1 2 3
4 5 6 7

ព្រីម លីហ្សា លេងស្ទីល​ បញ្ចេញ​ក្បាលពោះ ស្វាមគន៍ឆ្នាំ២០១៤

ប្រភព៖ lookingtoday

ភ្នំពេញៈ តារាស្រីសម្បូររឿងអាស្រូវ ស្នេហាត្រីកោណ ដែល កន្លងមកធ្លាប់តែសម្ញែង ការស្លៀកពាក់សិចស៊ី បញ្ចេញសាច់ លើក្រោម និងនិយមស្លៀកឈុតថ្លៃៗ វ៉ាដាច់តារាស្រីក្នុងស្រុក កញ្ញា ព្រីម លីហ្សា នៅក្នុងឆ្នាំថ្មីនេះ នាងបានជ្រើសរើស ស្ទីល ថ្មីប្លែកដោយស្លៀកពាក់ បង្អួតសាច់ក្បាលពោះ សរខ្ចីទាមទារ ការចាប់អារម្មណ៍ បន្ថែមមួយកម្រិតទៀត ។

ជាធម្មតាសម្រាប់អ្នកសិល្បៈ ពួកគេតែងតែខំរិះរកអ្វីដែលថ្មី ប្លែកយកមកបម្រើអារម្មណ៍ និងទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជនមិនដាច់នោះទេ ។ក្នុងនោះ កញ្ញា ព្រីម លីហ្សា ក៏ជាតារាស្រីមួយ ដួងដែលទាក់ទាញ បានការចាប់អារម្មណ៍ ពីយុវវ័យមិនតិចទេ ដោយកន្លងមក នាងធ្លាប់តែស្លៀកពាក់ បញ្ចេញដើមទ្រូង បញ្ចេញសាច់ខើច លើខើចក្រោម ប៉ុន្តែនៅ ក្នុងឆ្នាំថ្មីនេះ នាងបានបញ្ចេញស្តាយថ្មី ប្លែកស្លៀកពាក់ បញ្ចេញក្បាលពោះ ជាមួយសាច់សរៗ ដើម្បីធ្វើឲ្យប្លែកភ្នែក និងទាក់ទាញការចាប់អារម្មណ៍ បង្កើនប្រជាប្រិយភាព ។

ចង់ដឹងថាស្ទីលថ្មីរបស់ តារាស្រីកូនកាត់បីសាសន៍នេះ មាន ការចាប់អារម្មណ៍ពីកន្លង់ៗ និងទស្សនិកជន ដល់កម្រិតណានោះ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS