1 2 3
4 5 6 7

សមត្ថកិច្ច​ឃាត់​ឃាត់ខ្លួន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​នាំ​នារី​បម្រើ​ផ្លូវភេទ​ឡើងផ្ទះ​សំណាក់​រួច មិន​ឲ្យ​លុយ និង​ប្រើ​ហិង្សា​លើ​នាង​ថែមទៀត

 

T-02-07-14-h-full

ប្រភព៖ កម្ពុជាថ្មី

ភ្នំពេញ ៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​អោយ​ការិយាល័យ​ជនបរទេស​ចាត់ការ​បន្ត​ទៀត​បន្ទាប់ពី​បុរស​ជប៉ុន​ រូប​នោះ​បាន​នាំ​នារី​បម្រើ​ផ្លូវភេទ​ម្នាក់​ឡើងផ្ទះ​សំណាក់​ដេក​ជាមួយគ្នា​ ហើយ​បែរជា​មិន​ឲ្យ​លុយ​នាង ថែមទាំង​ប្រើ​ហិង្សា​លើ​រូបរាងកាយ​នាង​ថែមទៀត ធ្វើ​ឲ្យ​នាង​ទ្រាំ​មិនបាន​ក៏​រត់​ចេញ​មក​ក្រៅ​ផ្ទះសំណាក់​ស្រែក​ឆោឡោ​បង្ក​ ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល និង​រាយការណ៍​ដល់​សមត្ថកិច្ច​ផង​ដែរ។

ហេតុការណ៍ ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០​នាទី យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៧ កុម្ភៈ ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំ​នះ ខណ្ឌដូនពេញ។

បើ ​តាម​ការ​ឲ្យ​ដឹង​ពី​នារី​រក​ស៊ី​ផ្លូវភេទ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​ នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ត្រូវ​បុរស​ជនជាតិ​ជប៉ុន​រូប​នោះ​នាំមក​បំរើ​ ផ្លូវភេទ​នៅផ្ទះ​សំណាក់​ដោយ​ដេក​ជាមួយគ្នា​រួចរាល់​បុរស​ជនជាតិ​ជប៉ុន​រូប​ នេះ​មិនបាន​អោយ​លុយ​នាង​ដូចដែល​ការសន្យា​នោះ​ឡើយ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ថែមទាំង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ថែមទៀត ធ្វើអោយ​នាង​ទ្រាំ​ពុំបាន​ក៏​រត់ចេញ​ស្រែក​រក​អោយ​គេ​ជួយ​ក៏​ផ្អើល​ដល់​ ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ​កន្លែង​កើតហេតុ​នោះ​រួច​ប្រជាពលរដ្ឋ​ក៏បាន​ រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ និង​ធ្វើការ​សាកសួរ​នារី​រង​គ្រោះ​ដែល​ជា​អ្នកបំរើ​ផ្លូវភេទ ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បុរស​ជនជាតិ​ជប៉ុន​ខាងលើ​នាំទៅ​ធ្វើការ​សាកសួរ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ័យ​ជំនះ ហើយក៏​បញ្ជូន​ទៅ​បុរស​ជនជាតិ​ជប៉ុន​នេះ​ទៅកាន់​ការិយាល័យ​ជនបរទេស​ក្រុង​ ដើម្បី​ចាត់ការ​បន្ត​ទៀត៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS