1 2 3
4 5 6 7

គង់ ចាន់​ស្រីមុំ ប្រកាស​ទម្លាយ​ទីផ្សារ

ប្រភព៖ sabay

បន្ទាប់​ដក​ខ្លួន​ឆ្ងាយ​ពី​ការ​សម្ដែង​មួយ​រយៈ ពេល​កញ្ញា គង់ ចាន់​ស្រីមុំ តារា​សម្ដែង និង​ដើរ​ម៉ូដ បាន​ព្រលយ​ឲ្យ​ដឹង​ថា នាង​សម្រេច​ថា​វិល​មក​រក​ការ​សម្ដែង​ភាពយន្ត​វិញ​ហើយ។ ស្រី មុំ ប្រាប់​ដូច្នេះ​នៅ​ថ្ងៃ​បើក​សម្ពោធ​រឿង “ម៉េច​ដែរ? ខ្លាច​អត់?” កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​រោងភាពយន្ត Platinum Cineplex។

តារា​ស្រី​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ ប្រាប់​ថា មូលហេតុដែល​នាង​ខកខាន​ការ​សម្តែង​ប្រហែល​ជា​ជិត​១​ឆ្នាំ​មក​នេះ គឺ​ដោយ​សារ​តែ​នាង​ជាប់​មមាញឹក​ជាមួយ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ “ខ្ញុំ​ជាប់​ការងារ​ជំនួញ​ដូច​ជា លក់​ខោអាវ ហាង​កែ​សម្ផស្ស​អីចឹង​ណា​បង…អីចឹង​បាន​អត់​សូវ​មាន​ពេល តែ​ឥឡូវ​ខ្ញុំ​ទំនេរ​ដៃ​ហើយ ហើយ​ខ្ញុំ​នឹង​ទទួល​យក​ការ​សម្ដែង​វិញ​ទាំង​អស់!”។

ក្រៅ​ពី​ការងារ​ជំនួញ​ខាង​លើ កន្លង​មក ស្រីមុំ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា នាង​ក៏​ជាប់​ខ្លួន​ជាមួយ​ការងារ​ជា​លក្ខណៈ​បណ្ដាញ (Network) មួយ​ដែរ ជាមួយ​លោក គឹម សីហា ជា​គូស្នេហ៍។ តែ​យ៉ាង​ណា នៅ​ជំនួប​ចុង​ក្រោយ​នេះ ស្រី​ស្អាត​ច្រមុះ​ធំ មិន​បាន​បង្ហើប​ពី​ជំនួញ​នោះ​ឡើយ ខណៈ​គេ​ដឹង​ថា នាង និង​សិល្បករ សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន​ទៀត កំពុង​តែ​កាក់​កប​នឹង​ជំនួញ​មួយ​នេះ។

ទន្ទឹម​នឹង​ការ​ប្រកាស​បើក​ទីផ្សារ​សម្ដែង​នា​ពេល​នេះ “ម៉េច​ដែរ​? ខ្លាច​អត់?” គឺ​ភាពយន្ត​ទី​១​សម្រាប់​ដើម​ឆ្នាំ ២០១៤ នេះ បន្ទាប់​ពី​ដក​ខ្លួន​មួយ​រយៈ​នោះ ហើយ ស្រីមុំ គឺ​ជា​តួឯក​ស្រី​ឈ្មោះ​នាង​កែវ។ ថ្លែង​នៅ​លើ​វេទិកា ស្រី​មុំ ប្រាប់​ថា​នាង​រីករាយ​មែន​ទែន ព្រោះ​ថា វា​ភាពយន្ត​ដំបូង​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​សម្ដែង​សារ​ជា​ ថ្មី អីចឹង​ហើយ​ នាង បាន​ស្នើ​ឲ្យ​ប្រិយមិត្ត​ជួយ​គាំទ្រ​ផង។

អត្ថបទ៖ សុទ្ធ​តែ​តារា​ល្បី​ៗមក​ជួយ​អបអរ “ម៉េច​ដែរ? ខ្លាច​អត់?”

ក្រៅ​ពី​សម្ដែង​ភាពយន្ត “ម៉េច​ដែរ? ខ្លាច​អត់?” ស្រីមុំ នៅ​បាន​បង្ហើប​ទៀត​ថា នាង​ក៏​មាន​ការងារ​ត្រូវ​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ពេល​ខាង​ មុខ​នេះ​ដែរ គឺ​ទៅ​ជាមួយ​ក្រុម​លោក យ៉ែម សំអូន។ ប៉ុន្តែ​យ៉ាង​ណា នាង លើក​ឡើង​ថា អ្វី​ៗ​មិន​ទាន់​ច្បាស់​១០០ ភាគរយ​ទេ ព្រោះ​ឥឡូវ​កំពុង​រៀប​ចំ​ឯកសារ​នៅ​ឡើយ។

អត្ថបទ៖ អស់​ស្ទះ គង់ ចាន់​ស្រីមុំ លេង​ឈុត​វាល​ទ្រូង​ចេញ​សាច់​ស ឃើញ​សរសៃ​រវាម!!!

ខ្សែ​ភាពយន្ត “ម៉េច​ដែរ? ខ្លាច​អត់?” ដឹក​នាំ​ដោយ លោក ណុប បាយ៉ារិទ្ធ ហើយ​តារា​ចម្រៀង​រូប​នេះ ក៏​ជា​តួឯក​ប្រុស​ក្នុង​រឿង​ដែរ ជា​កញ្ញា គង់ ចាន់​ស្រីមុំ គឺ​ជា​តួឯក​ស្រី។ ភាពយន្ត​នេះ នឹង​ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​រោង​ភាពយន្ត Platinum Cineplex ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ៕


គង់ ចាន់​ស្រីមុំ ថត​រូប​ជាមួយ​អ្នក​គាំទ្រ

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS