1 2 3
4 5 6 7

ស្រ្តីម្នាក់ត្រូវពិន័យ​៩០ដុល្លារ ពីបទទាញលិង្គប្តី

ប្រភព៖ lookingtoday

អាហ្វ្រិកខាងត្បូង ៖ ស្ត្រីម្នាក់ត្រូវបានកាត់ឲ្យជាប់ទោសចំនួន ៣ខែ ឬត្រូវបង់ប្រាក់ចំនួន ៩០ដុល្លារសហរដ្ឋអាម៉េរិក ពីបទដែលនាងបានទាញពងស្វាសប្តីរបស់ខ្លួន រហូតដល់រងរបួស នៅអំឡុងពេលមានជម្លោះជាមួយគ្នា។ នេះបើតាមមន្ត្រីតុលាការ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានឲ្យដឹង។

នាង Gladys Chauke មានអាយុ ២៧ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាងបានយកដៃទាញពងស្វាស និងវាយប្តីរបស់នាងដោយដុំឈើ ក្រោយពីនាងដឹងថាប្តីរបស់នាង លួចមានស្រីថ្មី។

សាកសីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ប្តីជាជនរងគ្រោះ បានលោតតាមបង្អួចផ្ទះ ចេញមកក្រៅដោយមានប្រឡាក់ដោយឈាម នៅនឹងពងស្វាស ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ទីពេទ្យក្នុងតំបន់មួយ ដើម្បីធ្វើការព្យាបាល៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS