1 2 3
4 5 6 7

តាក់ស៊ី​មហា​កំផែង​បុក​ម៉ូតូ​គេ​ហើយ​ហៅ​បក្ខពួក​មក​វាយ​គេ​ទៀត​ ពលរដ្ឋ​ដេញ​វាយ​វិញ​រត់​ចោល​រថយន្ត​៥​គ្រឿង​

ប្រភព៖ នគរវត្ត

ភ្នំពេញ ​ ៖​ ក្រុម​អ្នក​រត់​រថយន្ត​តាក់ស៊ី​ទំនើង​យីហោ​មហា​កំផែង​ បាន​ប្រើ​ដែក​ទី​ព​គ្រប់​ដៃ​ព្រួត​វាយ​បុរស​ម្នាក់​ ខណៈ​ដែល​រថយន្ត​តាក់ស៊ី​ខាងលើ​នេះ​ បាន​បើក​ថយក្រោយ​មិន​មាន​ភ្លើង​សញ្ញា​បង្ហាញ​ប្រាប់​ ជ្រុល​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​លេ​ត​យ៉ាង​ពេញទំហឹង​ រួច​រថយន្ត​កិន​ពីលើ​ម៉ូតូ​ថែម​ទៀត​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រង​របួសធ្ងន់​ និង​បុរស​ម្នាក់​រួម​ដំណើរ​រង​របួសស្រាល​ ហើយ​អ្នក​បើករថយន្ត​បង្ក​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​មក​ព្រួ​វាយ​បុរស​រង​ គ្រោះ​តែ​ម្តង​ ។​

ហេតុការណ៍​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

ជន​រង​ គ្រោះ​រង​របួសធ្ងន់​ខាងលើ​មានឈ្មោះ​ ព្រំ​ ស៊ី​ដែន​ អាយុ​២៣​ឆ្នាំ​ ជា​សិស្ស​ម្នាក់​ទៀត​រង​របួសស្រាល​ឈ្មោះ​ កោត​ អាយុ​២០​មាន​មុខរបរ​បញ្ចូល​បទ​ចម្រៀង​ទូរស័ព្ទ​ ស្នាក់​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​ប្រភព​ ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​ យីហោ​មហា​កំផែង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y-7033​ ធ្វើ​ដំណើរ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​មុនី​វង្ស​បើកបរ​ដោយ​បុរស​ម្នាក់​ ដឹក​ភ្ញៀវ​ជា​បុរស​ជនជាតិ​ចិន​ម្នាក់​ ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​ រួច​ក៏​បាន​ជិះ​ហួស​គោលដៅ​របស់​ភ្ញៀវ​ ហើយ​រថយន្ត​ក៏​បាន​ឈប់​ទម្លាក់​ភ្ញៀវ​ជនជាតិ​ចិន​ចុះ​ រួច​រថយន្ត​ក៏​បាន​ថយក្រោយ​ដើម្បី​មក​ទទួលភ្ញៀវ​វិញ​ ដោយ​មិន​មាន​ភ្លើង​សញ្ញា​បង្ហាញ​ប្រាប់​ ខណៈនោះ​ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​លេ​ត​ ពណ៌​ខៀវ​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BW-7774​ ជិះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​ត្រូវ​រថយន្ត​បង្ក​ថយ​បុក​ពីក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​និង​បុរស​ជា​អ្នក​បើក​ម៉ូតូ​ចូល​ទៅ​ក្រោម​រថយន្ត​រង​ របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត​ភ្លាមៗ​ផង​ដែរ​ ខណៈនោះ​ដែរ​អ្នក​បើករថយន្ត​តាក់ស៊ី​ក៏​ បាន​ចុះ​ពីលើ​រថយន្ត​រួច​បាន​ចូល​ក្នុង​រថយន្ត​វិញ​បើកភ្លើង​បង្ហាញ​ប្រាប់​ ថា​ រថយន្ត​ថយក្រោយ​រួច​បុរស​រង​របួសស្រាល​ក៏​បាន​ទៅ​ឃាត់​អ្នក​បើ​បរ​ និង​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្រាប់តែ​ពេល​នោះ​ពួក​ក្រុម​រថយន្ត​តាក់ស៊ី​មហា​កំផែង​បាន​ជិះ​មក​រថយន្ត​៥​ គ្រឿង​ទៀត​ ដោយ​នាំ​គ្នា​ចុះ​ពីលើ​រថយន្ដ​និង​ប្រដាប់​ដោយ​បំពង់​ទីប​គ្រប់​ដៃ​វាយ​បុរស ​ដែល​រង​របួសស្រាល​ខាងលើ​ ហើយ​ស្រែ​កថា​ ជា​ចោរ​វាយ​បែកក្បាល​ ហើយ​បុរស​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​ទាន់​ពេល​ ទើប​មិន​រង​របួស​ធ្ងន់ធ្ងរ​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែរ​រស់នៅ​ក្បែរ​កន្លែង​ហេតុ​ បានឃើញ​និង​ខឹង​ក្រុម​អ្នក​រត់​តាក់ស៊ី​ដែល​ធ្វើ​ដូច​ជា​ក្រុម​ក្មេង​ទំនើង​ ក៏​នាំ​គ្នា​ដេញ​វាយ​ក្រុម​អ្នក​រត់​តាក់ស៊ី​វិញ​ ធ្វើ​ក្រុម​ជន​បង្ក​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទុក​រថយន្ត​៥​ គ្រឿង​នៅ​កន្លែង​កើតហេតុ​។​

ក្រោយ​ពេល​ កើតហេតុ​ រថយន្ត​តាក់ស៊ី​ទាំង​៥​គ្រឿង​ និង​ម៉ូតូ​រង​គ្រោះ​ខាងលើ​ ត្រូវ​បាន​នគរបាល​ចរាចរ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS