1 2 3
4 5 6 7

​សេទ្បេ​ណា​ ហ្គោ​មេស​ ​​រក​ឃើញ​​​​គូ​ស្នេហ៍​ថ្មី​​បន្ទាប់​ពី​​​បែក​ចាក​ចាស្ទីន​ ប៊ីប៊ើ​​

ប្រភព៖ កោះសន្តិភាព

យោង​តាម​គេ​ហ​ទំព័រ​សិល្បៈ​ចេញ​​ផ្សាយ​កាលពី​​ពេល​ ថ្មី​ៗ​នេះ ​ឱ្យ​ដឹង​ថា​ ​តារា​​ចម្រៀង​​វ័យ​២១​ឆ្នាំ​ នាង​សេទ្បេ​ណា​ ហ្គោ​មេស​ រក​ឃើញ​​ម្ចាស់​​បេះ​ដូង​ថ្មី​​ គឺ​លោក​ Niall Horan ដែល​ជា​សមាជិក​​ក្រុម​ចម្រៀង​បុរស​ One Direction បន្ទាប់​​ពី​​ស្នេហា​នាង​ និង​ចាស្ទីន​ ប៊ី​ប៊ើ ​​ដល់​ផ្លូវ​​បំបែក​ ​​។ ​​

សេ​ទ្បេ​ណា​ ហ្គោ​មេស​ និង​ Niall Horan​​ បាន​ចំណាយ​​ពេល​វេលា​​ដើរ​កម្សាន្ត​​ជា​មួយ​គ្នា​ ក្នុង​ទីក្រុង​​ទ្បុង កាល​ពី​​​​​​ពេល​ ថ្មី​ៗ​​កន្លង​មក​ ហើ​យ​សកម្ម​ភាព​នោះ ធ្វើ​ឱ្យ​​​​ទស្សនិក​ជន​ ព្រម​ទាំង​​អ្នក​គាំ​ទ្រ​​ជា​ច្រើន​នាក់​មាន​ការ​ងឿង​ឆ្ងល់​​​​ ។ ​​ដើម្បី​កុំ​ឱ្យ​អ្នក​គាំ​ទ្រ​ដាក់​ការ​មន្ទិល​សង្ស័យ​ សេទ្បេ​ណា​ ហ្គោ​មេស​ បាន​បង្ហើបប្រាប់​គេ​ហ​ទំព័រ​​ New York Daily News ថា «នេះ​​មិន​មែន​​​ជា​ការ​បណ្តុះ​ពន្លក​​ស្នេហ៍​អ្វី​ទេ​ វា​គ្រាន់​តែ​ជា​ចំណុច​វិជ្ជ​មាន​​ ដែល​អាច​ឈាន​ទៅ​រក​មិត្ត​ភាព​​សិទ្ធ​ស្នាល​​​​ប៉ុណ្ណោះ​ ​។

ម្យ៉ាងវិញ​​ទៀត​ ពួក​យើង​ទាំង​២​នាក​់​ មិន​បាន​​ធ្វើ​អ្វី​ឱ្យ​ជ្រុល​ហួស​​ហេតុ​ក្រៅ​ពី​​​ការ​រឹត​ចំណង​មិត្ត​ភាព​ ក្នុង​អាជីព​សិល្បៈ​សព្វ​ថ្ងៃ​ ក៏​ដូច​ជា​​ចែក​រំលែក​​​បទ​ពិសោធន៍​គ្នា​ទេ» ។ ​ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ ​ការ​បក​ស្រាយ​របស់​​នាង​សេទ្បេ​ណា​ ហ្គោ​មេស មិន​ត្រូវ​​​គេជឿ​​​ថា​ មាន​លក្ខណៈ​​​ទូ​​លំ​​ទូលាយ​​​នោះទេ ។ ផ្ទុយទៅ​វិញ​​មាន​ពាក្យ​ចចាម​អារ៉ាម​​លើក​ទ្បើង​ថា​ ពួក​គេ​ទាំង​២នាក់​ កំពុង​តែ​​បង្កាត់​ភ្លើង​ស្នេហ៍​ ស្ងាត់​ៗ​​ ។

នាង​សេ​ទ្បេ​ណា ហ្គោ​មេស​ ​ធ្លាប់​​ឆ្លង​កាត់​​ស្នេហា​ជាមួយ​ចាស្ទីន​ ប៊ីប៊ើ​ កាល​ពី​​ប៉ុន្មាន​ឆ្នាំ​​កន្លង​​ទៅ​​ តែ​ស្នេហា​​​លិច​អណ្តែត​មួយ​នេះ​ មិន​បាន​​ស្ថិត​ស្ថិរ​យូរ​អង្វែង​​​ទេ​ ​ដោយ​សារ​តែ​ភាព​មិន​ចុះ​សម្រុង​​ និង​មាន​កត្តា​​មួ​ចំនួន​ទៀត​ ដែល​ជំរុញ​ឱ្យ​ពួក​គេ​ទាំង​២នាក់​ចែក​ផ្លូវ​គ្នា​ ៕

2d9b4cea-4c35-4ff6-8fe0-e7b1bf683a35

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS