1 2 3
4 5 6 7

សោម ម៉ាល័ក្ខ ត្រៀមខ្លួន​ចូល​រោងការ​លើក​ទី២ ជាមួយ​អាណិកជន​ខ្មែរ រស់​នៅ​អាមេរិក

ប្រភព៖ lookingtoday

ភ្នំពេញៈ បន្ទាប់ពីអ្នកមេម៉ាយចាយសម្រស់ អ្នកនាង សោម ម៉ាល័ក្ខ បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ តាមបណ្តឹង នៅតុលាការជាមួយ កូនប្រុសរបស់អ្នកស្រី ពាន់ ភួងបុប្ផា គឺ លោក ទូច ភួងវីរៈ កាលពីពាក់កណ្តាល ឆ្នាំ២០១៣ ហើយកាលពីអំឡុងចុង ឆ្នាំ នោះអតីតស្វាមីរបស់នាង ក៏បានរៀបការប្រពន្ធថ្មី ។ ដោយឡែកតារាស្រីរូបនេះ ហាក់មិនបានបង្ហាញសញ្ញាណ ស្នេហាថ្មីជាមួយបុរស ណាមួយបើកចំហរ នៅឡើយទេ ទើបតែពេលនេះនៅសុខៗ នាងស្រាប់តែ ចេញមុខអះអាងថា នាងកំពុងតែត្រៀមខ្លួន ក្លាយ ជាកូនក្រមុំនៅក្នុងពេលដ៏ខ្លី ខាងមុខនេះ ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារា សម្តែងស្រីរូបស្រស់ អ្នកនាង សោម ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នការងារ សិល្បៈ នាងបានផ្អាកមិនសូវ ទទួលថតដូចមុន ព្រោះថា ពេលនេះនាង មានការងាររវល់ ទៅលើការងាររកស៊ីក្រៅសិល្បៈ ម្យ៉ាងទៀតនាងក៏រវល់ រៀបចំពិធីមង្គលការដែរ ។

ស្រីស្អាតរាងតូចច្រឡឹង អ្នកនាង ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា “ខ្ញុំនិងអនាគតស្វាមី មុននឹងសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ គឺពួកខ្ញុំបានចំណាយពេល ប្រហែលជា ជិត១ ឆ្នាំ ក្នុងការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក ទម្រាំតែខ្ញុំសម្រេចយកគាត់ជា គូជីវិតខ្ញុំ បានមើលចិត្តគាត់ខ្ញុំគិតថា គាត់ជាមនុស្សល្អស្រលាញ់ខ្ញុំ ដោយស្មោះហើយ ខ្ញុំក៏ស្រលាញ់គាត់ដូចគ្នា ហើយខ្ញុំរំពឹងថា ការរៀបការលើកនេះ ប្រហែលជាមិនខុស ដូចលើកមុនទេ ព្រោះថាការរៀបការលើកទី១នោះ ខ្ញុំនិងអតីតស្វាមីមើលចិត្តគ្នា រយៈពេលខ្លីពេកទើបពួកខ្ញុំ ជួបបញ្ហាបែបនេះ ” ។

តារាស្រីដែលធ្លាប់មាន ឈ្មោះបោះសំឡេងនៅក្នុងរឿង “បេះដូងអ្នកការពារ” រូបនេះបានប្រាប់ទៀតថា នាងត្រៀមខ្លួនចូលរោងការ នៅថ្ងៃទី៩ ខែមេសា ដោយអញ្ជើញភ្ញៀវទាំងសិល្បៈ និងក្រៅសិល្បៈ ប្រមាណ៦០តុ រៀបចំពិសាភោជនាហារ នៅមជ្ឈមណ្ឌលមហាសន្និបាត កោះពេជ្រ អគារ L ដោយនៅក្នុងពិធីមង្គលការនោះ ប្រហែលជាមិនសូវ មានវត្តមានភ្ញៀវ ខាងប្រុសច្រើនទេ ដោយសារតែ អនាគតស្វាមីរបស់នាង គឺជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ។

បើទោះជាអ្នកនាង សោម ម៉ាល័ក្ខ បានរៀបការ ជាមួយស្វាមីរស់នៅក្រៅប្រទេស ក៏ដោយក៏នាងហាក់ដូចជា មិនសូវអើពើក្នុងការចេញទៅ រស់នៅក្រៅប្រទេស ដូចតារាស្រីដទៃ ទេ ដោយនាងបានប្រាប់ថា ក្រោយពីរៀបការនាងគ្មាន គម្រោងចេញទៅ រស់នៅក្បែស្វាមី ភ្លាមៗទេ គឺនាងនៅបន្តរស់នៅក្នុងស្រុក រយៈពេល២ឆ្នាំ ទើបនាងចេញទៅរស់នៅក្រៅ ប្រទេសជាមួយស្វាមី៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS