1 2 3
4 5 6 7

សំណើច រឿង៖ ឥទ្ធិពលម្តាយ

Khmer Famous

លោកហិនឌ្រិច ហេណឺ រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃមួយមានបុរសម្នាក់សួរគាត់ថា
– ខ្ញុំឆ្ងល់ណាស់, ហេតុម៉េចលោកជាកវីល្បីល្បាញ តែអ៊ំប្រុសរបស់លោកបែរជាបើកធនាគារទៅវិញ?
ឮសួរឆោតៗ ហិនឌ្រិច ហេណឺ សើចឆ្លើយឆតាមរបៀបឆោតៗ ដែរៈ
– មកពីម្តាយខ្ញុំចូលចិត្តអានកំណាព្យ ទើបខ្ញុំចូលចិត្តធ្វើកវី។ ចំណែកម្តាយរបស់អ៊ំប្រុសខ្ញុំ ចូលចិត្ត
អានរឿងចោរប្លន់ ទើបកូនប្រុសគាត់ចូលចិត្តរកស៊ីបើកធនាគារ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS