1 2 3
4 5 6 7

សំណើច រឿង៖ ស្រមោចមិនស៊ីស្ករ

Khmer Famous

ស្រមោចមួយ វារយឺតៗ ស្វែងរកចំណីនៅលើផ្ទះមួយ នៅខាងមុខស្រមោចនោះ គេឃើញមានស្ករមួយដុំនិង
ស្វាយមួយដែលចិតសំបកហើយនៅក្បែរគ្នា។ បន្ទាប់មកគេឃើញស្រមោចនោះ វារយ៉ាងលឿនសំដៅទៅរក
ផ្លែស្វាយ។

ប្រុញ និងប្អូនរបស់វា កំពុងឈរមើលស្រមោចមួយនោះ!
ប្រុញ៖ យី! ហេតុអ្វីស្រមោចមួយនេះមិនស៊ីស្ករអញ្ចឹង!
ប្អូនប្រុញតប៖ បងឯងពិតជាល្ងងមែន! ស្រមោចមួយនេះពិតជាមានផ្ទៃពោះ បានជាវាទៅស៊ីស្វាយ មិនស៊ី
ស្ករនោះ!
ប្រុញ៖ អើ! ម្យ៉ាងដែរ ស្រមោចឃ្លានម្ជូរមើលតែមនុស្ស!!! ហាហាហា៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS