1 2 3
4 5 6 7

មហា​សេដ្ឋី​នី​ចិន​ដាក់​ខ្លួន​ធ្វើ​ជា​គំរូ​ក្នុង​ភាព​ជា​កម្ម​ករ​ប្រមូល​សំរាម​

ប្រភព៖ កោះសន្តិភាព

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា មហា​សេដ្ឋី​នី​ជន​ជាតិ​ចិន​ម្នាក់​ បាន​ធ្វើ​គំរូ​ល្អ​ដល់​សង្គម​ និង​ក្រុម​គ្រួសារ​ ដោយ​ដាក់​ខ្លួន​ធ្វើ​ជា​កម្ម​ករ​ប្រមូល​សំរាម​តាម​ដ​ង​ផ្លូវ​ រួម​ទាំង​បង្ហាត់​កូន​របស់​ខ្លួន​ឱ្យ​ចេះ​ធ្វើ​ការ​ងារ​ធ្ងន់​ ។

របាយ ​ការណ៍​បញ្ជាក់​ថា មហា​សេដ្ឋី​​នី​នោះ​គឺ​លោក​ស្រី​យ៉ាវ​ ឆើន​យូ​ អ្នក​ជំនួញ​អចល​ន​ទ្រព្យ​ ម្ចាស់​អគារ​ជា​ច្រើន​គួរ​តែ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខ​ស្រួល​ សប្បាយ​រីក​​រាយ​ក្នុង​ជីវិត​ តែ​គាត់​បែរ​ជា​ជ្រើស​យក​ការ​ងារ​ជា​កម្ម​ករ​សំអាត​ផ្លូវ​ថ្នល់​ និង​ប្រមូល​សំរាម​ ក្នុង​ទី​ក្រុង​វូ​ហាន​ ប្រទេស​ចិន​ទៅ​វិញ​ ។

មូល ​ហេតុ​ដែល​ដាក់​ខ្លួន​បែប​នោះ​ លោក​ស្រី​ យា៉វ ឆើន​យូ​ បញ្ជាក់​ថា​ ដើម្បី​បង្ហាញ​ឱ្យ​កូន​របស់​គាត់​បាន​ឃើញ​ពី​គុណ​តម្លៃ​របស់​ការ​ងារ​ ។ ធ្វើ​ជា​កម្ម​ករ​ប្រមូល​សំរាម​ លោក​ស្រី​ យ៉ាវ​ ឆើន​យូ​ បាន​ទទួល​ប្រាក់​ខែ​២០០​ដុល្លារ​ ។ ចំណែក​កូន​ប្រុស​របស់​គាត់​ជា​អ្នក​បើក​បរ​តាក់​ស៊ីទទួល​ប្រាក់​ឈ្នួល​ជាង​ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ និង​កូន​ស្រី​បំពេញ​ការ​ងារ​មួយ​ប្រភេទ​ទៀត​ ទទួល​បាន​ប្រាក់​ខែ​៤៥០​ដុល្លារ​ក្នុង​មួយ​ខែ​ ។

របាយ​ការណ៍​បញ្ជាក់ ​ថា លោក​ស្រី​ យ៉ាវ​ ឆើន​យូ​ ជា​គំរូ​ល្អ​​សម្រាប់​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​នៅ​ក្នុង​ប្រទេស​ចិន​ ក្រោយ​ពី​លោក​ស្រី​និង​ស្វាមី​ ក្លាយ​ជា​មហា​សេដ្ឋី​ លើ​ផ្នែក​អច​ល​ន​ទ្រព្យ​ ។ បច្ចុ​ប្បន្ន​អ្នក​ទាំង​២​នាក់​ ក្លាយ​ជា​ម្ចាស់​អគារ​ ធំ​ៗ​ចំនួន​២១​ មាន​ចំណូល​ភាគ​ច្រើន​ពី​ការ​ជួល​ ប៉ុន្តែ​លោក​ស្រី​ យ៉ាវ​ ឆើន​យូ​ និង​ក្រុម​គ្រួសារ​បែរ​ជា​ជ្រើស​យក​ការ​ងារ​ដ៏​លំបាក​ប្រចាំ​ថ្ងៃ​ដូច​ជន​ វណ្ណៈ​ទាប​ ខុស​ប្លែក​ពី​គ្រួសារ​អ្នក​មាន​ស្តុក​ស្តម្ភ​នៅ​ទូ​ទាំង​ប្រទេស​ ៕

0b3abf8f-dd33-4268-98b6-18d785671ab7

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS