1 2 3
4 5 6 7

ទី​ផ្សារ​កណ្ដុរ​កំពុងតែ​ត្រូវ​ប៉ាន់​ក្នុង​ស្រុក ​និង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​

rith-19-02-14-i

ប្រភព៖ កម្ពុជាថ្មី

​កំពង់ធំ ​៖​ ទី​ផ្សារ​សត្វ​កណ្ដុរ​ដែល​ខ្មែរ​ចាត់​ទុក​ជា​សត្វ​ចង្រៃ​បំផុត​នោះ​បាន​នឹង​ កំពុង​ត្រូវ​ប៉ាន់​នៅ​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ​ទៀត​ផង​ដែល​អ្នក​ជំនួញ​ភាគ​ច្រើន​ពុំ​សូវ​ចាប់​ អារម្មណ៍​ និង​ក៏​ជា​រឿង​មិន​នឹកស្មាន​ដល់​ផង​ដែរ​ថា​អ្នក​ប្រកប​មុខ​របរ​នេះ​មាន​ ជីវភាព​ធូរធារ​នោះ​។

​​​កន្លង ​មក​ និង​បច្ចុប្បន្ន​ផល​ដំណាំ​ប្រជាកសិករ​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​បំផ្លាញ​ ពី​សត្វ​កណ្ដុរ​ជា​ខ្លាំង​ ហើយ​សត្វ​កណ្ដុរ​នេះ​បាន​កើន​ឡើង​ដូច​ជា​ហ្វូងគោ​ឬ​សត្វ​ស្រមោច​អីចឹង​ គឺ​ដំណាំ​០១​ហិកតា​បំផ្លាញ​តែ​មួយ​ពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ ​ជា​ពិសេស​នៅ​រដូវ​ទឹក​សម្រក ​ ហើយ​សត្វ​នេះ​តាំង​ពី​បុរាណ​តៗ​គ្នា​មក​គឺ​លឺ​តែ​គេ​និយាយ​ថា​ ជា​សត្វ​ចង្រៃ​បំផុត​ ប៉ុន្តែ​បច្ចុប្បន្ន​សត្វ​កណ្ដុរ​បាន​ក្លាយ​ជា​សាច់​ត្រូវ​ប៉ាន់ ​និង​មាន​ទីផ្សារ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ទៀត​ផង​។​

​​នៅ​ រដូវ​ទឹកសម្រក​នេះ​តំបន់​វាលទំនាប​ដែល​មាន​ស្រែប្រាំង ​និង​ចំការ​ក្រៅ​ពី​ប្រជាកសិករ​អ្នក​នេសាទ​ និង​អ្នក​ជំនួញ​ផ្សេងៗ​នោះ​ក៏​មាន​អ្នក​ជួញ​សត្វ​កណ្ដុរ​ផង​ដែរ ​គឺ​គេ​រង់ចាំ​ម៉ូយ​យក​សត្វ​កណ្ដុរ​មក​លក់​ឲ្យ​ ហើយ​ម៉ូយ​ជា​អ្នក​រក​សត្វ​កណ្ដុរ​នេះ ​គឺ​មាន​ច្រើន​នាក់​ទៀត​ផង​ដែល​កំពុង​ប្រមាញ់​សត្វ​កណ្ដុរ​រស់​នៅ​តាម​តំបន់ ​វាលទំនាប​នេះ​។​ នៅ​ខណៈ​ដែល​អ្នក​ទិញ​ផ្ទាល់​ទាំងនោះ​ប្រមូល​ទិញ​បាន​ហើយ​គឺ​ឈ្មួញ​ធំ​មក​ទិញ ​បន្ត​ភ្លាមៗ​ដោយ​ដាក់​រថយន្ត​នាំ​ទៅ​ចែកចាយ​ទៅ​ផ្សារ​នានា​ និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។​

​​បុរស​ម្នាក់​ឈ្មោះ​ ផាន​ សុជា ​អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​ និង​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម​ ជា​ឈ្មួញ​ទិញ​-​លក់ ​សត្វ​កណ្ដុរ​នឹង​កំពុង​ទិញ​សត្វ​កណ្ដុរ​នៅ​ក្នុង​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ​នោះ​បាន​និយាយ​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​ម៉ូយ​របស់​គាត់​មាន​នៅ​ច្រើន​កន្លែង​មាន​នៅ​ស្រុក​ជល​គិរី ​ខេត្ត​កំពង់ឆ្នាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម ​និង​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ជា​ដើម​ហើយ​ក្នុង​០១​ថ្ងៃៗ​គឺ​គាត់​ប្រមូល​ទិញ​បាន​ពី​០៣​ទៅ​ ០៤​តោន ​ចំពោះ​សត្វ​កណ្ដុរ​រស់​០១​គីឡូក្រាម​ថ្លៃ​៣.០០០​រៀល ​និង​សត្វ​កណ្ដុរ​ងាប់​

០១​គីឡូក្រាម​ថ្លៃ​១៥០០​រៀល​។​

​​បុរស ​ឈ្មួញ​សត្វ​កណ្ដុរ​បាន​បន្ត​​ឲ្យ​ដឹង​ថា ​សត្វ​កណ្ដុរ​ទាំង​នេះ​គឺ​សត្វ​កណ្ដុរ​រស់​ គឺ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​តម្លៃ​ពី​៤.០០០​ទៅ​៤.៥០០​រៀល​ក្នុង​០១​គីឡូ​ក្រាម​ ចំណែក​សត្វ​កណ្ដុរ​ងាប់​គឺ​លក់​នៅ​ផ្សារ​ក្នុង​ស្រុក​។​

​បុរស ​ផាន ​សុជា​ បាន​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០០៤​ក្រោយ​ពី​គាត់​ផ្លាស់​មុខរបរ​មក​ជួញ​សត្វ​កណ្ដុរ​វិញ​នោះ​ គឺ​គ្រួសារ​គាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ដោយ​ទិញ​បាន​ឡាន​កូរ៉េ​០១​គ្រឿង ​ និង​បាន​បណ្ដាក់​ ទន់​ឲ្យ​ម៉ូយ​ខ្ចី​ខ្លះ​ទៀត​ផង​។​

​​ចំណែក ​អ្នក​ប្រមាញ់​សត្វ​កណ្ដុរ​ផ្ទាល់​ដោយ​ដាក់​អង្គុប​នោះ​បាន​និយាយ​ថា​ ក្នុង​០១​យប់ៗ​គឺ​គាត់​រក​សត្វ​កណ្ដុរ​បាន​ពី​០៦​ទៅ​០៧​គីឡូក្រាម​ និង​រក​ចំណូល​បាន​ពី​១៥.០០០​រៀល​ទៅ​២០.០០០​រៀល​ ហើយ​អាច​កើន​លើស​ពី​នេះ​បើ​ពួក​គាត់​មាន​កំលាំង​មក​ជំនួយ​ និង​មាន​អង្គុប​ច្រើន​នោះ​។​

​​ពួក​គាត់​បាន​បញ្ជាក់​ថា ​មុខ​របរ​នេះ​គឺ​ជា​មុខ​របរ​បន្ទាប់​បន្សំ​របស់​ពួក​គាត់​មួយ​ទៀត​បន្ទាប់​ពី​មុខ​របរ​ ស្រែ​ចំការ​នោះ​៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS