1 2 3
4 5 6 7

កូន​ប្រុសតំណាងរាស្ត្រ​ស្រវឹង​ធ្លាក់ភ្នែក​បើកឡាន​បុក​តូប​សាំង​ទាំងយប់

M19-r-full

ប្រភព៖ កម្ពុជាថ្មី

បាត់ដំបង ​ ៖ ​យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​កូន​របស់​តំណាងរាស្ត្រ​មួយ​រូប​ប្រចាំ​មណ្ឌល​បាត់ដំបង​បាន​ស្រវឹង​រហូត​ បាត់បង់​ម្ចាស់ការ​​បើក​ឡាន​ដូច​ហោះ​ទៅ​បុក​តូប​លក់​សាំង​ទាំង​កម្រោល​កាលពី ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ស្ថិត​ក្នុងភូមិ កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ហើយ​បើក​រត់​ទៅ​សម្ងំ​ក្នុងផ្ទះ ​ដោយ​លោក​តំណាងរាស្ត្រ​ចេញមក​កាង​រារាំង​ទៅលើ​សមត្ថកិច្ច​ថែម​ទៀតផង។

បើតាម ​សម្ដី​របស់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ខាងមុខ​ក្លឹប​កម្សាន្ត​បាន​និយាយ​ ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ រថយន្ត​១​គ្រឿង​ម៉ាក​ISUZU ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​រដ្ឋសភា បាន ​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​ដល់​ចំណុច​កើតហេតុ​ដែលជា​ផ្លូវ​កោង​ធ្វើ​ឲ្យ​រថយន្ត​នោះ​ជ្រុល​ចង្កូត​ ទៅ​បុក​លើ​តូប​ដែល​មាន​ដាក់​លក់​ភេសជ្ជៈ ដូងខ្ចី សាំង ជាដើម​បណ្ដាល​ឲ្យ​របើក​ដប​សាំង​ខ្ចាយ​និង​ធ្វើ​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ ឡើង​ទាំង​សម្ភារៈ​ក្នុង​តូប និង​ដំបូល​រថយន្ត ពិសេស​គឺ​ធ្វើ​ឲ្យ​ឆេះ​រលាក​ម្ចាស់​តូប​ឈ្មោះ អេង ភេទ​ស្រី អាយុ​ជាង​៤០​ឆ្នាំ យ៉ាង​ធ្ងន់​ព្រមទាំង​ត្រៀមបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​ផង ​ដែរ។

ប្រភព ​ដដែល​បាន​បន្តថា នៅពេលនោះ​គឺ​កម្លាំង​របស់​ក្លិប​កម្សាន្ត​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​រត់ ​មក​ជួយ​បាញ់​ពន្លត់ ផ្ទុយទៅវិញ​អ្នកបើកបរ​ដែល​គេ​ស្គាល់​ថា​មានឈ្មោះ​ហៅ​ក្រៅ​ម៉ាប់ បាន​បើករថយន្ត​នោះ​រត់​ទៅ​សម្ងំ​ក្នុងផ្ទះ​ស្ថិត​ក្នុង​ភូមិ​ទួល​តា​ឯក ធ្វើ​ព្រងើយ ប៉ុន្តែ​នៅពេល​នោះ​ដែរ​កម្លាំង​ព្រហ្មទណ្ឌ​ក៏បាន​តាម​ជាប់​ពីក្រោយ​ដែរ តែ​ត្រូវ​លោកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ និង​ភរិយា​បាន​ចេញ​មក​កាង​កូន​ដ៏​ទំនើង​នោះ​ភ្លាមៗ ដោយ​ធ្វើការ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​កូនប្រុស​នោះ​ទៅ​ ស្នងការដ្ឋាន​ឡើយ ដោយ​លោកស្រី​ប្រើ​ពាក្យ​ថា មិន​ឲ្យ​មាន​អ្នកណាម្នាក់​ប៉ះពាល់​កូនប្រុស​និង​រថយន្ត​របស់​លោក​ឡើយ ដោយ​លោក​សន្យា​ថា​ថ្ងៃស្អែក​នឹង​ចូលខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នៅ​ ការិយាល័យ​ចរាចរ ហើយ​លោក​ក៏បាន​បិទទ្វារ​ចាក់សោ​របង​តែម្ដង។

រហូត ​មក​ដល់​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​គេ​មិនទាន់​ឃើញ​ស្រមោល​លោក​តំណាងរាស្ត្រ​ឬក៏​កូនប្រុស​ដែល​ជា​ ជន​បង្ក​ចូលខ្លួន​ទៅ​ដោះស្រាយ ឬ​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ឡើយ

​និយម​រ័ត្ន​

a4

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS