1 2 3
4 5 6 7

ឡាន​បំពាក់​ម៉ាស៊ីន​យន្តហោះ​ក្លាយជា​ឡាន​មាន​ល្បឿន​លឿន​បំផុត​លើ​លោក!

T-02-20-14-r-full

ប្រភព៖ កម្ពុជាថ្មី

Shockwave ជា ​ឡាន​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក ពោល​គឺ​លឿន​ជាង​រថភ្លើង​របស់​ប្រទេស​ដែល​គេ​ទទួល​ស្គាល់​ថា​លឿន​ជាងគេ​បំផុត ​ក្នុង​លោក​ទៅទៀត។

រថយន្ត ​ដែល​មាន​ទម្ងន់​បួន​តោន គឺ​បំពាក់​ដោយ​ម៉ាស៊ីន​យន្តហោះ ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ជិត ៤០០​ម៉ា​យ​ក្នុង​ម៉ោង។ កំឡាំង​ម៉ាស៊ីន​សរុប​របស់​វា គឺ​មាន​កម្រិត ៣៦ ០០០​សេះ ដែល​អាច​បើក​បាន ០.២៥​ម៉ា​យ​តែ​ក្នុង​រយៈពេល ៦,៥​វិនាទី​ប៉ុណ្ណោះ។

រថយន្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​លោក Les Shockley កាលពី​ឆ្នាំ​១៩៨៤។ ក្រោយមក​លោក Neal Darnell បាន​ទិញ​បន្ត និង​បាន​យក​មក​កែច្នៃ​បន្ថែម​ជាមួយ​កូនប្រុស​របស់​លោក​កាលពី​ឆ្នាំ​២០១២។

បច្ចុប្បន្ន​រថយន្ត​នេះ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​រថយន្ត​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក។

ម៉ាស៊ីន​យន្តហោះ​ប្រភេទ Jet ត្រូវ​បាន​យកចេញ​ពី​យន្តហោះ​សម្រាប់​ហ្វឹកហាត់​របស់​កងទ័ពជើងទឹក​អាមេរិក T-2 Buckeye​។ ម៉ាស៊ីន​នីមួយៗ​មាន​កម្លាំង ១២ ០០០​សេះ សរុប​ទាំង​បី​គឺ​កម្លាំង ៣៦០០០​សេះ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS