1 2 3
4 5 6 7

ប៉ែន សុផានី ធ្លាយ​រូបថត​លើ​គ្រែ​ជាមួយ​ម៉ារ៉ា ប៊ុណ្ណា

20140219_28b

តារា​សម្តែង​នាង ប៉ែន សុផានី និង​តារា​ចម្រៀង ម៉ារ៉ា ប៊ុណ្ណា​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារាសម្តែង​ជើងចាស់​នាង ប៉ែន សុផានី នឹង​ពុំ​អាច​ប្រកែក​បាន​ទៀត​ឡើយ​ចំពោះ​ចំណង​ស្នេហ៍​ខុស​វ័យ​រវាង​រូប​នាង និង​តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ក្រោយ​ពេល​ដែល​រូបថត​គេង​ជិត​គ្នា​របស់​ពួកគេ​ត្រូវ​បាន​បែកធ្លាយ​ជា សាធារណៈ​នោះ។

កន្លង​មក ទោះ​បី​ជា​គេ​បាន​ដឹង​ឮ​ខ្លះ​រួច​ទៅ​ហើយ​ចំពោះ​ចំណង​ស្នេហា​មិន​ប្រកាន់​វ័យ រវាង​អ្នកនាង ប៉ែន សុផានី និង ម៉ារ៉ា ប៊ុណ្ណា ក្តី តែ​ជា​រឿយៗ​អ្នកនាង ប៉ែន សុផានី តែង​គេចវេះ និង​ប្រកែក​ចំពោះ​ព័ត៌មាន​ស្នេហា​ស្អិតល្មួត​មួយ​នេះ។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ដែល​រូបថត​រួម​ស្នេហ៍​លើ​គ្រែ​តែ​មួយ​ត្រូវ​បាន ទម្លាយ​នោះ ប្រាកដ​ណាស់ អ្នកនាង ប៉ែន សុផានី នឹង​លែង​មាន​ពាក្យ​និយាយ​ទៀត​ឡើយ។

អ្នក​សិល្បៈ​មួយ​ចំនួន​តែង​បង្ហើប​ប្រាប់​ជា​រឿយៗ​ថា តារា​ទាំង​ពីរ​ដួង​នេះ បាន​បង្កាត់​ភ្លើងស្នេហ៍​ឆេះ​ដង្គោល ល្អូកល្អិន​ដូចជា​ក្មេងៗ​អ៊ីចឹង ហើយ​ពួកគេ​ទាំង​ពីរ​នាក់​បាន​រួមរស់​ជាមួយ​គ្នា​នៅ​ក្រោម​ដំបូល​ផ្ទះ ត្រជាក់​ល្ហឹម​តែ​មួយ​ទៀត​ផង​។ មុន​នេះ​បន្តិច តារាចម្រៀង​ដែល​ភាគច្រើន ត្រូវ​ប៉ាន់​តែ​ច្រៀង​នៅ​ក្រៅ​ស្រុក​លោក ម៉ារ៉ា ប៊ុណ្ណា បាន​សារភាព​អស់​ពី​ពោះ​អំពី​ចំណងស្នេហ៍​នេះ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា លោក និង​អ្នកនាង ប៉ែន សុផានី មិន​បាន​រួមរស់​ជាមួយ​គ្នា​ក្នុង​ផ្ទះ​តែ​មួយ​នោះ​ទេ។

ម៉ារ៉ា ប៊ុណ្ណា បាន​និយាយ​ថា៖ «​បើ​គិត​ទៅ គឺ យើង​ស្រឡាញ់​គ្នា​ជាង​១​ឆ្នាំ​ហើយ តែ​ខ្ញុំ​ក៏​មិន​ដែល​គិត​រឿង​អាយុ​នោះ​ដែរ ចំណុច​នេះ​មិន​សំខាន់​ទេ បើ​យើង​ស្រឡាញ់​គ្នា សំខាន់​លើ​ចិត្ត​ថា តើ​យើង​រស់នៅ​ជាមួយ​គ្នា​កើត​អត់»។ តែ​យ៉ាង​ណា ម៉ារ៉ា ប៊ុណ្ណា បាន​បញ្ជាក់​ថា​៖​«​ទោះ​បី​ជា​ពួក​ខ្ញុំ​ស្រឡាញ់​គ្នា​មែន តែ​អត់​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទេ គ្រាន់តែ​គាត់ និង​ខ្ញុំ​ទៅ​លេង​ផ្ទះ ឬ​រាប់អាន​អ្នក​ផ្ទះ​តែ​ប៉ុណ្ណោះ»។

ទោះ​បី​ជា ប្រឹង​ប្រកែក​ដើម្បី​កេរ្តិ៍ឈ្មោះ​បាន​ប្រសើរ​បន្តិច​ក្តី តែ​អ្វីៗ​ត្រូវ​បាន​លាតត្រដាង​នៅពេល​នេះ ដូច​ពាក្យចាស់​លោក​ពោល​ថា «​ដំរី​ងាប់​យក​ចង្អេរ​ទៅ​បាំង​មិន​ជិត​ទេ» ពោល​គឺ​តាមរយៈ​រូបថត​មួយ​សន្លឹក​ដែល​គេ​បាន​ឃើញ​នៅលើ​ហ្វេសប៊ុក​ក្នុង គណនី​មួយ​ឈ្មោះ​ថា Pen Sophany បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​ទាំង​ពីរ​ដួង​នេះ​ពិតជា​បាន​រួមស្នេហ៍​លើ​គ្រែ​តែ​មួយ ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​មែន​។

យ៉ាង​ណា​មិញ ទោះ​បី​ស្នេហា​បាន​ឈាន​ដល់​ចំណុច​ក្តៅគគុក​យ៉ាង​ណា ក៏​អ្នកនាង ប៉ែន សុផានី ធ្លាប់​ប្រាប់​ដាច់​ម៉ាត់​ថា៖ «​រឿង​ស្នេហ៍ ស្រឡាញ់​គ្នា​ពេល​នេះ គឺ​ធម្មតា តែ​បើ​និយាយ​ដល់​រឿង​រៀបការ​អី​នោះ គឺ​មិន​អាច​ទេ»៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS