1 2 3
4 5 6 7

វិធីព្យាបាលកំចាត់បាត់ជើងប្រះ ដោយធម្មជាតិ

Khmer Famous

បាតជើងប្រះ ឬ ក្រិន គឺបណ្តាលពីអាកាសធាតុក្តៅ ធ្វើឱ្យបាតជើងរបស់អ្នកប្រះ ឬក្រិន នៅជាប់ជាមួយនឹង
ធូលីដី ដែលបណ្តាលឱ្យជើង  របស់អ្នកមានសភាព អាក្រក់  ស្បែកបាតជើង ដាច់ចេញពីគ្នា និង ធ្វើឱ្យជើង
របស់អ្នកមានក្លិនមិនល្អ។

ខាងក្រោមនេះ គឺជាវិធីងាយៗ  មួយចំនួន   អាចព្យាបាលបាតជើងប្រះ ឬ កិ្រន  ឱ្យមានសភាពសភ្លឺរលោង
ឡើងវិញ ឆាប់រហ័ស។

ទឹកក្តៅឧណ្ឌៗ៖ សូមយកទឹកក្តៅឧណ្ឌៗ មកត្រាំជើងរបស់អ្នក មុនចូលគេង ដោយលាយជាមួយនឹងទឹក
សាប៊ូតិចៗ ២០នាទី ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែកបាតជើងរបស់អ្នក  ឡើងទន់ និងបំបាត់ស្នាម
ប្រះ បានយ៉ាងឆាប់រហ័ស។

ផឹកទឹក៖ សូមផឹកឱ្យបានច្រើនព្រោះទឹកអាចជួយឱ្យរាងកាយរបស់អ្នកមានសំណើច និងកាត់បន្ថយភាព
ស្ងួត ដែលអាចការពារបាតជើងរបស់អ្នកពីសភាពប្រះបាតជើងបានយ៉ាងល្អ។

ក្រូចឆ្មារ៖ សូមយកទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ  រួចត្រាំជើងរបស់អ្នក រយៈពេល២ ទៅ​៣
នាទី បន្ទាប់យក ច្រាស់ដុសសំអាតជើង  របស់អ្នកឱ្យស្អាត ជូតឱ្យស្ងួត រួចប្រើឡេលាបការពារពីលើស្បែក
បាតជើង ជាការស្រេច៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS