1 2 3
4 5 6 7

មេ​ដឹកនាំ​៤០ប្រទេស​ចូល​រួម​ពិធី​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ករ​ដូ​វរ​ងា​ឆ្នាំ​២០១៤នៅ​រុ​ស្ស៊ី​

ប្រភព៖ នរវត្ត

នៅ​វេលា​ម៉ោង​៨និង​១៤នាទី​យប់​ ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ (ម៉ោង​ក្នុង​តំបន់​) នៅ​ព​ហុ​កីឡដ្ឋាន​ ​Fisht​ ​ស្ថិត ​ក្នុង​ទី​ក្រុង​ស៊ូ​ជី​ ​ប្រទេស​រុ​ស្សី​ នឹង​ចាប់​ផ្តើ​ម​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ករ​ដូ​វរ​ងា​ឆ្នាំ​២០១៤ ។ ការ​រៀបចំ​បាន​រួចរាល់​ ​ហើយ​ភ្លើ​ង​គុ​ប​អូ​ឡាំ​ពិ​ក​នឹង​ដង្ហែ​ជុំ​វិញ​ទី​ក្រុង​មុន​ពេល​ដុត​ បំភ្លឺ​យប់​បើក​ឆាក​ ​។

តាប ​ប្រភព​ព័ត៌មាន​នៅ​ក្នុង​ពិធី​បើក​ឆាក​នោះ​ ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ប្រមាណ​ជាង​៤ម៉ឺន​នាក់​ ​និង​មេ​ដឹកនាំ​ជាង​៤០ប្រទេស​ចូល​រួម​ ​។ តាម​ការ​ព្យាករណ៍​មាន​អ្នក​ទ​ស្ស​នា​តាម​កញ្ចក់​ទូរទស្សន៍​ប្រមាណ​៣ពាន់​លាន ​នា​ក់​។​ ​

នៅ ​ក្នុង​ឱ​កាស​នោះ​ដែរ​ ​ប្រធានាធិបតី​រុ​ស្សី​ លោក​វ្ល៉ា​ឌឺ​មៀ​រ​ ​ពូ​ទី​ន​ ​នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ដែល​ចូល​រួម​ ​។ លោក​ ​ពូ​ទី​ន​ ​ធ្លាប់​បាន​បញ្ជាក់​ថា​ ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​លើក​នេះ​គឺ​ជា​អូ​ឡាំ​ពិ​ក​ការ​បរទេស​ ​ដើម្បី​ស្វែង​រក​សំឡេង​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដែល​នៅ​សេស​សល់ ​លើ​ពិភព​លោក​ ​។

ក្តី ​កង្វល់​ដ៏​ធំ​បំផុត​ក្នុង​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​លើក​នេះ​ ​គឺ​សន្តិ​សុខ​ ​ ​ដោយ​កន្លង​មក​មាន​ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​សម្លាប់​មនុស្ស​រាប់​សិ​ប​នាក់ ​ ​។ ប្រធានាធិបតី​រុ​ស្សី​បាន​ធ្វើ​ការ​ធានា​ដល់​សន្តិ​សុខ​សុវត្ថិ​ភាព​ក្រុម​ កីឡា​ករ​ ​និង​អ្នក​គាំ​ទ្រ​ ​លោក​បាន​សម្រេច​ដាក់​ពង្រាយ​ក​ម្លាំ​ង​ជាង​៤ម៉ឺន​នាក់​ការពារ​គ្រប់​ច្រក​ ល្ហក​ចេញ​ចូល​ ​។

ចំណែក ​ក្រុម​ភេ​រ​វក​រ​ក៏​បាន​គំរាម​កំហែង​វាយ​ប្រហារ​ការ​ប្រកួត​ ​ដោយ​បាន​គំរាម​ក្រុម​កីឡា​ករ​ប្រទេស​ជា​ច្រើន​កុំ​ឲ្យ​ចូល​រួម​ប្រកួត​ ​។ អា​មេ​រិ​ក​បាន​បញ្ជូន​កម្លាំង​ពិសេស​ទៅ​ការពារ​កីឡា​ករ​របស់​ខ្លួន​និង​ អ្នក​គាំ​ទ្រ​ ​ដោយ​បាន​បញ្ជូន​នាវា​២គ្រឿង​ត្រៀម​លក្ខ​ណៈ​ពេល​មាន​ហេតុ​ការណ៍​អាក្រក់​កើត ​ឡើ​ង​។​

ក្នុង ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ក្រសួង​ផ្នែក​សន្តិ​សុខ​ផ្ទៃ​ក្នុង​របស់​សហ​រដ្ឋ​អា​មេ​រិ​ក​ ​បាន​ក្រើន​រំលឹក​ ​ដល់​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ទាំង​អស់​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ជើង​ហោះ​ហើរ​ចេញ​-ចូល​រុ​ស្ស៊ី​ ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ករ​ដូ​វរ​ងា​ក្នុង​ទី​ក្រុង​សូ​ជី​ ​ព្រោះ​ទទួល​បាន​របាយ​ការណ៍​ថា​ ​ក្រុម​ភេ​រ​វក​រអា​ច​លាក់​គ្រឿង​ផ្ទុះ​នៅ​លើ​យន្ត​ហោះ​ក្នុង​រូប​ភាព​ជា​ ថ្នាំ​ដុស​ធ្មេញ​ ​។

រហូត ​មក​ដល់​ពេល​នេះ​ ​គេ​មិន​ទាន់​ប្រទះ​ឃើញ​សកម្មភាព​ណា​មួយ​ទាក់ទិន​លើ​ការ​ត្រៀម​បង្ក​ភេ​រ​វ​ កម្ម​នៅ​លើ​ដែន​ដី​អា​មេ​រិ​ក​ ​ឬ​ជាមួយ​ក្រុម​កីឡា​ករ​ជន​ជាតិ​អា​មេ​រិ​ក​នៅ​ឡើយ​ទេ​ ​។ ទោះបី​យ៉ាង​ណា​ ​ក្រសួង​ផ្នែក​សន្តិ​សុខ​ផ្ទៃ​ក្នុង​អា​មេ​រិ​ក​ ​បាន​ស្នើ​ដល់​គ្រប់​ភា​គី​ ​ទាំង​អស់​ត្រូវ​ឃ្លាំ​មើល​ស្ថាន​ការណ៍​នេះ​ឱ្យ​បាន​ដិត​ដល់​ ​។

សេ ​ច​ក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ផ្នែក​សន្តិ​សុខ​ផ្ទៃ​ក្នុង​អា​មេ​រិ​ក​ នេះ​ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាវា​ចម្បាំង​២គ្រឿង​របស់​កង​ទ័ព​អា​មេ​រិ​ក​បាន​ រំកិល​ចូល​ទៅ​ប្រចាំ​ការ​នៅ​បរិវេណ​ស​មុ​ទ្រ​ខ្មៅ​ ​ភាគ​ខាង​លិច​ឈៀ​ង​ខាង​ត្បូង​ប្រទេស​រុ​ស្ស៊ី​ ជិត​ក្រុង​ស៊ូ​ជី​ ​សម្រាប់​ផ្ត​ល់​ការ​ជួយ​ស​ង្គ្រោះ​ ប្រសិនបើ​មាន​កើត​ហេតុ​ការណ៍​អាក្រក់​ណា​មួយ​កើត​ឡើង​ក្នុង​ពេល​ប្រកួត​កីឡា ​អូ​ឡាំ​ពិ​ករ​ដូ​វរ​ងា​ ​ដែល​ចាប់​ផ្តើ​ម​ពី​ថ្ងៃ​ទី​៧ដល់​២៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS