1 2 3
4 5 6 7

ប៉ារីស ហ៊ីល​តុន​ ស្លៀក​រ៉ូប​​​អត់​ខោ​ក្នុង​នៅ​​ថ្ងៃ​​ខួប​កំណើត

ប្រភព៖ កោះសន្តិភាព

យោង​តាម​គេ​ហ​ទំព័រ​សិល្បៈ​ចេញ​​ផ្សាយ​កាល​​ពី​ពេល ​ថ្មី​ៗ​នេះ​ ​​ឱ្យ​ដឹង​ថា​ ​តារា​​ចម្រៀង​និង​​សម្តែង​ប៉ារីស ហ៊ីលតុន​ ​បាន​​​ស្លៀក​រ៉ូប​​ពណ៌​ផ្កា​ឈូ​​ក​ឆែក​​ដល់​គល់​ភ្លៅ​ និង​​មិន​ស្លៀក​ខោ​ទ្រនាប់​ក្នុង​​ឱកាស​​ប្រារព្ធ​​ពិធី​​បុណ្យ​ខួប​កំណើត​ គម្រប់​អាយុ​៣៣ឆ្នាំ​ ​កាលពី​​​​សប្តាហ៍​​កន្លង​ទៅ​​​ ។

នៅ​ក្នុង​​ ពិធី​ជប់​លៀង​បុណ្យ​ខួប​កំណើត​​​​នោះ​ ​ប៉ារីស​ ហ៊ីល​តុន​ ស្លៀក​រ៉ូប​​​ស្រស​់​ស្អាត​​ពណ​៌​ផ្កា​ឈូក​​ ​ដែល​ច្នៃ​​ម៉ូដ​​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជន​ជាតិ​​អីុ​ស្រាអែល​​។ ​ប៉ារីស​ ហ៊ីល​តុន​ ស្លៀក​​​រ៉ូប​មួយ​​នោះ​ មាន​លក្ខណៈ​​សិច​ស៊ី​ និង​ទាក់​ទាញ​​អារម្មណ៍​​​អ្នក​ជុំ​វិញ​ខ្លួន​ ព្រោះ​​​មើល​ឃើញ​ដល់​ក្រលៀន​ ​ខណៈ​​នាង​មិន​ស្លៀក​ខោ​ទ្រនាប់​ទេ​ ។

ប៉ារីស​ ហ៊ីល​តុន​ ​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​​​ដូច​ជា​ទេព​អប្សរ​​​មួយ​អង្គ​ ដែល​ចុះ​ពី​​ឋាន​​​​សួគ៌​​តាម​រយៈ​រ៉ូប​ ដែល​​នាង​ខ្ញុំ​​​ស្លៀក​នេះ​​ ។  ​រ៉ូប​​នេះ​ វា​ស្ទើរ​តែ​បញ្ចេញ​សាច់​ទាំង​អស់​ទៅ​ហើយ​ ​តែ​មិន​មាន​បញ្ហា​​អ្វី​នោះ​ទេ​ ព្រោះ​​វា​ក៏​ជា​​ចំណង់​ចំណូល​ចិត្ត​របស់​នាង​ខ្ញុំ​ស្រាប់​ទៅ​ហើយ»​ ។ ​ ​

ដោយ ​សារ​​តែ​រ៉ូប​នោះ​ ​មាន​លក្ខណៈ​​សិច​ស៊ី​​​​មាន​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​នាក់​ ​សំលឹង​មើល​​នាង​​ប៉ារីស ហ៊ីល​តុន​ មិ​ន​ដាក់​ភ្នែក​ ​ហើ​យ​អ្នក​ខ្លះ​​​សរសើរ​ថា​ នាង​គឺ​ជា​កំពូល​​រាជិនី​សម្រស់​មួយ​រូប​ ដែល​​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មាន​​អារម្ម​ណ៍​​ចង់​នៅ​ក្បែរ​ ​​៕

97080741-cbc7-485a-aab8-96bd053951e9 4409a4c2-7555-486e-9cf3-0e9ac8ed3de4

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS