1 2 3
4 5 6 7

សុះ ម៉ាច សារភាព​អស់​លទ្ធភាព​ក្នុងការ​ជួយ​ យាយណាង​ ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​

ប្រភព៖ lookingtoday

ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែទស្សនា ការសម្តែងកំប្លុកកំប្លែង ការបញ្ចេញស្នាម ញញឹមនៅលើឆាករបស់ លោកយាយ ណាយ សំណាង ដែលជានិច្ចកាល គាត់តែងតែរិះរក ពាក្យពេចន៍ និយាយកំប្លែង ធ្វើឲ្យទស្សនិកជន សប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់ នៅថ្ងៃចុងសប្តាហ៍ ប៉ុន្តែពេលនេះ តារាកំប្លែងវ័យ ចាស់ម្នាក់នេះបែរ ត្រូវជួបទុក្ខធំប៉ុនភ្នំ ក្រោយពីលោក យាយ បានបាត់បង់កូនប្រុស ជាទីស្រឡាញ់ស្មើជីវិត ក្នុងគ្រោះថ្នាក់ចរាចណ៍ ក្នុងរថយន្តរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីដើមខែ មីនា ឆ្នាំ ២០១៣ កន្លងទៅ ហើយរហូតមកដល់ ពេលនេះ គេនៅមិនទាន់ឃើញ គ្រួសារជនរងគ្រោះ ណាមួយ ទទួលបានយុត្តិធម៌ និងសងសំណងជំងឺចិត្ត សមរម្យណាមួយ នៅឡើយទេ ។

អស់រយៈពេលជាច្រើនខែហើយ ដែលគ្រួសារជនរងគ្រោះ ខំប្រឹងស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីប្រព័ន្ធតុលាការ និងធ្វើការទទូចសុំឲ្យខាងក្រុមហ៊ុន ចេញមុខដោះស្រាយឲ្យបានឆាប់ៗ ជា មួយគ្រួសារជនរងគ្រោះ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅតែមិនទាន់ឃើញ មានពន្លឺ ណា មួយ ចាំងចែងឲ្យឃើញពន្លឺនៃយុត្តិធម៌ទេ បើទោះជាខាងតុលាការសាលាដំបូង ខេត្ត ព្រះ សីហនុ បានចេញសាលក្រមបង្គាប់ឲ្យក្រុមហ៊ុន SK និងក្រុមហ៊ុនធានារ៉ាបរងចេញមុខ សង ជំងឺចិត្តទៅ ជនរងគ្រោះទាំងអស់ក៏ដោយ ។

គេនៅចាំបានថាកាលពី ពេលថ្មីៗនេះ អ្នកសិល្បៈករប្រុសស្រី ដែលជាជនរងគ្រោះធ្លាប់ បាន ណាត់គ្នាធ្វើសន្និសិទ្ធកាសែតមួយ នៅក្នុងសមាគមសិល្បករខ្មែរ ដែលមាន លោក សុះ ម៉ាច ជាប្រធានដើម្បី ធ្វើការផ្សព្វផ្សាយ ជាសាធារណៈ ឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថា ពួកគេនៅ មិនទាន់បានទទួល យុត្តិធម៌ទេ ទោះជាតុលាការ បានសម្រេចចិត្ត កាត់ក្តីរកសរខ្មៅ ឃើញហើយក៏ដោយ។

នៅក្នុងនោះផងដែរថា ប្រធានសមាគម សិល្បករខ្មែរ លោក សុះ ម៉ាច បានបង្ហើបឲ្យដឹង នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោកទាក់ទង និងរឿងនេះថា “អម្បាញ់ មិញទទួលទូរស័ព្ឌពីលោកយាយ ណយ សំណាង ស្រែកយំអង្វរដង្ហោយ អោយជួយ និយាយជាមួយក្រុមហ៊ុន ពាក់ព័ន្ធ រឿងគ្រោះថ្នាក់ ចរាចរ បណ្តាលអោយបាត់ជីវិត កូនប្រុសរបស់គាត់ ព្រោះជិតដល់ខួបកូន ស្របពេលខ្ញុំកំពុង នៅសមាគមសិល្បៈ បញ្ចូលសមាជិកថ្មី ។ ខ្ញុំជំរាបជូន គាត់ក្នុងនាមជា អាជ្ញាកណ្តាល អ្នកសម្របសម្រួលថា ៖ ក្រោយពីបានធ្វើ សន្និសិទកាសែតក្នុង សមាគមកន្លងមកខ្ញុំ ក៏បានទទួលទូរសព័្ទ ពីលោកឧកញ៉ាម្នាក់ សុំមិនបញ្ចេញឈ្មោះ លោក ប្រាប់ខ្ញុំថាលោកអាណិត សិល្បករលោកនឹងជួយដោះស្រាយ។ ក្រោយមកខ្ញុំក៏ជួបលោក ឧកញ៉ាម្ចាស់ក្រុមហ៊ុន sk លោកបានប្រាប់ខ្ញុំថា លោកជាខ្មែរជាអ្នកធ្វើបុណ្យទាន លោកអាណិតណាស់ មិនមែនលោកគេចវេស មិនដោះស្រាយនោះទេ តែការទាមទារវាច្រើនពេក ជាពិសេសលោក សេរីមន្ត ណាមួយ លោកមានក្រមហ៊ុនធានារ៉ាប់រង របស់លោក ជាអ្នករួមចំណែកសង “។

លោកបានបន្តទៀតថា បើទោះជាមាន ការលើកឡើងពី លោក ឧកញ៉ាម្ចាស់ក្រុមហ៊ុន SK យ៉ាងនេះក្តីក៏លោក បានប្រាប់ដោយ ផ្តល់ក្តីសង្ឃឹម ទៅដល់ជនរងគ្រោះ ផងដែរថា “ប៉ុន្តែមិនអីចាំលោកចរចារឥឡូវ លោកសុំដោះស្រាយ ជាមួយអ្នកស្លាប់សិន ដោយលោកដាក់ កញ្ចប់ ថវិការ 10000$(១ម៉ឺនដុល្លារ) ដើម្បីចរចារគ្នា សិនតើត្រូវថែមថយ យ៉ាងណាខ្ញុំក៏ call ប្រាប់ នាយ កុយ អោយនិយាយគ្នា ជាមួយគ្រួសារ ជនរងគ្រោះទាំងអស់ ព្រោះនាយ កុយ បាត់បង់ជីវិតកូនប្រុសដែរ តែដោយនាយ កុយ បដិសេធចរចារព្រោះថាតុលាការ កាត់ក្តីតម្រូវ អោយក្រុមហ៊ុនសង 25000$(២ម៉ឺន៥ពាន់ដុល្លារ) ឯណោះដូច្នេះមានតែ ប្រគល់អោយ តុលាការលោក ធ្វើទៅតាមច្បាប់ចុះ រឿងដែល អូសបន្លាយនោះគឺត្រង់ណឹង” ។

បើទោះជាខាងក្រុមហ៊ុនបាន ផ្តល់សញ្ញាណក្នុងន័យចង់ ចរចារដើម្បីផ្តល់ សំណងជំងឺចិត្ត ទៅដល់គ្រួសារសពជនរងគ្រោះ ក្នុង១សព ១០០០០ដុល្លារ ក៏ពិតមែនតែ គេសង្កេតឃើញថា គ្រួសារសពជនរងគ្រោះ ហាក់ដូចជាមិនអើពើ និងការចង់ បានសំណងឫក៏ ចង់ដោះស្រាយ ក្រៅ ប្រព័ន្ធតុលាការ ជាមួយខាងក្រុមហ៊ុន ឡើយដោយពួកគេ អះអាងថា ចង់បានសំណងទៅតាម ការសម្រេច របស់តុលាការចំនួន ២៥០០០ដុល្លារ ដោយសារតែមូលហេតុបែបនេះ ហើយទើប ធ្វើឲ្យ លោក សុះ ម៉ាច និយាយដោយ អស់សង្ឃឹមថា “ខ្ញុំអស់លទ្ធភាពជួយ ហើយលោក យាយ” ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS