1 2 3
4 5 6 7

វិធីព្យាបាលបំបាត់ជំងឺហើមសរសៃឈាម បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ

Khmer Famous

ជំងឺហើមសរសៃឈាមគឺជាប្រភេទជំងឺធម្មតាមួយដែលកើតមាននៅលើស្បែករបស់អ្នកធ្វើអោយសរសៃឈាម
របស់អ្នក  ឡើងហើមចេញមកនៅលើស្បែក  មើលឃើញសុទ្ធតែសរសៃឈាមពេញលើស្បែក។

យោងទៅតាមមន្ទីរសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា ជំងឺហើមសរសៃឈាមនេះ  ភាគជាច្រើន  កើត
មានលើស្រ្តី ២៥ភាគរយនិងបុរស១០ភាគរយ។ ជំងឺនេះជាធម្មតាកើតមាននៅលើស្បែកដូចជា៖ នៅលើដៃនិង
ជើង។

ខាងក្រោមនេះយើងសូមណែនាំអ្នកនូវវិធីងាយៗមួយចំនួនអាចជួយព្យាបាលជំងឺហើមសរសៃឈាមនេះ​ បាន
យ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកប្រេងអូលីវ លាយជាមួយនឹងប្រេងវិតាមីនE  រួចយកវាកំដៅបន្តិចបន្ទាប់មកយកមកម៉ាស្សា
នៅលើកន្លែងហើមសរសៃនោះ ៣ ទៅ៤ដង។ សូមព្យាបាលតាមវិធីនេះ អោយបាន ២ដង ក្នុង១ថ្ងៃ រយៈពេល
១ខែ ទៅ ២ខែ ជាការស្រេច។

វិធីទី២៖ សូមយកខ្លឹមស ៦ខ្លែប ហាន់ជាបន្ទះស្តើងៗ ដាក់ក្នុងកែវមួយ លាយជាមួយនឹងទឹកក្រូចស្រស់ ៣កែវ
និងប្រេងអូលីវ ២ស្លាបព្រាបាយដាក់ចូលក្នុងកែវលាយជាមួយគ្នាទុករយៈពេល១២ម៉ោង ដើម្បីឱ្យវាលាយចូល
គ្នាឱ្យសព្វ។ យកកែវមកប្រឡុង រួចយកទឹកនោះ ២ទៅ ៣ ដំណក់ ដាក់លើម្រាមដៃរបស់អ្នក ម៉ាស្សាលើកន្លែង
ហើមសរសៃរយៈពេល ១៥នាទី បន្ទាប់មកសូមយកក្រណាត់ស្អាតមួយរុំពីលើកន្លែងហើមសរសៃនោះទុកមួយ
យប់ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាម វិធីនេះ ឱ្យបាន ៣ ទៅ ៤ខែ ស្នាមហើមសរសៃ នៅលើស្បែករបស់អ្នក នឹង
បានជាសះស្បើយ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ខ្លឹមស 
ធ្វើជារបបអាហារប្រចាំថ្ងៃបានដែរ៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS