1 2 3
4 5 6 7

បាក់ច្រាំងទន្លេ ស្រុតផ្ទះ៤ខ្នង សម្លាប់ មនុស្ស៣នាក់ និងរបួស៣នាក់

ប្រភព៖ ដើមអម្ពិល

កណ្ដាល ៖ ករណីផ្ទះប្រជាពលរដ្ឋចំនួន៤ ខ្នង ដែលស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុង ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល បានបាក់ស្រុតចូលទៅ ក្នុងទឹកទន្លេ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នោះ ធ្វើឱ្យមនុស្ស៣នាក់ ដែល ត្រូវជាម្ដាយ កូនប្រុស និងចៅប្រុស  ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរង របួស ។

សពជនរងគ្រោះទាំងបីនាក់ រហូតមកដល់ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មិនទាន់រកឃើញនៅឡើយទេ ខណៈដែល កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសាច់ញាតិជន រងគ្រោះបាននឹងកំពុងរាវរកសពនៅក្នុងទឹក ទន្លេ ។

នាយនគរបាលប៉ុស្ដិ៍ ឃុំព្រះប្រសប់ លោក ពៅ ភន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល តាមទូរស័ព្ទថា ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង បានស្រុត ដោយសារការបាក់ច្រាំង ទន្លេ ប៉ុន្ដែផ្ទះពីរខ្នងបានធ្លាក់ចូលទៅក្នុងទន្លេ តែម្ដង ដោយនាំយកជនរងគ្រោះ៦នាក់ ដែល កំពុងនៅក្នុងផ្ទះទៅជាមួយ ។

លោកពៅ ភន បានបន្ដថា ភ្លាមៗនោះ ជនរងគ្រោះជាឪពុក បានហែលនិងស្រង់កូន ពីរនាក់ ឡើងមកលើគោក រួចពីសេចក្ដីស្លាប់ ប៉ុន្ដែស្ដ្រីម្នាក់ ជាសាច់ញាតិរបស់ខ្លួននិងក្មេង តូចៗពីរនាក់ ម្នាក់អាយុ១ឆ្នាំនិងម្នាក់ទៀត អាយុ២ឆ្នាំ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលសមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់បាត់ទៅ ហើយនោះ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យមានគ្រោះ ថ្នាក់បែបនេះកើតឡើង ដោយសារតែកម្លាំង ទឹកហូរបុក ទើបបណ្ដាលឱ្យបាក់ច្រាំង ហើយ ស្រុតផ្ទះប្រជាពលរដ្ឋ ចូលទៅក្នុងទឹកទន្លេ តែម្ដង ដែលពីមុនមកមិនដែលមានរឿង បែបនេះកើតឡើងឡើយ ។

អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោកវរសេនីយ៍ត្រី ម៉ែន សុខឿន បាន និយាយថា ចំពោះករណីស្រុតផ្ទះចូលទឹក ទន្លេ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នោះ បណ្ដាល ឱ្យជនរងគ្រោះ៣នាក់បាត់ខ្លួន រួមមាន ទី១ ឈ្មោះប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ទី២ឈ្មោះចេក ព្រីង ភេទប្រុស អាយុ២ឆ្នាំ និងទី៣ឈ្មោះចេក ឆូយ អាយុ ១ឆ្នាំ ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចនិង អាជ្ញាធរមូលដ្ឋាន បាននឹងកំពុងបន្ដជួយអន្ដរា គមន៍ស្វែងរកជនរងគ្រោះ បន្ដទៀត ៕

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS