1 2 3
4 5 6 7

សមត្ថកិច្ចបង្រ្កាប ករណីជំរិតទាប្រាក់ តាមអ៉ីនធើណិត ០៨ករណី ឃាត់ខ្លួនជនជាតិចិន ២៣៧នាក់ ក្នុងឆ្នាំ២០១៣

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ៖ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីឆ្នាំ២០១៣ កន្លងទៅក្រសួង បាន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបករណីជំរិតទាប្រាក់តាមប្រព័ន្ធអ៉ីនធើណេត ចំនួន ០៨ករណី និងឃាត់ ខ្លួនជនជាតិចិន ២៣៧នាក់ និងបានបញ្ជូនចេញពីកម្ពុជា។

របាយការណ៍ ក៏បានឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១៣កន្លងទៅនេះ សមត្ថកិច្ច បានបង្ក្រាបករណីល្បែងស៊ីសង តាមអ៉ីនធើណិតចំនួន ០៣ករណី ឃាត់ខ្លួន ២៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រសួងមហាផ្ទៃ ក៏បានចុះបញ្ជីគ្រប់គ្រងក្រុមហ៊ុនសន្តិសុខឯកជនចំនួន ១២៩ ក្រុមហ៊ុន មានបុគ្គលិសរុបចំនួន  ១១.៩១៤នាក់ ឈរជើងនៅ ៣.៨៣៩គោលដៅ។ បានជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើ ឲ្យលទ្ធផលបង្ក្រាបបទល្មើសមានភាគរយខ្ពស់ ៧០,៣៦ភាគរយ និងបានធ្វើឲ្យតួលេខក្មេងទំនើងថយចុះពី ៥.០  ៣៤នាក់ នៅឆ្នាំ២០១០ មកនៅត្រឹម ២.៤៦៩នាក់ នៅក្នុងឆ្នាំ២០១៣៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS