខនេះ​។​

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ខែ​កុម្ភៈ ឲ្យដឹងថា លោកស្រី ជូ​លី ប៊ី​ស្សប (Julle Bishop) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ ដោយ​គ្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ និង​លោក ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

ចំណែក​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ក្រសួងការបរទេស​អូស្ត្រាលី បាន​ស្រង់​សម្តី​លោកស្រី ជូ​លី ប៊ី​ហ្ស​ប ឲ្យដឹងថា លោក​ស្រី​នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ មួយ​ចំនួន ដើម្បី​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ទាក់ទង​នឹង​កម្មវិធី​ជំនួយ​អភិវឌ្ឍ​របស់​អូស្ត្រាលី​នៅ​កម្ពុជា​។​

​បើតាម លោកស្រី ជូ​លី ប៊ី​ហ្ស​ប នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដែល​ក្នុងនោះ​មាន​កម្ពុជា​ផង​ដែរ ដើម្បី​គម្រប់​ខួប ៤០​ឆ្នាំ រវាង​ទំនាក់ទំនង​អូស្ត្រាលី​និង​អាស៊ាន​៕

julle-bishop-2014-02-18
លោកស្រី ជូ​លី ប៊ី​ស្សប រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS